របរគូរគំនូរលើកញ្ចក់ដ៏វិសេសវិសាលនៅឃុំ Phu Tan ខេត្ត Soc Trang |
និយាយអំពីរបរគូរគំនូរលើកញ្ចក់ គឺត្រូវរំលឹកដល់ភូមិ Phuoc Thuan ឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang ព្រោះថាទីកន្លែងនេះល្បីឈ្មោះទាំងជិត និងឆ្ងាយ។ របរគូរគំនូរលើកញ្ចក់នៅឃុំ Phu Tan បានចាប់កំណើតជាងកន្លះសតវត្សមុន។ ស្នាដៃដែលត្រូវបានគូរលើកញ្ចក់របស់ជនជាតិខ្មែរតែងតែនិទានអំពីជីវិតរបស់ព្រះសាមសាមពុទ្ធ ទេសភាពស្រុកស្រែ ទស្សនីយភាព ឬវត្តអារាម។ លោក Nguyen Van My អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បានឲ្យដឹងថា៖ “គំនូរលើកញ្ចក់គឺជាស្នាដៃដ៏ស្រស់ស្អាត។ ក្រៅពីការគូរទេសភាព គេក៏គូរអំពីរឿងរ៉ាវជាក់ស្តែង រឿងរ៉ាវប្រពៃណី រឿងព្រេងនិទាន ដែលមានលក្ខណៈអប់រំ។ បងប្អូនជនជាតិខ្មែរកាន់ជំនឿកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយផលិតផលគំនូរកញ្ចក់ត្រូវបានគូរអណពីព្រះពុទ្ធ វត្តអារាម និងរឿងរ៉ាវសុចភាព។ របរគូរគំនូរលើកញ្ចក់គឺជារបរប្រពៃណីយូរឆ្នាំរបស់បងប្អូនជនជាតិខ្មែរ។ កាលពីមុន គ្រួសារនីមួយៗសុទ្ធតែមានបំណងចង់មានគំនូរកញ្ចប់មួយផ្ទាំងដើម្បីតុបតែងផ្ទះសម្បែង។ ផ្តើមចេញពីតម្រូវការនោះ របរគូរគំនូរលើកញ្ចក់ត្រូវបានបង្កើតដើម្បីបម្រើប្រជជាជនផងដែរ”។
កាលពីមុន នៅឃុំ Phu Tan មិនថាគ្រួសារណាក៏ចេះគូរគំនូរលើកញ្ចក់។ អញ្ជើញមកទីនេះ គេឃើញថា ប្រជាជនបានហាល់គំនូរកញ្ចប់នៅមុខផ្ទះ។ ឃុំទាំងមូលមានគ្រួសារជាង ១០០ គ្រួ ដែលប្រកបរបរគូរគំនូរកញ្ចក់ ហើយគំនូរត្រូវបានបញ្ចេញលក់នៅតាមខេត្ត ក្រុងជាច្រើននៅតំបន់ណាមបូ។ ប៉ុន្តែដោយសារការអភិវឌ្ឍបច្ចេកវិទ្យា និងការប្រកួតប្រជែងនៃគំនូរជាច្រើនប្រភេទ ដូច្នេះបច្ចុប្បន្ននេះ នៅឃុំ Phu Tan នៅសល់មនុស្សតែម្នាក់គត់ដែលប្រកបដរបរនេះគឺលោកស្រី Trieu Thi Vui នៅភូមិ Phuoc Thuan។ លោកស្រីគឺជាជាងគំនូរកញ្ចក់ដ៏ល្បីល្បាញនៅភូមិ ដូច្នេះហើយ គំនូររបស់លោកស្រីត្រូវបានអតិថិជនជាច្រើននិយមចូលចិត្ត និងបញ្ជាទិញ។ របរនេះមិនផ្តល់ប្រាក់ចំណូលខ្ពស់ឡើយ ប៉ុន្តែដោយសារក្ដីជក់ចិត្ត ហើយមានគោលបំណងចង់ថែរក្សាតម្លៃវប្បធម៌របស់ជនជាតិខ្មែរ ដូច្នេះហើយលោកស្រី Vui បានរក្សា និងប្រកបរបរនេះ៖ “នាងខ្ញុំចូលចិត្តរបរនេះណាស់ ហើយមានគោលបំណងចង់ថែរក្សារបរប្រពៃណីនេះ ដើម្បីបន្តដល់យុវជនក្នុងភូមិ ថែរក្សារឿងរ៉ាវអំពីព្រះសាមាសាមពុទ្ធ។ នាងខ្ញុំបានបើកថ្នាក់គូររូបជាមួយសិស្សចំនួន ១២ នាក់ ក្នុងនោះមានសិស្សាចំនួន ៤ នាក់ពូកែគូររូបណាស់”។
របរគូរគំនូរលើកញ្ចក់ដ៏វិសេសវិសាលនៅឃុំ Phu Tan ខេត្ត Soc Trang |
ដើម្បីថែរក្សា និងអភិវឌ្ឍន៍របរគូរគំនូរកញ្ចក់អាជ្ញាធរមូលដ្ឋានបានជួយឧត្ថម្ភដល់បងប្អូនប្រជាជនរៀនវិជ្ជាជីវៈ ព្រមទាំងផ្សព្វផ្សាយនិងឧទ្ទេសនាមផលិតផលគំនូរកញ្ចក់នៅតាមពិព័រណ៍នានា។ លោក Pham Van Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Tan បានឲ្យដឹងថា៖ “ឃុំបានពិគ្រោះយោបល់ពីគោលការណ៍របស់ស្រុក ដើម្បីជួយឧបត្ថម្ភដល់អ្នកស្រី Vui ថែរក្សារបរគូរគំនូកញ្ចក់។ ឃុំបានជួយឧបត្ថម្ភដល់អ្នកស្រី Vui សាងសង់បន្ទប់រៀន ដើម្បីបង្រៀនវិជ្ជាជីវៈដល់យុវជនបន្តមុខរបរនេះ។ ឃុំបានបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១។ នៅខេត្ត Soc Trang មានតែអ្នកស្រី Vui ប្រកបមុខរបរនេះប៉ុណ្ណោះ”។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

