ទីក្រុង Hai Phong បានជាមណ្ឌលពាណិជ្ជកម្មសំខាន់នៅវៀតណាមក្នុងសម័យ
អាណានិគម និយមបារាំង។ ដោយហេតុនេះ ទីក្រុង Hai Phong មានក្បូក្បាច់
រចនាជាលក្ខ ណៈបារាំង។

រហូតមកដល់ពេលនេះ ទីក្រុង Hai Phong នៅរក្សាបានតួនាទីដ៏សំខាន់របស់ខ្លួន
និងជា ទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួន ៥ ចំណុះមជ្ឈឹមនៅវៀតណាម។
ការអភិវឌ្ឍន៍នគរដូចជានៅទីក្រុងហាណូយឬទីក្រុងហូជីមិញ ទីក្រុង Hai Phong
នៅរក្សាចំណុចស្ថាបត្យកម្មបុរាណ ជាពិសេសគឺសំណង់នៅតំបន់មជ្ឈមណ្ឌល
ខ័ណ្ឌ Hong Bang ខ័ណ្ឌ Le Chan និងខ័ណ្ឌ Ngo Quyen។

ទីស្នាក់ការការិយាល័យអប់រំនិងបណ្តុះបណ្ដាលខ័ណ្ឌ Hong Bang ដែលស្ថិតនៅវិថី Nguyen Tri Phuong មានក្បូក្បាច់រចនាជាបារាំង។


ស្ថានីយ៍រថភ្លើងទីក្រុង Hai Phong ដែលស្ថិតនៅលើវិថី Luong Khanh Thien ខ័ណ្ឌ Ngo Quyen គឺជាសំណង់ស្ថាបត្យកម្មរបស់បារាំងស្អាតបំផុតនៅទីនេះ និងជាស្ថានីយ៍រថភ្លើងស្អាតបំផុតដែលបន្សល់ពីសម័យបារាំង។


អាគារប្រៃសណីយ៍មជ្ឈមណ្ឌលទីក្រុង Hai Phong ស្ថិតនៅលើវិថី Hoang Van Thu - Nguyen Tri Phuong ខ័ណ្ឌ Hong Bang។


ទីស្នាក់ការរបស់គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong ស្ថិតនៅខ័ណ្ឌ Hong Bang ។


អាគារព្រះគ្រូការតូលិកទីក្រុង Hai Phong គឺជាសំណង់សាសនាធំបំផុតនៅ ទីក្រុងដែលស្ថិតនៅ ខ័ណ្ឌ Hong Bang ។


សារមន្ទីរទីក្រុង Hai Phong ស្ថិតនៅខ័ណ្ឌ Hong Bang


រោងបហោស្រពទីក្រុង Hai Phong គឺជាមោទនៈភាពនៃទីក្រុងកំពង់ផែ។