(VOVworld) - នាយប់ថ្ងៃទី១៧ កញ្ញា សប្ដាហ៍វប្បធម៌ ទេសចរណ៍ Muong Lo
ដែលត្រូវបានរៀបចំឡើងនៅទីរួមស្រុក Nghia Lo ខេត្ត Yen Bai បានប្រារព្ធជាផ្លូវ
ការ។បណ្ដារឿងនិទាន ល្បែងប្រជាប្រិយក្នុងជីវភាពរស់នៅខាងវប្បធម៌និង ជំនឿ
សាសនា ព្រមទាំងបទចម្រៀង របាំប្រពៃណីគ្រប់ប្រភេទនៅតំបន់នេះដែលត្រូវបាន
សំដែងក្នុងពិធីនេះ បានជួយឲ្យភ្ញៀវទេសចរនិងប្រជាជនយល់ដឹងបន្ថែម អំពី
លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ Thai នៅតំបន់
ពាយ័ព្យ។
ចាប់ផ្ដើមពិធីប្រារព្ធគឺកម្មវិធី ដង្ហែក្បួនក្រោមប្រធានបទ “វិថីពាយ័ព្យចម្រុះ ពណ៌”។ទៅមុខគេគឺរថយន្តមានឃ្លា “៤៥ឆ្នាំទីរួមស្រុក Nghia Loចាប់បដិសន្ធិ និងរីកធំធាត់”។
បន្ទាប់នោះគឺក្រុមសិល្បៈករសិល្បៈការិនី
និងក្រុមមហាជន
ស្នាមញញឹមរបស់នារីតំបន់ពាយ័ព្យ។
បន្តទៅទៀតគឺក្រុមនិស្សិត
និងសិស្សានុសិស្ស ដែលច្រៀងនិងរាំយ៉ាងពិរោះៗ។
បន្ទាប់ពីកម្មវិធី ដង្ហែក្បួនគឺកម្មវិធីសំដែងបទចម្រៀង របាំប្រជាប្រិយរបស់ ជនជាតិ Thai នៅតំបន់ពាយ័ព្យ។
ក្រុមសិល្បៈករខេត្ត Lai Chau
និងក្រុមសិល្បៈករខេត្ត Dien Bien ចូលរួមកម្មវិធី។
ចុងក្រោយនៃពិធីប្រារព្ធគឺកម្មវិធីសំដែងរបាំ Dai xoe
កម្មវិធីនេះទាក់ទាញការចូលរួមរបស់មនុស្សជាង១ពាន់៥រយនាក់ រួមមានទាំងសិល្បៈករ មហាជន និងភ្ញៀវទេសចរផងដែរ។