(VOVworld) - ផ្សារបណ្ដែកទឹក Cai Be លើទន្លេ Tien Giang ជាបន្ទាត់នៃបណ្ដាខេត្ត
Tien Giang – Vinh Long និង Ben Tre ភាគខាងត្បូងវៀតណាម។នេះគឺជាផ្សារ១ក្នុង
ចំណោមផ្សារធំបំផុតនៅតំបន់ ណាមបូ ខាងលិច្ច។បណ្ដាសកម្មភាពនៃផ្សារនេះ
ប្រព្រឹត្តទៅលើទន្លេនិងទូកជាមធ្យោបាយចរាចរណ៍សំខាន់។មុខទំនិញនៅទីនេះ
សម្បូរបែបណាស់ ជាពិសេសគឺផ្លែឈើដោយសារតែ Cai Be ជាទីកន្លែងមានចំការ
ដើមឈើហូបផ្លែជាច្រើនបំផុតនៅខេត្ត Tien Giang។សកម្មភាពនៅផ្សារ Cai Be​
ប្រព្រឹត្តទៅទាំងយប់ទាំងថ្ងៃ។ទីនេះគឺកន្លែងទេសចរណ៍គួរឲ្យទាក់ទាញមួយដែល
មានលក្ខណៈវិសេសវិសាលរបស់តំបន់ណាមបូ ខាងលិច។

ផ្សារបណ្ដែកទឹក Cai Be ប្រព្រឹត្តទៅលើបរិយាកាសល្វឹងល្វើយ១

ទូកតូចធំជាច្រើនមកពីគ្រប់ទិសទីនៅតំបន់ ណាមបូខាងលិចបានប្រមូលផ្ដុំនៅទីនេះ

គេបានរកលើផ្សារបណ្ដែកទឹកនូវគ្រប់ប្រភេទទំនិញពីស្បៀងអាហារដល់ កសិផល ផ្លែឈើ និងទំនិញចាំបាច់សំរាប់ជីវភាព

ទូក១ដឹកស្រូវ

ទូកនេះដឹកឪឡឹក

ទាំងមានសម្ភារៈសំណង់ទៀតផង

ទូក១ដឹកផ្លែឈើ

បន្លែជាតម្រូវការចាំបាច់ជាប្រចាំថ្ងៃ

មានបរបរសំរាប់អាហារពេលព្រឹកលើផ្សារបណ្ដែកទឹក

…និងភេសជ្ជៈ

ការលក់ទិញប្រព្រឹត្តទៅទាំងនៅកំពង់ផែនិងនៅលើទូក

ផ្ទះជាប់មាត់ទន្លេក៏ជាហាង

ទូកនិមួយៗដូចជាផ្ទះចល័ត រាល់សកម្មភាពផ្សេងៗប្រព្រឹត្តទៅលើទន្លេ

ទូកមួយដឹកភ្ញៀវទេសចរបរទេស។ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងនឹងទិដ្ឋភាពផ្សារបណ្ដែកទឹកនៅទីនេះ។