(VOVworld) - នាយប់ថ្ងៃទី ២៩ វិច្ឆិកា បេក្ខជនឆ្នើមបំផុតបានចូលរួមការប្រឡង
“ស្វែរកបេក្ខជនទេពកោសល្យ” ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ (វៀតណាម)។
ការប្រឡងនេះត្រូវបានរៀបចំប្រចាំឆ្នាំដោយក្លឹបប្រភពធនធានមនុស្សចំណុះ
មហាវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេសដែលបង្ហាញឡើងវិញដំណើរការជ្រើស
រើសបុគ្គលិកជាក់ស្តែងរបស់អង្គភាពអាជីវកម្មចំពោះនិស្សិតឆ្នាំទី ៣ និងទី ៤
ផ្នែកសេដ្ឋកិច្ច។ គោលដៅនៃការប្រឡងនេះគឺនាំមកនូវបទពិសោធន៍ចំណះ
ដឹងហើយកំណត់ទិសដៅវិជ្ជាជីវៈសំរាប់យុវជនក្នុងសម័យកាលធ្វើសមា
ហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
| នេះគឺជាកន្លែងលេងមានផលប្រយោជន៍សំរាប់និស្សិតនៅមហាវិទ្យាល័យ មធ្យមសិក្សាជាន់ខ្ពស់នៅគ្រប់ទិសទីនៅទីក្រុងហាណូយ។ |
| ការប្រឡងបង្ហាញឡើងវិញនូវដំណើរការជ្រើសរើសបុគ្គលិកជាក់ស្តែងរបស់អង្គភាព អាជីវកម្មសំរាប់និស្សិតដូចជា៖ ដាក់ពាក្សសំណុំឯកសារធ្វើតែសនិងសម្ភាសផ្ទាល់ មាត់។ |
| នេះក៏ជាលក្ខណៈងាយស្រួលសំរាប់និស្សិត ដោយសារ គេមានឱកាសទាក់ទងផ្ទាល់ ជាមួយមជ្ឈដ្ឋានអាជីវករដើម្បីសាកល្បងការងារធ្វើនៅក្រុមហ៊ុនដៃគូរបស់កម្មវិធី។ |
| កម្មវិធីនេះត្រូវបាននិស្សិតទាំងឡាយក្នុងក្លឹបប្រភពធនធានមនុស្សរបស់មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសទីក្រុងហាណូយសហការជាមួយក្រុមហ៊ុនចំនួន ២០ រៀបចំឡើង។ |
| ឈុតសម្តែងសិល្បៈបានបើកសំរាប់កម្មវិធី “បេក្ខជនទេពកោសល្យ”។ |
| បណ្ដាបេក្ខជនឆ្នើមបំផុតចូលរួមរាត្រីផ្ដាច់ព្រ័ត្រ។ |
| វង់ទី ១ - Global Employee៖ បណ្ដាបេក្ខជនត្រូវឆ្លើយសំណួរចំនួន ១០ របស់គណៈ ចាត់តាំងដើម្បីជ្រើសរើសបានបេក្ខជនចំនួន ៣ នាក់ដែលមានពិន្ទុខ្ពស់បំផុតឈានចូលវង់ទី ២។ បេក្ខជនចំនួន ៣ នាក់នៅសេសសល់ត្រូវឆ្លងកាត់ផ្នែកប្រឡងបន្ថែមមួយ ទៀតសំដៅជ្រើសរើសអ្នកឈ្នះម្នាក់ដែលចូលរួមវគ្គជាបន្ត។ |
| បណ្ដាបេក្ខជនតាមដានដោយប្រុងប្រយ័ត្នការប្រឡងរបស់គូប្រឡង់ផ្សេងៗទៀតដើម្បី ត្រៀមរៀបចំស្មារតីល្អសំរាប់ការប្រលងរបស់ខ្លួន។ |
| បេក្ខជននានាចែករំលែកការចាប់អារម្មណ៍បន្ទាប់ពីវគ្គប្រឡង់ដំបូង។ |
| បេក្ខជន Nguyen Nhat Tuan ជឿជាក់លើខ្លួនឯងក្នុងពេលឆ្លងការប្រឡង់។ |
| បេក្ខជន Nguyen Vinh Bao មកពីមហាវិទ្យាល័យ RMIT ជាមួយវិញ្ញាណសារ ប្រឡងរបស់ខ្លួន។ |
| ស្មារតី «fair play» នៅផ្នែក «play off» របស់បេក្ខជនចំនួន ៣ នាក់។ |
| វង់ទី ២ Global Manager៖ បេក្ខជនចំនួន ៤ នាក់នឹងចាប់ឆ្នោតដើម្បីចេកជាគូក្នុង ការប្រឡងវោហារ ។ |
| ការប្រឡងនេះបានជួយឧបត្ថម្ភនិស្សិតមានទស្សនៈលើគ្រប់ជ្រុងជ្រោយនិងបទពិសោធន៍ស្តីពីដំណើរការជ្រើសរើសបុគ្គលិកជាក់ស្តែងរបស់អង្គភាពអាជីវកម្ម។ តាមនោះ ប្អូនៗមានចំណះដឹងជំនាញត្រៀមរៀបចំឲ្យដំណើរជ្រើសរើសបុគ្គលិកនាពេលអនាគត។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ