(VOVworld) - ស្ថិតនៅតំបន់ភាគកណ្ដាលវៀតណាមអតីតរាជធានី Hue ត្រូវបានគេ
ស្គាល់ថាជាទីក្រុង១ដ៏ស្អាតនិងរ៉ូមែនទិក។
សោភ័ណភាពស្អាតរបស់ទីក្រុង Hue គឺដោយសារត្រូវបានធម្មជាតិប្រទានឲ្យប៉ុន្តែ
ទីក្រុងនេះគឺពិតជាលេចធ្លោទៅដោយរាល់តំលៃវប្បធម៌រូបីនិងអរូបីន៍ដែលមនុស្ស
បង្កើតឡើង។ដោយរាល់តំលៃដ៏វិសេសវិសាលរបស់ខ្លួន Hue ត្រូវបានអង្គការ
UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដំបូងរបស់វៀតណាមនា
ឆ្នាំ១៩៩៣។នាបច្ចុប្បន្ន Hue ជាទីកំសាន្ត១ក្នុងចំណោមទីកំសាន្តដែលទាក់ទាញ
ភ្ញៀវទេសចរច្រើនបំផុតនៅទូទាំងប្រទេសហើយបានដាក់ឈ្មោះថ្មីថាជាទីក្រុងពិធី
បុណ្យ។

ទន្លេ Huong រ៉ូមែនទិកហូរកាត់ទីក្រុង Hue

ស្ពាន Truong Tien ជាស្ពានដំបូងដែលឆ្លងកាត់ទន្លេ Huong ត្រូវបានកសាងកាលពីឆ្នាំ១៨៩៧

Nghenh Luong Dinh - ទីធ្វើសក្ការៈបូជា Luong Dinh ស្ថិតនៅខាងមុខអតីតបរមរាជវាំងនៅក្បែរមាត់ទន្លេ Huong

វិមាន Van Lau ស្ថិតនៅខាងមុខបរមរាជវាំង

ខ្លោងទ្វារបស់បរមរាជវាំង Hue ត្រូវបានសាងសង់ឡើងនាឆ្នាំ១៨០៥ក្រោមរាជកាលស្ដេច Gia Long

Ngo Mon ខ្លោងទ្វាធំចូលក្នុងបរមរាជវាំង ត្រូវបានចាត់ទុកជានិមិត្តរូបរបស់
ស្ថាបត្យកម្មបរមរាជវាំង Hue

បរមរាជវាំងក្រោមពន្លឺព្រះច័ន្ទ

ទិដ្ឋភាពរបស់បរមរាជវាំងមើលពី Ngo Mon នៅឆ្ងាយគឺវិមាន Thai Hoa

ភាជន៍សំរិទ្ធចំនួន៩គ្រឿងត្រូវបានធ្វើកាលរាជកាលព្រះបាទ Minh Mang

ទិដ្ឋភាពនៅក្នុងប្រាង្គតម្កល់សពស្ដេច Tu Duc

ស្ពានក្បឿង Thanh Toan ស្ថិតចម្ងាយពីទីក្រុង Hue ៨គីឡូម៉េតទៅទិសខាងកើត ត្រូវបានរៀបលំដាប់កេរ្តិ៍ដំណែលថ្នាក់ជាតិ

វិថីបុរាណ Bao Vinh នៅឃុំ Huong Vinh ស្រុក Huong Tra

ថ្ងៃលិចនៅបឹង Tam Giang

អ្នកនេសាទនៅឃុំ Quang Loi ស្រុក Quang Dien