(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅវិហារ Kim Ngan លេខ៤២ វិថី Hang
Bac គណៈកម្មការគ្រប់គ្រងវិថីបុរាណក្រុងហាណូយ បានប្រារព្ធ “ពិធីបុណ្យសំពះព្រះ
ខែឆ្នាំ២០១៦”។សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសនេះដូចជា៖ការ
តាំងបង្ហាញនូវផលិតផលសំពះព្រះខែប្រពៃណី រូបថតស្អាតៗអំពីបុណ្យសំពះព្រះខែ
នៅវៀតណាម ឬការណែនាំធ្វើប្រដាប់ក្មេងលេងប្រជាប្រិយជាដើម។បណ្ដាសកម្ម
ភាពនេះនឹងអូសបន្លាយរហូតដល់ដំណាច់ថ្ងៃទី១៥ កញ្ញា។

ការតាំងបង្ហាញរូបថត គំនូរនិងផលិតផលប្រពៃណីក្នុងឱកាសបុណ្យសំពះព្រះខែ។
កុមារមួយនាក់រីករាយជាមួយរបាំងមុខធ្វើពីក្រដាស់។
ឪពុកម្ដាយជាច្រើនបាននាំកូនទៅទស្សនាបរិយាកាសសប្បាយនៅទីនេះ។
សិប្បការិនី Nguyen Thi Tuyen ណែនាំទស្សនិកជនរបៀបធ្វើចង្កៀងគោម។
ចង្កៀងគោមជាវត្ថុដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យសំពះព្រះខែ នៅវៀតណាម។
សិប្បករ Nguyen Huu Kiem ណែនាំទស្សនិកជនរបៀបធ្វើខ្លែងពីឬស្សី និងក្រដាស់។
នាអតីតកាល នៅពេលបុណ្យសំពះព្រះខែមកដល់ម្ដងៗ ឪពុកម្ដាយតែងតែរកទិញ រូបទីងមោងបណ្ឌិតក្រដាស់យកមកដាក់នៅលើតុសិក្សារបស់កូនៗ ដោយមានគោលបំណងថា ពួកគេនឹងសិក្សារៀនសូត្រកាន់តែពូកែ។
ប្អូនៗកុមាមើលឈុតសំដែងតុក្តាមួយ។
ផ្លែឈើ ចំណីសត្វនិងប្រដាប់លេងចម្រុះពណ៌។