(VOVworld)-ពេលនិទាឃៈរដូវមកដល់ម្តងៗគឺជាពេលវេលាដែលផ្កា So ជាប្រភេទ
ផ្កាដ៏សាមញ្ញនិង​ស្អាតបរិសុទ្ធមួយនៅស្រុក Binh Lieu ខេត្ត Quang Ninh ចាប់ផ្តើម បង្អួតសម្រស់របស់ខ្លួន។

ផ្កា So ជាប្រភេទដើមផ្កាដែលបានដាំច្រើននៅតំបន់ព្រៃភ្នំ Binh Lieu។ តាមដងផ្លូវ ចូលភូមិស្រុក និងពេាសពេញព្រៃដែលពោរពេញទៅដោយភាពបរិសុទ្ធដោយការរីកស្គុះស្គាយនៃផ្កា So។

ផ្កា So ជាអំបូរតែ ហើយគេយកគ្រាប់ចម្រាញប្រេង ដែលនាំមកតម្លៃសេដ្ឋកិច្ចខ្ពស។

ពិធីបុណ្យផ្កា So ត្រូវបានរៀបចំក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និងទី២៩វិច្ឆិកា នៅភូមិ Dong Long ភូមិ Dong Tam ស្រុក Binh Lieu។ពិធីបុណ្យនេះសំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមនូវ សក្កានុភាព ប្រៀបខ្លាំងរបស់តំបន់ ព្រមទាំងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីលេចធ្លោ ក៏ដូច ជាតម្លៃសេដ្ឋកិច្ចដោយប្រភេទផ្កានេះនាំមកជូន។

សកម្មភាពវប្បធម៌ សិល្បៈកីឡាជាច្រើនបានប្រព្រឹត្តទៅក្នុងពិធីបុណ្យ ដូចជាការប្រឡង រៀបចំស្ពកអាហារអំណររដូវបាយថ្មីប្រពៃណី ការប្រឡងវេចនំ Cooc mo ដោយស្លឹក bong chit។

នេះជាទំនៀមទំលាប់បុកអង្កររបស់ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Binh Lieu។ ជា ធកម្មតា ការងារបុកអង្ករត្រូវការកម្លាំងរបស់មនុស្សពីពីរដល់បីនាក់។

បន្ទាប់ពីបុកអង្កររួច គេប្រើកញ្ច្រែងសម្រាប់រែងអង្ករ ។

នេះជាទំនៀមទំលាប់វេចនុំ cooc mo ដោយស្លឹក bong chit

តាមទំនៀមទំលាប់ ពិធីបាយថ្មីចាប់ផ្តើមពីថ្ងៃទី១០ខែទី១០តាមច័ន្ទគតិ ហើយប្រព្រឹត្តទៅ
រហូតដល់ចុងខែ។ ពីធីនេះគឺសំដៅអំណរសាទបញ្ចប់រយៈពេល១ឆ្នាំទទួលបានរោគផល
និងឧទ្ទិសដល់ជីដូនជីតាម្ចាស់ទឹកម្ចាស់ដី ហើយបួសសួងក្តីសុខសាន្តត្រ្តានសម្រាប់ក្រុម
គ្រួសារ បងប្អូនមាមីងក្នុង ស្រុកទាំងអស់គ្នា។

នារីជនជាតិក្នុងពិធីបុណ្យផ្កា So

នេះជាទីមកដល់សម្រាប់យុវជនយុវនារីធ្វើដំណើរទេសចរណ៍នាចុងសប្តាហ៍ ហើយនេះក៏ ជាទីកន្លែងគួឲ្យទាក់ទាញសម្រាប់ អ្នកជក់ចិត្តនឹងវិស័យថតរូបស្អាតផងដែរ៕