នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ Hoang Van Thu ទីក្រុង Lang Son ខេត្ត Lang Son នៅជំវិញដំភ្លើងជំរំអមដោយសំឡេងតន្ត្រីដ៏អ៊ូអរសប្បាយ សិស្សានុសិស្សនៃអនុវិទ្យាល័យ Hoang Van Thu បានចាប់ដៃជាមួយមិត្តភក្តិមកពីសាលាបឋមសិក្សាលេខ ៤ (ទីរួមខេត្ត Pingxiang តំបន់ស្វយ័ត Zhuang Guangxi ប្រទេសចិន) ដើម្បីចូលរួមរបាំរាំអង្រែ។
អនុលេខាទទួលបន្ទុកសម្ព័ន្ធយុវជនខេត្ត Lang Son លោក Doan Thanh Cong ជូនផ្កាដល់ប្រធានគណៈប្រតិភូកុមារ Pingxiang (ចិន) នៅគីឡូម៉ែត្រលេខ ០ ច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi។ រូបថត៖ Anh Tuan/VNA

រួមជាមួយគ្នានោះ សិស្សានុសិស្សមកពីសាលាទាំងពីរ ក៏បានបទពិសោធន៍ តុបតែងដួនស្លឹក ហាត់ធ្វើគ្រឿងស្មូនធ្វើដោយដៃ ទស្សនាសារមន្ទីរខេត្ត Lang Son ...។ ទាំងនេះជាសកម្មភាពក្នុងកម្មវិធីជួបប្រាស្រ័យ “កន្សែងពណ៌ផ្កាឈូកនៃចំណង់មិត្តភាពរវាងប្អូនៗកុមារនៅព្រំដែន Lang Son (វៀតណាម) - Guangxi (ចិន)” សំដៅបង្កើតទីលានជួបប្រាស្រ័យមិត្តភាពរវាងកុមារនៃតំបន់ទាំងពីរ។

“ខ្ញុំគូរទង់ជាតិវៀតណាមនិងចិននៅលើដួនស្លឹកនេះ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យជាមួយមិត្តភក្តិវៀតណាម ដែលតាមរយៈនោះខ្ញុំអាចយល់កាន់តែច្បាស់អំពីវប្បធម៌វៀតណាម”។

“ចូលរួមសកម្មភាពទាំងនេះជួយខ្ញុំយល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ របស់ប្រជាជននៅខេត្ត Lang Son និងស្វែងយល់អំពីសំលៀកបំពាក់របស់ជនជាតិនៅ Lang Son។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ មិត្តវៀតណាមសាទរខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា តាមរយៈសកម្មភាពនេះ ទំនាក់ទំនងរវាងវៀតណាម និងចិននឹងកាន់តែអភិវឌ្ឍន៍បន្ថែមទៀត"

“តាមរយៈរូបភាពនៅលើដួនស្លឹកនេះ ខ្ញុំចង់ផ្ញើសារសន្តិភាព និងមិត្តភាពរវាងវៀតណាមនិងចិន។ ខ្ញុំរីករាយណាស់ដែលបានស្វាគមន៍មិត្តចិនមកកាន់វៀតណាម។ ខ្ញុំសង្ឃឹមថា នឹងបង្ហាញពីវប្បធម៌របស់មូលដ្ឋានដល់មិត្តភក្តិមកពីទីរួមខេត្ត Pingxiang”

កុមារខេត្ត Lang Son (វៀតណាម) និង Pingxiang (ចិន) ថតរូបជុំគ្នាក្នុងកម្មវិធី។ រូបថត៖ Anh Tuan/VNA

ជាមូលដ្ឋានចំនួនពីរមានទីតាំងនៅតំបន់ព្រំដែនវៀតណាម-ចិន ប្អូនៗសិស្សានុសិស្សពីភាគីទាំងពីរតែងតែស្វែងយល់អំពីមិត្តរបស់ខ្លួន តាមរយៈសកម្មភាពជួបប្រាស្រ័យ ក៏ដូចជាចំណេះដឹងដែលបានសិក្សានៅក្នុងសាលា។ លោកស្រី Tan Cui Hoan នាយិកាសាលាបឋមសិក្សាលេខ ៤ ទីរួមខេត្ត Pingxiang ខេត្ត Guangxi ប្រទេសចិន បានឲ្យដឹងថា៖ “គ្រូបង្រៀននៅសាលារបស់យើងតែងតែសិក្សាអំពីវប្បធម៌ ក៏ដូចចាជីវភាពរស់នៅ នៅប្រទេសវៀតណាម ដូច្នេះពួកគេស្គាល់ច្បាស់ណាស់។ ក្នុងអំឡុងពេលដំណើរការបង្រៀន យើងក៏បានបង្រៀនសិស្សអំពីវប្បធម៌នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍និយាយរួម និងវៀតណាមនិយាយដោយឡែក ដោយហេតុនេះ បង្កើនការយល់ដឹងរបស់សិស្សានុសិស្សចិនចំពោះវប្បធម៌វៀតណាម។ ខ្ញុំក៏ឃើញដែរថា ការជួបប្រាស្រ័យរវាងប្រជាជនវៀតណាមនិងប្រជាជនចិននៅតំបន់ព្រំដែន មានភាពស្និទ្ធស្នាល ជាពិសេសក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានរៀបចំកម្មវិធីជួបប្រាស្រ័យកីឡាបាល់ទាត់យ៉ាងសប្បាយរីករាយ”

កុមារខេត្ត Lang Son (វៀតណាម) និង Pingxiang (ចិន) ចូលរួមបទពិសោធន៍ក្នុងការគូរគំនូរលើមួកដួនវៀតណាមនៅសារមន្ទីរខេត្ត Lang Son។ រូបថត៖ Le Phuong/VOV ៥

ខេត្ត Lang Son និងទីរួមខេត្ត Pingxiang (តំបន់ស្វយ័ត Zhuang Guangxi) មានទីតាំងភូមិសាស្ត្រជិតស្និទ្ធ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ជាច្រើនឆ្នាំមកនេះ ស្រុក Cao Loc និងស្រុក Tan Thanh នៃខេត្ត Lang Son បានរក្សាជាប្រចាំនូវសកម្មភាពពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញ អភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរមិត្តភាព ... ជាមួយទីរួមខេត្ត Pingxiang។

កុមារខេត្ត Lang Son (វៀតណាម) និង Pingxiang (ចិន) រាំជាមួយគ្នាក្នុងកម្មវិធី។ រូបថត៖ Le Phuong/VOV ៥

ទន្ទឹមនឹងសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន អាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរក៏បានដំណើរការជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៃប្រទេសនីមួយៗ។ អាជ្ញាធរ និងប្រជាជននៃភាគីទាំងសងខាងបានសម្តែងការប្តេជ្ញាចិត្តក្នុងការរួមដៃគ្នារក្សាសន្តិសុខក្នុងភូមិ ស្រុក និងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់នៃប្រទេសទាំងពីរ។ លោក Nguyen Van Thinh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cao Loc ខេត្ត Lang Son បានឲ្យដឹងថា៖ “យើងតែងតែទៅសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងថ្ងៃពិធីបុណ្យធំៗរបស់ប្រទេសនិមួយៗ ដូចជា បុណ្យជាតិ រៀបចំអំណរបក្ស អំណរនិទាឃរដូវ...។ ក្នុងពិធីបុណ្យធំៗរបស់មូលដ្ឋាន យើងអញ្ជើញភាគីមិត្តជិតខាងមកចូលរួម ហើយផ្ទុយទៅវិញ មិត្តជិតខាងក៏អញ្ជើញយើងមកជួបប្រាស្រ័យផងដែរ។ ក្រៅពីនេះ សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនក៏ត្រូវបានរៀបចំជាប្រចាំរវាងឃុំនិងក្រុង។ សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនរវា ស្រុក Cao Loc និងទីរួមខេត្ត Pingxiang មានប្រសិទ្ធភាពខ្លាំង ជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៅតាមតំបន់ព្រំដែនទាំងសងខាង ហើយការជួបប្រាស្រ័យ ជួបសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជនទីរួមខេត្ត Pingxiang និងស្រុក Cao Loc ក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ”

កុមារខេត្ត Lang Son (វៀតណាម) និង Pingxiang (ចិន) ដុតភ្លើងជំរុំ និងរាំងជាមួយគ្នានៅក្នុងកម្មវិធី។ រូបថត៖ Le Phuong/VOV ៥

ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៅតំបន់ព្រំដែនខេត្ត Lang Son (វៀតណាម) និងតំបន់ស្វយ័ត Zhuang Guangxi (ចិន) បានរួមចំណែកកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាពនិងមិត្តភាព។ ជាពិសេស ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងយុវជននៃភាគីទាំងពីរ គឺជាការបន្តអភិវឌ្ឍ ក្លាយជាស្ពានដ៏សំខាន់នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការព្រំដែននិយាយដោយឡែក និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម ឲ្យកាន់តែមានស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕