កងទ័ពរបស់យើងបានប្រញាប់ប្រញាល់ចូលកាន់កាប់មូលដ្ឋាន Him Lam បើកយុទ្ធនាការ Dien Bien Phu នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ១៩៥៤ (រូបថត៖ TTXVN) |
រាល់ពេលដែលបទចម្រៀង "យុទ្ធជនវៀតណាម" ត្រូវបានច្រៀងឡើង វរសេនីយ៍ឯក Nguyen Huu Tai អតីតស្នងការនយោបាយនៃកងវរសេនាធំលេខ ២០៩ កងពលលេខ ៣១២ អតីតអនុប្រធាននាយកដ្ឋានហ្វឹកហ្វឺនយោធា ក្រសួងការពារប្រទេស តែងតែមានអារម្មណ៍ក្តុកក្តួល។ សំឡេងដ៏រឹងមាំ និងច្បាស់លាស់នៃអត្ថបទចម្រៀង ហាក់ដូចជានាំលោកវរសេនីយ៍ឯកវិលត្រឡប់ទៅបរិយាកាសដែលមានផ្សែងហុយ ជាកន្លែងដែលសំឡេងកាំភ្លើង និងគ្រាប់កាំភ្លើង បន្លឺឡើងឥតឈប់ឈរ។ នោះគឺជាសមរភូមិរបស់ Him Lam ដែលជាសមរភូមិបង្ហាញពីភាពរឹងមាំរបស់កងទ័ព វៀតណាម វាយកម្ទេចបន្ទាយសត្រូវ ដែលគេចាត់ទុកថាមិនអាចបំពានបាននោះ បើកចេញជ័យជម្នះ Dien Bien Phu រញ្ជួយដី បំផ្លាញផែនការ Navar និងរួមចំណែកដល់ចលនាសន្តិភាពពិភពលោក។ នៅពេលដែលកាណុងបាញ់ប្រហារលើបន្ទាយសត្រូវនៅ Him Lam វរសេនីយ៍ឯក Nguyen Huu Tai និងសមមិត្តរបស់លោកដឹងថា មិនចាំបាច់មានការសម្ងាត់ទៀតទេ មនុស្សគ្រប់គ្នាបានអបអរសាទរ និងដើរឆ្ពោះទៅសមរភូមិមុខ។
នៅជ្រុងមួយនៃលេណដ្ឋាន ក្រុមសិល្បៈយោធភូមិភាគ បានលេងបទ ចម្រៀង៖ “យុទ្ធជនវៀតណាម”។ នោះជាពេលវេលាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានសម្រាប់យុទ្ធជនគ្រប់រូបដែលចូលរួមក្នុងសមរភូមិ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤។ វរសេនីយ៍ឯក Nguyen Huu Tai បានឲ្យដឹងថា៖ “ក្នុងនាមជាបុរសម្នាក់ ត្រូវប្តេជ្ញាចេញទៅប្រយុទ្ធនៅសមរភូមិ អាយុជីវិតរបស់ខ្លួនលេងមានតម្លៃ…”។ កងទ័ពទ័ពយើងស្រែករត់ទៅសមរភូមិផងនិងច្រៀងផង បរិយាកាសអស្ចារ្យណាស់។ ហើយនេះជាលើកតែមួយគត់នៅក្នុងជួរកងទ័ពវៀតណាម ដែលមានការប្រយុទ្ធគ្នា អមដោយសំឡេងនៃការបាញ់កាំភ្លើងធំ សំឡេងស្រែកហោរ និងសំឡេងច្រៀង”។
លោកវរសេនីយ៍ឯក Nguyen Huu Tai អតីតស្នងការនយោបាយនៃកងវរសេនាធំលេខ ២០៩ កងពលលេខ ៣១២ អតីតអនុប្រធាននាយកដ្ឋានហ្វឹកហ្វឺនយោធា ក្រសួងការពារប្រទេស (រូបថត៖ Le Hanh/VOV) |
វរសេនីយ៍ឯក Nguyen Huu Tai កើតមកនិងធំដឹងក្តីនៅ Hai Phong ។ វរសេនីយ៍ឯកដែលមានអាយុជិត ១០០ ឆ្នាំរូបនេះនៅតែចងចាំយ៉ាងច្បាស់នៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ១៩៥៣ នៅពេលដែលលោកនិងអង្គភាពរបស់ខ្លួនបានធ្វើដំណើរទ័ពចម្ងាយជាង ៥០០ គីឡូម៉ែត្រទៅកាន់ Dien Bien Phu ជាមួយនឹងការលំបាករាប់មិនអស់។ អស់រយៈពេលជាងមួយខែនៅលើទូល D1 លោកវរសេនីយ៍ឯក និងសមមិត្តបានរស់នៅអាស្រ័យលើបាយកញ្ចប់ អំបិលល្ង និងទឹកត្រីខ្មៅ ដែលជាប្រភេទទឹកត្រីចម្រុះ ដោយគ្មានបន្លែអ្វីទាំងអស់។ ការប្រយុទ្ធដ៏ស្វិតស្វាញហាក់ដូចជាហួសពីការស៊ូទ្រាំរបស់មនុស្ស ប៉ុន្តែអ្នកទាំងអស់គឺមិនអាចចុះញ្ញោម ឆន្ទៈ បងប្អូនយុទ្ធជនបានជីកលេណដ្ឋានចម្ងាយ ២០០ គីឡូម៉ែត្រ ទៅដល់មូលដ្ឋានសំខាន់ៗ របស់សត្រូវ។ លោកវរសេនីយ៍ឯក Nguyen Huu Tai បានឲ្យដឹងថែមទៀតថា៖ "យើងបានប្រយុទ្ធដោយការតាំងចិត្ត ជាមួយអង្គភាពផ្សេងទៀត ជាច្រើនដង ដោយត្រូវស្ម័គ្រចិត្តប្រយុទ្ធទល់មុខសត្រូវ ដោយគ្រាប់បែកដៃ និងកាំភ្លើងខ្លីនៅលើទូល D១។ ទាំងនោះគឺជាការប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសមរភូមិរបស់ខ្លួន។ មេបញ្ជាការ មិត្តរួមក្រុម និងសមមិត្តរបស់យើងជាច្រើនត្រូវបាត់បង់ជីវិត មនុស្សជាច្រើននៅជារៀងរហូតលើទឹកដីប្រវត្តិសាស្ត្រនេះ ដូច្នេះរាល់ពេលដែលយើងនឹកដល់រឿងទាំងនេះ យើងមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់”។
ឆ្លងកាត់រយៈពេលជិតមួយសតវត្សនៃការរស់នៅនិងការប្រយុទ្ធ ក្តីជាសុភមង្គលនិងមោទនភាពបំផុតរបស់វរសេនីយ៍ឯក Nguyen Huu Tai គឺការក្លាយជា កងទ័ពលោកអ៊ំហូ ដែល ប្រយុទ្ធក្រោមការបញ្ជារបស់នាយឧត្តមសេនីយ Vo Nguyen Giap ដែលជាអគ្គមេបញ្ជាការដ៏ឆ្នើមបំផុតនៃកងទ័ពប្រជាជនវៀតណាម។ ក្នុងអំឡុងយុទ្ធនាការ Dien Bien Phu ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតចំពោះអតីតយុទ្ធជន គឺជាពេលវេលាជាប្រវត្តិ សាស្ត្រ នៅពេលដែលនាយឧត្តមសេនីយ Vo Nguyen Giap បានផ្លាស់ប្តូរយុទ្ធសាស្ត្រប្រយុទ្ធ ពី “ប្រយុទ្ធលឿន ឈ្នះលឿន” ទៅជា “ប្រយុទ្ធយ៉ាងប្រាកដ ឈានទៅមុខយ៉ាងប្រាកដ”។ ការសម្រេចចិត្តដ៏សំខាន់មួយដែលបង្កើតឡើងជ័យជម្នះដ៏មហិមានៃយុទ្ធនាការនេះ។ ជាមួយនឹងការវាយប្រហារដូចព្យុះ កងទ័ពវៀតណាមបានចាប់ខ្លួនឧត្តមសេនីយ De Castries បង្កើតយុទ្ធនាការ Dien Bien Phu ដែល "ល្បីរន្ទឺពេញទ្វីបទាំងប្រាំ និងបានអង្រួនពិភពលោក"។
ដូចវរសេនីយ៍ឯក Nguyen Huu Tai ដែរ មិត្តរួមក្រុម និងសមមិត្តដែលបានប្រយុទ្ធជាមួយលោកក៏មានអារម្មណ៍រំជួលចិត្តនៅពេលរំលឹកដល់ពេលវេលាដ៏អង់អាចក្លាហាន។ លោក Pham Thang និងលោក Truong Si Tri អតីតយុទ្ធជន Dien Bien បាននិយាយថា៖ "យើងបានអូសគ្រាប់កាំភ្លើងធំតាមលេណដ្ឋានរហូតដល់កំពូលទូល A១។ មនុស្ស ១០ នាក់ដែលត្រូវស្លាប់ គឺមាន១០ នាក់ទៀត ជំនួសកន្លែងរបស់ពួកគេ។ អង្គភាពរបស់ខ្ញុំមានមនុស្ស ១១ នាក់ ដែលឈានទៅមុខ គឺមាន ៩ នាក់ត្រូវស្លាប់។ នៅ កំពូលភ្នំ A១ យុទ្ធជនរបស់យើងរាប់រយពាន់នាក់បានពលីជីវិត ដើម្បីមានថ្ងៃសុខសន្តិភាពដូចសព្វថ្ងៃនេះ”។
“មិនគួរឱ្យជឿទេ ម៉ោងប្រហែល ៣ រសៀល យើងឃើញទង់សរាយប៉ាយ ចាប់ពីកំពូលទូល A១ ចុះដល់ Muong Thanh ម៉ោងប្រហែល ៥ ល្ងាច យើងឃើញទង់ស យើងសប្បាយចិត្ត ជាពេលវេលាដែលមិនអាចពិពណ៌នាបាន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាច្រើនថ្ងៃ ទីបំផុតបានរំដោះហើយ”។
រយៈពេលជាង ៧០ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែនៅក្នុងការចងចាំរបស់វរសេនីយ៍ឯក Nguyen Huu Tai និងសមមិត្ត រូបភាពអតីតយុទ្ធជន Dien Bien Phu ក្នុងសង្រ្គាមដ៏លំបាក ប៉ុន្តែរុងរឿងនៅតែដដែល។ ពួកគេសម្រេចបាននូវជ័យជម្នះ "រញ្ជួយផែនដី" ដោយបង្កើតនូវមូលដ្ឋានដ៏សំខាន់មួយដើម្បីនាំរភាគខាងជើងអន្តរកាលទៅជាសង្គមនិយម ធ្វើជាសមរភូមិក្រោយបង្អែកដ៏រឹងមាំសម្រាប់ការតស៊ូរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

