អ្នកស្រី Truc Vi និងម្ដាយនៅពិធីប្រគល់កិត្តិនាម "ពលរដ្ឋគំរូវ័យក្មេង" នៃទីក្រុងហូជីមិញ។ (រូបថត៖ Vu Huong) |
“នៅពេលដំបូងជួបការលំបាកច្រើនណាស់ ដោយសារវិញ្ញាសារខ្ញុំហាត់ គឺវិញ្ញាសារពត់ខ្លួន ដែលទាមទារឲ្យមានការខិតខំព្យាយាមជារៀងរាល់ថ្ងៃ។ កាល នៅតូច ហាត់ឈឺណាស់ បានជាខ្ញុំសឹងតែចង់បោះបង់ចោលដែរ។ លើសពីនេះទៅទៀត ការរៀនវប្បធម៌ក៏នឿយហត់ហើយ ប៉ុន្តែខ្ញុំនៅតែត្រូវហាត់បន្ថែមទៀត។ នាពេលនោះ ខ្ញុំក៏សុំឈប់ហើយ ប៉ុន្តែប៉ាម៉ាក់លើកទឹកចិត្តជាច្រើន បានជាខ្ញុំក៏ខិតខំប្រឹងប្រែង ហ្វឹកហាត់”។
លោកស្រី Vo Thi Luom ម្ដាយរបស់ Truc Vi បានសំណេះសំណាលថា នៅ ពេលឃើញ Vi ហ្វឹកហាត់ឬសម្ដែងម្ដងៗ ហើយជាអកុសល្យគាត់រងរបួស លោកស្រីក៏ ឈឺចិត្តណាស់ ហើយថែទាំឲ្យកូនឆាប់បានជាសះស្បើយ ព្រមទាំងលើកទឹកចិត្តកូនផង ដែរ។ ដូចនឹងឪពុកម្ដាយដទៃទៀតដែរ លោកស្រី Luom ក៏មានបំណងចង់ឲ្យកូនប្រកប អាជីពបានស្ថិរភាពនិងជោគជ័យថែមទៀត។
“ខ្ញុំរំពឹងទុកគឺរឿងមួយ ប៉ុន្តែត្រូវអាស្រ័យលើសមត្ថភាពរបស់កូនដែរ។ ក្នុងនាមជាអ្នកម្ដាយ ខ្ញុំតែងតែមានបំណង ចង់ឲ្យកូនប្រកបអាជីពបានស្ថិរភាពនាពេលអនាគត ហើយកាន់តែចម្រូងចម្រើន។ ខ្ញុំដឹងថា នឹងមានហានិភ័យប៉ុន្តែនៅតែចង់ឲ្យកូនអាចលើកកំពស់សមត្ថភាពរបស់ ខ្លួន”។
ដើម្បីអាចសម្ដែងបានប៉ុន្មាននាទីលើឆាក នៅខាងក្រោយនោះ គឺជាដំណើរការ ហ្វឹកហាត់ដ៏ស្វិតស្វាញមួយ និងការរងរបួសដែលហាក់ដូចជាធ្វើឲ្យខ្លួនមិនអាចបន្តអាជីពទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកសម្ដែងសៀកថែមទាំងត្រូវផ្លាស់ប្ដូរថ្មីឈុតសម្ដែងផ្ទាល់ខ្លួន យ៉ាងញឹកញាប់ទៀតផង។ ដូច្នេះហើយ Truc Vi ការងារបស់ខ្លួនទាម ទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងណានិងការលះបង់យ៉ាងណា មានតែ Truc Vi ទើបដឹងច្បាស់។
Truc Vi នៅពេលសម្ដែងលើឆាក។ |
សម្រាប់អ្នកស្រី Nguyen Hong Truc Vi ក្នុងអំឡុងពេលជិត២០ឆ្នាំផ្សាភ្ជាប់នឹង អាជីព ក្ដីសុភមង្គលគឺជាពេលដែលបានសម្ដែងសៀកវៀតណាមនៅចំពោះមុខ ទស្សនិកជននៅក្នុងនិងក្រៅប្រទេស។ តាមនោះ ចូលរួមចំណែកនាំឲ្យសិល្បៈសៀក ខិតជិតមកសាធារណៈជន។ ក្នុងរយៈពេលយូរអង្វែង Truc Vi បានបង្ហើបឲ្យដឹងថា នាងកំពុងត្រៀមផែនការជាច្រើន ដើម្បីបន្តផ្សាភ្ជាប់ជាមួយនឹងផ្លូវដែលខ្លួនបាន ជ្រើសរើស។
មិនត្រឹមតែលះបង់ដោយអស់ពីចិត្តសម្រាប់សិល្បៈសៀកប៉ុណ្ណោះទេ ក្នុងរយៈ ពេលបំផ្ទុះជម្ងឺកូវីដ- ១៩កន្លងមក Truc Vi ថែមទាំងចូលរួមក្រុមសិល្បៈករវ័យក្មេង ស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដែលបានបំផុសឡើងដោយអគារវប្បធម៌ យុវជន ដើម្បីជួយការងារចែកចាយ
វ៉ាក់សាំង ទិញទំនិញជូនប្រជាជន ចែកចាយថ្នាំនិង ទំនិញចាំបាច់ក្នុងមណ្ឌលធ្វើចត្តាឡីស័ក ហើយប្រគល់អំណោយជូនកុមារនៅក្នុងមន្ទីរ ពេទ្យបណ្ដោះអាសន្ន ជាដើម។ ការងារពោរពេញទៅដោយអត្ថន័យទាំងនោះបាន ចូលរួមចំណែកក្នុងការបង្កើតឡើងរូបភាពដ៏ស្រស់ស្អាតរបស់យុវវ័យទីក្រុងហូជីមិញ៕
វ៉ាក់សាំង ទិញទំនិញជូនប្រជាជន ចែកចាយថ្នាំនិង ទំនិញចាំបាច់ក្នុងមណ្ឌលធ្វើចត្តាឡីស័ក ហើយប្រគល់អំណោយជូនកុមារនៅក្នុងមន្ទីរ ពេទ្យបណ្ដោះអាសន្ន ជាដើម។ ការងារពោរពេញទៅដោយអត្ថន័យទាំងនោះបាន ចូលរួមចំណែកក្នុងការបង្កើតឡើងរូបភាពដ៏ស្រស់ស្អាតរបស់យុវវ័យទីក្រុងហូជីមិញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

