លោកប្រធានហូជីមិញទទួលជួបគណៈប្រតិភូចលនាសន្តិភាពបារាំងមកបំពេញទស្សនកិច្ចនៅវៀតណាម (ថ្ងៃទី១៥ មីនា ឆ្នាំ១៩៥៥)។ (រូបថតឯកសារ/TTXVN) |
“លោកប្រធាន ហូជីមិញ តែងតែដឹងថា អ្នកណាជាមិត្ត អ្នកណាជាសត្រូវ ទាញ យកការគាំទ្រជាអតិបរមាពីមិត្តភក្តិដើម្បីដាក់ខ្មាំងសត្រូវឲ្យនៅដាច់ពីគ្នា បំប្លែងកម្លាំងឲ្យ កាន់តែមានប្រយោជន៍សម្រាប់ប្រជាជន និងបដិវត្តន៍។ ការទូតហូជីមិញគឺមានភាពសម្បូរបែបណាស់ ដោយមានកម្រិតនិងជ្រុងជ្រោយខុសគ្នាច្រើន។ ការទូតត្រូវបានប្រើ ប្រាស់មិនត្រឹមតែជាមួយសត្រូវប៉ុណ្ណោះទេ ថែមទាំងការទូតជាមួយសមមិត្តក្នុងប្រព័ន្ធ គណៈបក្សកុម្មុយនិស្ត ការទូតជាមួយប្រជាជនវៀតណាម និងប្រជាជននៃប្រទេសដទៃ ទៀត។ ទោះបីជានៅទីណា ក្នុងកាលៈទេសៈណា ជាមួយមុខសញ្ញាណាក៏ដោយ ក៏ លោកប្រធានហូជីមិញតែងតែស្មោះស បើកចំហរ និងស្មោះត្រង់ ដូច្នេះហើយបាននាំ មកនូវលទ្ធភាពបញ្ចុះបញ្ចូលខ្ពស់ដល់មិត្តភក្តិ ពីនោះនាំមកនូវការជួយឧបត្ថម្ភដ៏ធំធេង និងមានប្រយោជន៍សម្រាប់បុព្វហេតុតស៊ូការពារមាតុភូមិ”។
ចំណែកឯ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan ដែលធ្លាប់កាន់ មុខតំណែងសំខាន់ៗជាច្រើនក្នុងវិស័យការទូត ហើយធ្វើ ជាអ្នកបកប្រែរបស់លោក ប្រធានហូជីមិញជាច្រើនដងបានចាត់ទុកថា លោកប្រធានហូជីមិញ គឺជាគ្រូបង្រៀន ដ៏ខ្ពង់ខ្ពស់មិនត្រឹមតែចំពោះលោកផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំង ចំពោះផ្នែកការទូត វៀតណាមទាំងមូលទៀតផង។
“ប្រាស្រ័យទាក់ទងកាន់តែច្រើន គឺខ្ញុំឃើញកាន់តែច្បាស់ថា លោកប្រធាន ហូជីមិញមានភាពស្និទ្ធស្នាល និងការយោគយល់ចំពោះបងប្អូនច្រើនណាស់។ លោកប្រធានក៏ជាអ្នកដែលមានចរិតលក្ខណៈមនុស្សសាស្ត្រផងដែរ ដូច្នេះហើយក្តីបារម្ភ និង ការភ័យខ្លាចដំបូងក៏បាត់បង់ទៅបន្តិចម្តងៗ ជំនួសមកវិញដោយការគោរព និងការកោត សរសើរ។ លោកប្រធានហូជីមិញ ណែនាំកម្មាភិបាលការទូតចាប់ពី ការងារតូចតាច នីមួយៗ។ លោកប្រធានបានប្រៀនប្រដៅយើងខ្ញុំនូវប្រការចំនួន២។ ទីមួយគឺត្រូវយល់ដឹងពីប្រវត្តិសាស្ត្រ។ ទីពីរគឺត្រូវចេះភាសានៃប្រទេសដែលខ្លួនជាអ្នកតំណាង។ លោក ប្រធានហូជីមិញ គឺជាអ្នកជំនាញខាងការទូតរវាងមនុស្សជាមួយមនុស្ស”។
តថភាពប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា សតិអារម្មណ៍ ទស្សនៈការទូត ហូជីមិញ គឺជាមរតកដែលមិនអាចកាត់ថ្លៃបាន ជាមូលដ្ឋានគ្រឹះកម្លាំងពលំ និងជា កូនសោរដើម្បីអនុវត្តន៍ប្រកប ដោយជោគជ័យនូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស កុម្មុយនិស្តវៀតណាមតាមរយៈដំណាក់កាលបដិវត្តន៍នានា។ នៅសន្និសីទកិច្ចការបរ ទេសទូទាំងប្រទេសលើកទី១ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ លោកអគ្គលេខា បក្ស Nguyen Phu Trong បានអះអាងជាថ្មីម្តងទៀត នូវតួនាទីប្រវត្តិសាស្ត្រដ៏ធំធេង និងការរួមវិភាគទានដ៏មានតម្លៃបំផុតរបស់លោកប្រធានហូជីមិញចំពោះខឿនការទូត សកម្មភាពកិច្ចការបរទេស ក៏ដូចជាដំណើរការសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។
“លោកប្រធានហូជីមិញ គឺជាអ្នកដែលបានចាក់គ្រឹះ ដឹកនាំដោយផ្ទាល់ ការ អភិវឌ្ឍន៍នៃការទូតបដិវត្តន៍វៀតណាម។ ខ្លឹមសារជាមូលដ្ឋាននៃសតិអារម្មណ៍ការទូត ហូជីមិញ សុទ្ធតែស្ដែងចេញពីទស្សនវិជ្ជា និងប្រពៃណីការទូតរបស់បុព្វបុរសយើង ហើយលោកប្រធានហូជីមិញបានអភិវឌ្ឍតម្លៃទាំងនោះឡើងដល់កម្ពស់ថ្មី; រួមផ្សំគ្នា យ៉ាងប៉ិនប្រសប់ រវាងស្នេហាជាតិនិយម វប្បធម៌ជាតិ ប្រពៃណីការទូតវៀតណាម ជាមួយនឹងអ្វីៗដ៏ល្អបំផុតនៃវប្បធម៌ និងបទពិសោធន៍ការទូតពិភពលោក។ ក្នុងនោះ ជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ ស្មារតីសន្តិភាព មិត្តភាព ប្រើប្រាស់ការទូតដើម្បីរុញថយជម្លោះ; ផ្សាភ្ជាប់ជាមួយតថភាពពិភពលោក ដើម្បីនាំវៀតណាម សម្របខ្លួនទៅក្នុងលំហូរនៃសម័យកាល”។
លោកអគ្គលេខាបក្ស Nguyen Phu Trong មានគោលបំណងថា ផ្នែកការទូត និងកម្មាភិបាលកិច្ចការបរទេសបន្តចងចាំ និងពង្រីកសតិអារម្មណ៍ រចនាបទ និង ទស្សនៈដឹកនាំរបស់លោកប្រធានហូជីមិញ អំពីការទូត និងកិច្ចការបរទេស ដើម្បីឲ្យ ការទូតនិងកិច្ចការបរទេសអាច “រួមផ្សំកម្លាំងពលំជាតិជាមួយនឹងកម្លាំងនៃសម័យកាល” អនុវត្តន៍បាវចនា "ប្រកាន់ភាពខ្ជាប់ខ្ជួនទប់ទល់នឹងការប្រែប្រួល" ដើម្បីដោះស្រាយរាល់ បញ្ហាប្រឈមក្នុងកិច្ចការបរទេស ឆ្លៀតយកចំណុចរួមនៃផលប្រយោជន៍ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដោយឈរលើមូលដ្ឋាននៃការការពារផល ប្រយោជន៍ប្រទេសជាតិ-ប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
