សាស្ត្រាចារ្យរង បណ្ឌិត លោក Hoang Van Khoan។ (រូបថត៖ daidoanket.vn) |
អស់រយៈពេលជាង៣០ឆ្នាំធ្វើការនៅសាកលវិទ្យាល័យទូទៅហាណូយ សាស្ត្រាចារ្យរង បណ្ឌិត លោក Hoang Van Khoan បានក្លាយទៅជាបុរាណវិទូ មួយរូបក្នុងចំណោមបុរាណវិទូដោយមានកិត្យានុភាពរបស់វៀតណាម។ លោក ជាអ្នកត្រួសត្រាយក្នុងស្រាវជ្រាវ អនុវត្តន៍វិធីសាស្ត្រលោហៈធាតុវិទ្យា ដែលជា វិទ្យាសាស្ត្រស្រាវជ្រាវអំពីការរៀបចំនិងរចនាសម្ព័ន្ធរបស់លោហៈធាតុនិងលោហៈធាតុផ្សំ ចូលក្នុងវិស័យបុរាណវិទ្យាវៀតណាម។ អាស្រ័យហេតុនោះ លោក បានរកឃើញបច្ចេកទេសរំលាយជាតិដែកនិងផលិតដែកនៅមណ្ឌលរំលាយជាតិដែក Nghi Xuan (ខេត្ត Ha Tinh); រកឃើញលោហៈធាតុផ្សំលង្ហិនវៀត ណាមក្នុង បុរាណកាល; ស្វែងយល់បច្ចេកទេសចាក់ពុម្ភស្គរសំរិទ្ធ Dong Son; សាក ពិសោធន៍ដំណើរការផលិតដែកនៅក្នុងបុរាណកាលនៅ Nho Lam (ខេត្ត Nghe An)។ ល។ លោកសាស្ត្រាចារ្យរង បណ្ឌិត Hoang Van Khoan ឲ្យដឹងថា៖
“ក្នុងអំឡុងពេលជាង៨ទសវត្សរិ៍នៃឆាកជីវិតរបស់ខ្ញុំ ប្រការដែលខ្ញុំចាប់ អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុតនោះគឺការសិក្សារៀនសូត្រនិងការអនុវត្តជាក់ស្ដែង។ នៅពេល សិក្សានិងអនុវត្តជាក់ស្ដែង ទើបឃើញពីកង្វះជាច្រើន។ សិក្សាបានអ្វីៗដ៏ថ្មីថ្មោង ទើបយល់ថា នៅតែខ្វះខាតប្រការផ្សេងទៀត។ មិនអាចធ្វើឲ្យខ្លួនឯងល្អឥតខ្ចោះ បានឡើយ ដោយសារតែពិភពលោកធំល្វឹងល្វើយ ចំណេះដឹងរបស់មនុស្សគឺ គ្មានទីបញ្ចប់។ ជោគជ័យនីមួយៗ គឺជាសញ្ញាសម្គាល់មួយ មិនដែលមានទី បញ្ចប់ទេ”។
យកចិត្តទុកដាក់ដល់វិស័យប្រាក់កាក់បុរាណ ស្ថាបត្យកម្មនិងរូបចម្លាក់ ចាប់ តាំងពីចុងទសវត្សរិ៍ឆ្នាំ១៩៧០ ប៉ុន្តែជាង១០ឆ្នាំក្រោយមក ទើបលោកសាស្ត្រា ចារ្យរង បណ្ឌិត Hoang Van Khoan ចាប់ផ្ដើមស្រាវជ្រាវយ៉ាងជ្រាលជ្រៅ ហើយ ក្លាយទៅជាអ្នកជំនាញនៃវិស័យទាំងពីរ។ លោកជាអ្នកនិពន្ធស្នូលនៃសំណង់ ចំនួន២ដែលមានតម្លៃជាច្រើននោះគឺ៖ សៀវភៅកត់ត្រាប្រាក់កាក់បុរាណវៀតណាម ចិន ជប៉ុន បារាំង ដែលមានវត្តមាននៅវៀតណាមចាប់តាំងពីដើមគ.ស រហូត ដល់ឆ្នាំ១៩៧៥ (បោះពុម្ភផ្សាយនៅឆ្នាំ២០១០) និងសៀវភៅវិចិត្រកម្មនិងស្ថាបត្យ កម្មវៀតណាមប្រពៃណី (បោះពុម្ភផ្សាយនៅឆ្នាំ២០១៩)។ លោកសាស្ត្រាចារ្យរង បណ្ឌិត Dang Hong Son អនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ នៃសាកលវិទ្យា ល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិហាណូយ បានវាយតម្លៃថា៖
“ខ្ញុំគិតថាការរួមវិភាគទានទាំងនេះមានសារសំខាន់ណាស់ចំពោះការងារ ស្រាវជ្រាវ បង្ហាត់បង្រៀន ហើយជាពិសេសគឺចំពោះការងារសម្រិតសម្រាំង អភិរក្សវត្ថុបុរាណនៅសារមន្ទីរមូលដ្ឋាន។ លោកគ្រូបានធ្វើដំណើរពីភាគខាងជើងដល់ ភាគខាងត្បូង ដើម្បីសម្រិតសម្រាំងប្រាក់កាក់បុរាណ។ សម្រិតសម្រាំងប្រាក់កាក់បុរាណនៅ តាមប្រព័ន្ធសារមន្ទីរមូលដ្ឋានបែបនេះបានបង្កើតឡើងប្រភពឯកសារដ៏ធំនិង សម្បូរបែបជាក់ស្ដែងប្រាក់កាក់បុរាណនៅវៀតណាម”។
ក្រៅពីការស្រាវជ្រាវអំពីប្រាក់កាក់បុរាណ ស្ថាបត្យកម្មនិងរូបចម្លាក់ លោក សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Khoan ក៏មានការរួមវិភាគទានក្នុងវិស័យ បុរាណវិទ្យាទៀតផង។ សៀវភៅ “Co Loa - មជ្ឈមណ្ឌលនៃចំណុចប្រសព្វអារិយ្យ ធម៌នៅតាមទន្លេក្រហម” ដែលលោកជាអ្នកនិពន្ធ បានកំណត់ឋានៈដ៏ សំខាន់របស់កំពែង Co Loa ក្នុងដំណើរការបង្កើតរដ្ឋ Au Lac របស់ស្ដេច An Duong Vuong។ លោកក៏បានប្រគល់ជូនមជ្ឈមណ្ឌលបេតិកភ័ណ្ឌអ្នកវិទ្យា សាស្ត្រវៀតណាម នូវឯកសារ វត្ថុចំនួនជាង១០០០ ដែលផ្សាភ្ជាប់នឹងដំណើរការ ស្រាវជ្រាវវិទ្យាសាស្ត្រនិងបង្ហាត់បង្រៀនរបស់លោក។ ឯកសារនិងវត្ថុទាំងនេះ ទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងនូវឆាកជីវិតនិងអាជីពរបស់លោកប៉ុណ្ណោះទេ ថែមទាំងជាប្រភពឯកសារដោយមានតម្លៃខ្ពស់ ដើម្បីជួយជំនាន់វ័យក្មេងនៅ លើដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដ៏យូរអង្វែងទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
