អ្នកស្រី Vu Thi Ngoc Huong ម្ចាស់ឆាណែល Youtube "Huong Giay Sapa"។ |
“ដោយសារតែតាំងពីកុមារភាព នាងខ្ញុំបានរៀន និងស្តាប់មនុស្សគ្រប់គ្នា ដំណាលរឿងបុរាណរបស់ជនជាតិ Giay ដែលធ្វើអោយនាងខ្ញុំមានការបំផុសគំនិត ក្នុងការអភិរក្ស និងថែរក្សាវប្បធម៌របស់ជនជាតិខ្លួន។ នាងខ្ញុំចង់ធ្វើអ្វីមួយ ដើម្បីអាច អភិរក្សវប្បធម៌ផង ហើយជួយសហគមន៍មានប្រភពចំណូលពីការអភិរក្សវប្បធម៌ នោះផង”។
អ្នកស្រី Huong យល់ឃើញថា មានមនុស្សជាច្រើនធ្វើដំណើរទេសចរណ៍ទៅ Sapa ប៉ុន្តែមិនដឹងថា Sapa នៅតែមានភូមិ និងកន្លែងជាច្រើនដែលនៅតែរក្សាបាន នូវតម្លៃវប្បធម៌ដ៏ល្អប្រសើរនិងរហោស្ថាន។ ដូច្នេះហើយ Huong បានសម្រេចចិត្ត ត្រឡប់ទៅស្រុកកំណើតវិញ ហើយធ្វើការងារទាក់ទងនឹងវប្បធម៌ ស្របតាមចំណង់ ចំណូលចិត្តរបស់នាង។
ចាប់តាំងពីប្រហែលកន្លះឆ្នាំមុន Vu Thi Ngoc Huong ចាប់ផ្ដើមរៀបចំដំណើរកម្សាន្តតាមអ៊ីនធឺណិត។ មួយខែម្ដង Huong តែងតែ រៀបចំការ ផ្សាយបន្តផ្ទាល់ (livestream) ដើម្បីជួយទស្សនិកជនមានឱកាសស្វែងយល់ អំពីជីវភាព វប្បធម៌របស់បងប្អូនជនជាតិ Giay ក៏ដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅ Sa Pa ផងដែរ។ Huong ក៏បានអំពាវនាវបងប្អូនជនជាតិ Giay ជាច្រើន រួមវិភាគទាន កសាងឆាណែល "Huong Giay Sapa" ហើយបង្កើតក្រុមយុវជននៅ Sapa ដែលធ្វើ ទេសចរណ៍ឆ្លងបទពិសោធន៍នៅលើ facebook ដែលមានឈ្មោះថា "ទេសចរណ៍ឆ្លង បទពិសោធន៍ Sapa"។
“ដំណើរកំសាន្តតាមអនឡាញ យើងខ្ញុំនឹងរៀបចំមួយសប្ដាហ៍ម្ដង តាមកាល បរិច្ឆេទដែលបានកំណត់ទុកជាមុន ជាមធ្យមមានភ្ញៀវពី១០ដល់១៥នាក់ មាន ៨០% នៃចំនួនភ្ញៀវ ចាប់អារម្មណ៍នឹងដំណើរទេសចរណ៍នោះ ហើយគេនឹងជ្រើសរើស ដំណើរកម្សាន្តពិតប្រាកដ នៅពេលមានឱកាសមកដល់ Sapa។ ភ្ញៀវទេសចរដែល មើលវីដេអូរបស់យើងខ្ញុំ ច្រើនតែភ្ញាក់ផ្អើលនៅពេលឃើញ Sapa ដ៏ខុសប្លែកមួយ ទាំង ទេសភាព និងវប្បធម៌។ តាមរយៈវីដេអូ មនុស្សជាច្រើនបានធ្វើអន្តរកម្ម គាំទ្រ ហើយលើកទឹកចិត្តយើងខ្ញុំឲ្យធ្វើសកម្មភាពបន្ទាប់ៗ”។
ដំណើរទេសចរណ៍ Sapa តាមអ៊ីនធឺណិតរបស់ Ngoc Huong បាននាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន។ រូបថត៖ VOV |
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមគ្គុទ្ទេសក៍ Huong គាត់នៅក្មេងណាស់ ស្វាហាប់ណាស់ ហើយស្រឡាញ់ការធ្វើដំណើរ និងស្រឡាញ់ស្រុកកំណើតរបស់ខ្លួន។ នៅពេលដែល Huong ណែនាំយើងខ្ញុំក្នុងដំណើរទេសចរណ៍ រាល់រមណីយដ្ឋាន និង ទីកន្លែងនានាពិតជាមានភាពទាក់ទាញ។ ពេលណែនាំដំណើរទេសចរណ៍ Huong ពិតជាសាមញ្ញ មានភាពទាក់ទាញ មានអារម្មណ៍ជិតស្និទ្ធនិងស្មោះស្ម័គ្រណាស់”។
នាពេលថ្មីៗនេះ Vu Thi Ngoc Huong បានឈ្នះរង្វាន់មាសដោយគម្រោង "ទេសចរណ៍ឆ្លងបទពិសោធន៍តាមអនឡាញជាមួយអ្នកស្រុក Sa Pa" ក្នុងការប្រឡង "សាកល្បងគំនិតផ្ដួចផ្ដើមអាជីវកម្ម" ឆ្នាំ ២០២១។ មិនត្រឹមតែជួយអ្នកចូលរួម អាច ទស្សនាទេសភាព វប្បធម៌ប្រចាំមូលដ្ឋានប៉ុណ្ណោះទេ គម្រោងរបស់ Ngoc Huong ថែមទាំងផ្តល់បន្ថែមនូវព័ត៌មាន ចំណេះដឹង និងប្រភពដើមទាក់ទងនឹងគោលដៅ ទេសចរណ៍ បង្កើនភាពទាក់ទាញសម្រាប់ដំណើរនីមួយៗ។
“នាងខ្ញុំមានគោលបំណង ចំនួន ៣ នៅពេលបង្កើតអាជីវកម្មទេសចរណ៍ឆ្លងបទពិសោធន៍។ ទី១ គឺបង្កើតរបររកស៊ីជូនប្រជាជន ជាពិសេសមគ្គុទ្ទេសក៍ជាអ្នក ស្រុក។ គេក៏អាចមានប្រាក់ចំណូលបន្ថែមពីការណែនាំដំណើរកម្សាន្តតាមអនឡាញឬ ដោយផ្ទាល់។ គេក៏មានឱកាសបន្ថែមទៀត ដើម្បីស្វែងយល់អំពីវប្បធម៌របស់ជនជាតិ ខ្លួន ហើយផ្សព្វផ្សាយដើម្បីឱ្យមនុស្សកាន់តែច្រើនដឹងពីវប្បធម៌របស់ជនជាតិខ្លួន ផងដែរ”។
នៅពេលបានសួរអំពីផែនការនាពេលអនាគត អ្នកស្រី Huong បាននិយាយថា នោះគឺបំណងប្រាថ្នាបន្តផ្សព្វផ្សាយស្មារតី ការចង់ដឹងចង់ឃើញអំពីវប្បធម៌របស់ ជនជាតិខ្លួនទៅកាន់យុវជនជាជនជាតិ Giay ដូច្នេះហើយ បើទោះបីជាសង្គមមានការ អភិវឌ្ឍ និងសមាហរណកម្មប៉ុណ្ណាក៏ដោ+យ ក៏វប្បធម៌ជនជាតិ Giay នៅតែភ្លឺចិញ្ចាច ដូចពេជ្របណ្ណរាយ ហើយជាមោទនភាព សម្រាប់មនុស្សម្នាក់ៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

