អត្ថបទសរសេរនៅលើគេហទំព័រ Travel+Leisure បានចាត់ទុកថា វៀតណាមមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតដែលមិនអាចរកឃើញនៅទីកន្លែងផ្សេងៗទៀតឡើយ។ ដំណើរកម្សាន្តទៅកាន់ធម្មជាតិរហោស្ថាននៅទ្វីបអាហ្រ្វិក រហូតដល់ការស្វែងរកវប្បធម៌នៅអាស៊ីអាគ្នេយ៍។

តោះសូមអញ្ជើញលោកអ្នកទៅទស្សនាគោលដៅល្បីៗនៅវៀតណាមជាមួយ VOV5៖

1. Ha Giang

Ha Giang មានមោទនភាពជាខេត្តព្រំដែននៃមាតុភូមិ ហើយជាខេត្តមួយស្ថិតនៅភាគឦសានវៀតណាម។ ធម្មជាតិបានប្រទានឲ្យខេត្ត Ha Giang ទេសភាពដ៏ស្រស់ត្រកាល ពោលគឺមានព្រៃភ្នំ ទន្លេបឹងបួរ ហើយមានមនុស្សនាំមកនូវអត្តសញ្ញាណជាតិ។ រូបថត៖ VOV

ទន្លេ Nho Que នៅរដូវស្លឹកឈើជ្រុះ។ រូបថត៖ VOV

2. Mu Cang Chai

Mu Cang Chai គឺជាគោលដៅគយគន់វាលស្រែជម្រាលភ្នំដ៏ស្រស់ស្អាតបំផុតនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។ រូបថត៖ VOV2

ភ្នំ Man xoi (ឃុំ La Pan Tan) ជាគោលដៅដ៏ល្បីល្បាញបំផុតនៅ Mu Cang Chai មានទេសភាពស្រស់ស្អាតយ៉ាងត្រចះត្រចង់នៅពេលថ្ងៃរះ។ រូបថត៖ FB Pham Hoang Cuong

3. ឆ្នេរសមុទ្រ Ha Long

ដោយឆ្លងកាត់ច្រើនសតវត្សមក ឈូងសមុទ្រ Ha Long មានទេសភាពស្រស់បំព្រងមានតែមួយគត់នៅលើពិភពលោក។ រូបថត៖ meogiaphoto

ថ្ងៃលិចនៅលើឆ្នេរសមុទ្រ Ha Long ។ រូបថត៖ អ្នកថតរូប Do Khanh Giang

៤.ហាណូយ

រដ្ឋធានីហាណូយល្បីឈ្មោះដោយសារប្រវត្តិសាស្ត្រដ៏យូរអង្វែង អត្តសញ្ញាណវប្បធម៌ប្រពៃណីចម្រុះ។ នេះក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសផងដែរ។

បរិយាកាសវប្បធម៌ Van Mieu-Quoc Tu Giam គឺជាកេរដំណែលដ៏លេចធ្លោបំផុតរបស់ហាណូយ

ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ រូបថត៖ កាសែត Dan Tri

ទីក្រុងហាណូយគឺជាប្រភពនៃព្រលឹងម្ហូបអាហារវៀតណាមជាមួយ

មុខម្ហូបបែបប្រពៃណីជាច្រើនដែលមានរសជាតិសម្បូរបែបនៃអត្តសញ្ញាណ ។ រូបថត៖ VOV

5. ទីក្រុង Hoi An

អស់រយៈបេលប៉ុន្មានឆ្នាំមក ទីក្រុងបុរាណ Hoi An (Quang Nam) តែងតែត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនរូបជ្រើសរើស និងស្រឡាញ់ដោយសារតែស្ថាបត្យកម្ម និងវប្បធម៌ពោរពេញទៅដោយអត្ថសញ្ញាណ។ រូបថត៖ កាសែតមាតុភូមិ

ជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។ រូបថត៖ Do Anh Vu/VNexpress

៦.ទីក្រុងហូជីមិញ

ទីក្រុងហូជីមិញត្រូវបានគេប្រៀបប្រដូចទៅនឹង "គ្រាប់គុជចុងបូព៌ា" ដោយសារមានស្ថាបត្យកម្មបេតិកភណ្ឌដ៏មានមន្តស្នេហ៍ បរិយាកាសរស់រវើក និងអ៊ូអរ និងមនុស្សរួសរាយរាក់ទាក់។

អាគារ Landmark 81 និងតំបន់ Vinhomes Tan Cang ភ្លឺចែងចាំងនាបេលអរុណរះ។ រូបថត៖ Tran Ngoc Dung/VNexpress

វិហារ Duc Ba - សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលនៃទីក្រុងហូជីមិញ។ រូបថត៖ VOV

7. Phu Quoc

កោះពេជ្រ Phu Quoc ល្បីឈ្មោះ ដោយសារអាកាសធាតុស្រស់ស្រាយ ជាមួយសមុទ្រខៀវស្រងាត់ ខ្សាច់ស និងពន្លឺថ្ងៃចែងចាំង។

Phu Quoc ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន ដោយសារភាពទាក់ទាញដាច់ដោយឡែក (ជ្រុងមួយនៃ Phu Quoc មើល ពីខាងលើ។ រូបថត៖ Vnexpress)

Phu Quoc ល្បីឈ្មោះដោយសារពន្លឺព្រះអាទិត្យ សមុទ្រខៀវស្រងាត់ ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត និងមនុស្សរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់។ រូបថត៖ VOV