នៅក្នុងការឧទ្ទេសនាមអំពីប្រទេសវៀតណាម Condé Nast Traveler បានលើកឡើងទីតាំងល្បីៗរបស់វៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោក ដូចជាឈូងសមុទ្រហាឡុង (ក្វាងនិញ) ខេត្តទ្វៀនក្វាង (ហាយ៉ាងចាស់) ឈូងសមុទ្រ នីញវ៉ាន់ (ខេត្តខាញហ័រ) និងកោះភូកុក (ខេត្តអានយ៉ាង)។

ឈូងសមុទ្រហាឡុង (ខេត្តក្វាងនិញ) ត្រូវបានពិពណ៌នាជានិមិត្តរូបនៃសម្រស់ធម្មជាតិនៅវៀតណាម ជាមួយនឹងកោះថ្មកំបោររាប់ពាន់ ដែលផុសចេញពីទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាអច្ផរិយធម្មជាតិនៅលើសមុទ្រ។ រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន
ឈូងសមុទ្រហាឡុង មានលំដាប់ពិភពលោក ទាក់ទងនឹងប្រព័ន្ធអេកូឡូស៊ី និងតម្លៃភូគព្ភសាស្ត្រ។ រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន
ភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍ជិះទូកឫស្សី ដើម្បីរុករករូងភ្នំ និងរុក្ខជាតិពិសេសជាច្រើនប្រភេទ នៅតំបន់ឈូងសមុទ្រហាឡុង។ រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន
ហាយ៉ាង (ខេត្តទ្វៀនក្វាង) - វីរបទចម្រៀងនៅលើខ្ពង់រាបថ្មដុងវ៉ាន់។ នេះគឺជាគោលដៅដែលត្រូវបាន Condé Nast Traveler ពណ៌នាថា មានសម្រស់ដ៏អស្ចារ្យ រួមជាមួយនឹងផ្លូវឡើងភ្នំដ៏លំបាកនៅភាគឦសានប្រទេសវៀតណាម។ រូបថត៖ សហការី Vien Du/VOV
វាលស្រែកាំជណ្ដើរនៅតំបន់ព្រៃភ្នំភាគខាងជើង បង្កើតជាទេសភាពធម្មជាតិដ៏អស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តការរុករក។ Condé Nast Traveler ចាត់ទុកវាលស្រែកាំជណ្ដើរទាំងនេះថា បានបង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សក្នុងការជំនះលើធម្មជាតិ។ រូបថត៖ ង៉ូញ៉ុង/VTC News
ផ្លូវលំចូលដល់ភូមិឃុំនានា បង្កើតជារូបរាងប្លែកៗ។ រូបថត៖ ង៉ូហៃ/VOV
នៅភាគកណ្តាលប្រទេសវៀតណាម ឈូងសមុទ្រ និងឆ្នេរខ្សាច់ដ៏រហោស្ថាន ត្រូវបានចាត់ទុកជាកន្លែងដ៏ល្អបំផុត សម្រាប់សកម្មភាពកណ្តាលវាល។ ក្នុងនោះ ឈូងសមុទ្រនិញវ៉ាន់ (ខាញ់ហ័រ) ទាក់ទាញភ្ញៀវទេសចរជាមួយនឹងទឹកសមុទ្រពណ៌ខៀវថ្លា និងប្រព័ន្ធអេកូឡូស៊ីផ្កាថ្មដ៏ចម្រុះ។ រូបថត៖ VOV
ដោយមានកិច្ចខិតខំប្រឹងប្រែងអភិរក្សយ៉ាងល្អ ឈូងសមុទ្រនិញវ៉ាន់មានប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប។ រូបថត៖ nguoihanoi.vn
ទឹកថ្លានៅឈូងសមុទ្រក៏ជាលក្ខខណ្ឌអំណោយផលសម្រាប់ការមុជទឹកលេងកម្សាន្តផងដែរ។ រូបថត៖ nguoihanoi.vn
ហើយជាទីបំផុត កោះភូគុក (អានយ៉ាង) ត្រូវបានវាយតម្លៃដោយគេហទំព័រនេះថា នាំមកនូវពិភពត្រូពិច ជាមួយនឹងព្រៃឈើធម្មជាតិ ឆ្នេរខ្សាច់ពណ៌ស និងរមណីយដ្ឋានឆ្នេរសមុទ្រដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ រូបថត៖ VOV
ភូគុកត្រូវបានប្រៀបប្រដូចនឹង "ឋានសួគ៌វិស្សមកាល" ជាមួយនឹងឆ្នេរខ្សាច់ពណ៌ស និងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត។ រូបថត៖ VOV
ភូគុកគឺជាតំបន់ទេសចរណ៍ដ៏ស្វាហាប់បំផុតមួយនៅវៀតណាម។ រូបថត៖ VOV

ទស្សនាវដ្តីទេសចរណ៍អាមេរិក Condé Nast Traveler ទើបតែបានប្រកាសបញ្ជីប្រទេសចំនួន ២៨ ដែលស្រស់ស្អាតបំផុតនៅលើពិភពលោក ដោយវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៧។ ប្រទេសចិននាំមុខគេក្នុងបញ្ជីនេះ ដោយមានបេតិកភណ្ឌពិភពលោកចំនួន ៥៦ ដែលទទួលស្គាល់ដោយអង្គការអង្គការយូណេស្កូ។ ប្រទេសដែលនៅសេសសល់ក្នុងចំណោមប្រទេសទាំង ១០ ដែលស្រស់ស្អាតបំផុតនៅលើពិភពលោក គឺអូស្ត្រាលី ប្រេស៊ីល ឥណ្ឌា សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក កូឡុំប៊ី បារាំង និងឥណ្ឌូនេស៊ី៕