សកម្មភាពវេចនំអន្សោមជ្រុង បានប្រព្រឹត្តិទៅនៅស្ថានីយ៍រ៉ាដាលេខ ៦០០ ចំណុះកងវរសេនាធំ លេខ ៥៥១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី៥។

ជារៀងរាល់ឆ្នាំ កម្មាភិបាលនិងយុទ្ធជនដែលបំពេញភារកិច្ចនៅលើកោះតែងតែរៀបចំការវេចនំអន្សោមដើម្បីអបអរសាទរបុណ្យតេត។

ឆ្នាំនេះ សកម្មភាពវេចនំអន្សោមជ្រុងកាន់តែមានភាពអ៊ូអរ ដោយមានការចូលរួមរបស់គណប្រតិភូជាច្រើន បានមកសាក់សួរសុខទុកនិងជូនពរឆ្នាំថ្មី។

នៅស្ថានីយ៍រ៉ាដាដែលតែងតែស្ថិតនៅទីតាំងខ្ពស់បំផុតនៃកោះ រូបភាពនៃមនុស្សម្នាប្រមូលផ្តុំគ្នាដើម្បីវេចនំបានបង្កើតបរិយាកាសដ៏កក់ក្តៅបំផុត។

កម្មាភិបាល និងយុទ្ធជនកងទ័ពជើងទឹក បានបង្ហាញពីជំនាញវេចនំអន្សោមជ្រុងរបស់ខ្លួន។

បងប្អូនស្ត្រីដែលមិនដឹងពីរបៀបវេចនំ អាចជួយរៀបចំស្លឹកសាគូនិងខ្នួច; មិនត្រឹមតែប៉ុណ្ណោះ យុទ្ធជនក៏បានបង្រៀនឲ្យគេពីរបៀបវេចនំផងដែរ។

ស្ត្រីម្នាក់មកពីតំបន់ណាមបូខាងលិចបានធ្វើនំអន្សោម ហើយបញ្ជូនទៅឲ្យមន្ត្រីនិងយុទ្ធជននៅស្ថានីយរ៉ាដា ៦០០។

នំអន្សោមដែលមានរសជាតិទឹកដីភាគខាងត្បូងត្រូវបានបញ្ជូនដល់យុទ្ធជនមកពីភាគខាងជើងដែលបំពេញភារកិច្ចនៅកោះសមុទ្រភាគនិរតី បង្ហាញពីការចែករំលែក សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។

តាមរយៈសកម្មភាពវេចនំអន្សោម ទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជនត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

មិនត្រឹមតែស្ថានីយ៍រ៉ាដា ៦០០ ប៉ុណ្ណោះទេ ថែមទាំងមន្ត្រីនិងយុទ្ធជននៅស្ថានីយ៍រ៉ាដាផ្សេងទៀតនៅតំបន់កោះសមុទ្រភាគនិរតីក៏បានរៀបចំការវេចនំអន្សោមជ្រុង ជារៀងរាល់ពេលដែលបុណ្យតេតខិតជិតមកដល់។

បន្ទាប់ពីស្ងោររួច នំអន្សោមជ្រុងនឹងត្រូវបានដាក់លើអាសនៈមាតុភូមិ។ នេះក៏ជាបរិយាកាសបុណ្យតេតដែលបង្កប់ដោយស្មារតីយោធិនរបស់កងទ័ពលោកអ៊ុំហូ ផងដែរ។

សកម្មភាពនេះ ជួយឱ្យមន្ត្រី និងយុទ្ធជនដែលបំពេញកាតព្វកិច្ចនៅលើកោះដាច់ស្រយាលមានថ្ងៃបុណ្យតេតយ៉ាងពេញលេញ។

សំខាន់ជាងនេះទៅទៀត វាក៏ជួយឱ្យយុទ្ធជនថ្មីនៅលើកោះទទួលយកបាននូវបរិយាកាសនៃបុណ្យតេតនិងបន្ធូរបន្ថយការនឹករលឹកផ្ទះ ក៏ដូចជាមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូនផងដែរ។

ក្នុងដំណើរទៅជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់កោះសមុទ្រភាគនិរតី ទៅដល់ទីណា គណៈប្រតិភូខេត្តនិងក្រុងភាគខាងត្បូងក៏បានបង្កើតបរិយាកាសកក់ក្តៅ និងជិតស្អិតតាមរយៈសកម្មភាពជាច្រើន៕