![]() |
| ឃុំ Ta Xua ស្ថិតនៅកម្ពស់ ១៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ នាបច្ចុប្បន្ន Ta Xua មានផ្ទៃដំណាំតែ Shan Tuyet ជាង ២០០ ហិចតា; ក្នុងចំណោមនោះ ជិតពាក់កណ្តាលគឺជាដើមតែចំណាស់។ រូបថត៖ VOV |
![]() |
| ដើមតែនៅ Ta Xua ដុះក្នុងព្រៃ មានកំពស់រាប់សិបម៉ែត្រ។ រូបថត៖ VOV |
![]() |
| ប្រជាជនឃុំ Ta Xua ទៅប្រមូលស្លឹកតែ Shan Tuyet ចំណាស់។ រូបថត៖ VNA |
![]() |
| ប្រភេទដើមតែព្រៃដែលបានហៅថា Shan Tuyet នៅវៀតណាមគឺជាពូជ Camellia ដែលបង្កប់នូវសារធាតុ catesin ច្រើនជាងប្រភេទតែដទៃទៀតនៅប្រទេសជិតខាង។ រូបថត៖ VOV |
![]() |
| ផ្កាតែនៅទីនេះក៏ក្រាស់ជាងដែរ។ រូបថត៖ VOV |
![]() |
| មិនស្រោចស្រព ដាក់ជី ឬបាញ់ថ្នាំសម្លាប់សត្វល្អិតទេ ដើមតែក្រេបយកសារធាតុចិញ្ចឹមចូលក្នុងពន្លកតូចៗតាមបែបធម្មជាតិ។ រូបថត៖ VOV |
![]() |
| ជនជាតិ H'Mong ទៅបេះស្លឹកតែនៅលើភ្នំ។ រូបថត៖ VOV |
![]() |
| តែ Shan Tuyet គឺជាប្រភេទតែដែលមានពន្លកធំពណ៌សប្រផេះ ក្រោមស្លឹកតែគ្របដណ្ដប់ដោយស្រទាប់រោមស។ រូបថត៖ danviet.vn |
![]() |
| ស្លឹកតែបន្ទាប់ពីយកមកផ្ទះវិញ ហាលឲ្យស្ងួត ជួនកាលត្រូវបង្វិលឱ្យស្ងួតស្មើៗគ្នា។ រូបថត៖ VOV |
![]() |
| គុណភាពតែអាស្រ័យលើបទពិសោធន៍របស់អ្នកធ្វើ។ រូបថត៖ VOV |
![]() |
| ក្នុងមួយសប្តាហ៍ គ្រួសារមួយអាចធ្វើបានតែពីរបីគីឡូប៉ុណ្ណោះ។ តែ Ta Xua (ស្រុក Bac Yen ខេត្ត Son La) គឺជាប្រភេទតែមួយក្នុងចំណោមប្រភេទតែដែលមានរសជាតិពិសេសបំផុតរបស់ជនជាតិវៀតណាម៕ រូបថត៖ VOV |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










