|
ស្វែងយល់ Mui Vi Rong - Binh Dinh។
|

មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីទីក្រុង Quy Nhon, Mui Vi Rong - Ganh Da (ជម្រាលស្រទាប់ថ្ម) ក្នុងភូមិនេសាទ Tan Phung ឃុំ My Tho (ស្រុក Phu My ខេត្ត Binh Dinh) គឺជារមណីយដ្ឋានធម្មជាតិដែលនៅតែរក្សាបាននូវសម្រស់ស្អាតដ៏រហោស្ថាន ធំសម្បើម និងជាទីមនោរម្យផងដែរ។
Mui Vi Rong ជាមួយនឹងស្រទាប់ថ្មដែលតម្រៀបលើគ្នា បានបង្កើតជាលំនាំរចនាដ៏វិសេសវិសាល និងរឹងមាំ។
ផ្ទាំងថ្មត្រូវបានសឹករិចរិលដោយរលកសមុទ្រនិងខ្យល់អាកាសក្នុងរយៈពេលរាប់លានឆ្នាំ ដោយពាក់អាវពណ៌ប្រផេះនៃស្លែ បន្ថែមនួវពណ៌លឿងពីពន្លឺព្រះអាទិត្យពេលរសៀល កាន់តែបង្កើនភាពបុរាណ និងអាថ៌កំបាំងនៃ Mui Vi Rong។
ជាពិសេស ផ្នែកជ្រោយដែលចេញទៅសមុទ្រ បង្កើតជាស្រទាប់ៗដូចជាស្រការបស់សត្វនាគដែលកំពុងសំដិលខ្លួនក្រោមពន្លឺថ្ងៃ។
ឈ្មោះ Mui Vi Rong មិនត្រឹមតែមកពីរូបរាងប្លែកពីគេប៉ុណ្ណោះទេ ថែមទាំងបង្កប់ទៅដោយរឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍ ដែលប្រជាជន Binh Dinh បានបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។
បើតាមអ្នកស្រុក ក្នុងសម័យរាជវង្សថាង អ្នកភូមិសាស្ត្រដ៏ល្បីម្នាក់ ឈ្មោះ Cao Bien បានរកឃើញសរសៃនាគ ដែលមានរូបរាងដូចជាស្រកាត្រីគល់រាំងលោតចេញទៅសមុទ្រ ហើយភ័យខ្លាចថា សរសៃនាគនេះនឹងធ្វើខូចដល់រាជវាំង។ Cao Bien បានប្រើមន្តអាគម ដើម្បីបង្ក្រាបនិងកាត់សរសៃនាគ។ ស្រកាត្រីគល់រាំងដែលធ្លាក់ចុះ បានក្លាយជាផ្ទាំងថ្ម បង្កើតជារាងក្បាលនាគដែលយើងបានឃើញសព្វថ្ងៃនេះ។
ខាងក្រោម Mui Vi Rong គឺជាច្រាំងថ្មបញ្ឍ បង្កើតជារូងភ្នំមួយ ដែលជាទីជម្រករបស់សត្វត្រចៀកកាំផងដែរ។
Mui Vi Rong គឺជាការលាយបញ្ចូលគ្នានៃសម្រស់ស្អាតដ៏សម្បើមអស្ចារ្យនៃភ្នំថ្ម ជាមួយភាពទន់ភ្លន់នៃមហាសមុទ្រ។ រលកសមុទ្របោកលើច្រាំងថ្មទាំងថ្ងៃទាំងយប់ បង្កើតសំឡេងរអ៊ូរទាំដូចជាបទភ្លេងដ៏ស្រទន់នៃមហាសមុទ្រអញ្ជឹង។
ក្រៅពីសម្រស់ធម្មជាតិ Mui Vi Rong ក៏ទាក់ទាញភ្ញៀវទេសចរដោយភាពសាមញ្ញនិងរួសរាយរាក់ទាក់របស់អ្នកភូមិនេសាទ Tan Phung ផងដែរ។ ផ្ទះតូចៗ ទូកចម្រុះពណ៌ និងឆ្នេរខ្សាច់ពណ៌លឿង បានបង្កើតរូបភាពភូមិនេសាទដ៏ សុខសាន្ត។
បច្ចុប្បន្ន Mui Vi Rong កំពុងក្លាយជាចំណុចភ្លឺមួយនៅលើផែនទីទេសចរណ៍ខេត្ត Binh Dinh។ ជាមួយនឹងសក្ដានុពលដូចជា៖ សម្រស់ស្អាតដ៏រហោស្ថាន រឿងរ៉ាវអាថ៌កំបាំង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងភាពរួសរាយរាក់ទាក់របស់អ្នកស្រុក... គឺជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលបទពិសោធន៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ