តាមនោះ Channel NewsAsia បានពិពណ៌នា Sapa ថា មានអាកាសធាតុត្រជាក់ ស្រួល ខ្យល់អាកាសបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាមួយនឹងវាលស្រែកាំ ជណ្ដើរ និងល្បាក់ទឹកនៅក្នុងព្រៃភ្នំ។ រូបថត៖ Travel + Leisure Asia
ល្បាក់ទឹក Bac គឺជាកន្លែងទេសចរណ៍មួយដែលមិនគួររំលងនៅពេលមកដល់ Sapa។
រូបថត៖ topriviu.vn
មកទីនេះ ភ្ញៀវទេសចរអាចឡើងភ្នំ Fansipan ដែលជាកំពុលខ្ពស់បំផុតក្នុងប្រទេស វៀតណាម ឬធ្វើដំណើរតាមកន្ត្រកខ្សែកាបដើម្បីគយគន់ទិដ្ឋភាពទីរួមស្រុកពីលើ។ រូបថត៖ Sunworld
ទិដ្ឋភាពថ្ងៃអស្ដង្គតនៅលើជម្រាលភ្នំ O Quy Ho ដែលជាជម្រាលភ្នំដ៏ធំ និងស្អាតបំផុត នៅ Sapa។ រូបថត៖ To Ba Hieu/vietnamnet.vn
ខណៈពេលដែល Sapa ទាក់ទាញមនុស្សដោយលក្ខណៈសាមញ្ញនិងរហោស្ថាននោះ គឺភ្នំ Ba Na នាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដោយសកម្មភាពកម្សាន្ត ដ៏សម្បូរបែប។
រូបថត៖ toquoc.vn
ស្ថិតនៅកម្ពស់ប្រហែល ១៤៨៧ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ អាកាសធាតុនៅទីនេះពិតជា ត្រជាក់ស្រួល។ (ប្រព័ន្ធកន្ត្រកខ្សែកាបនៅ Ba Na Hills។ រូបថត៖ Sunworld)
ស្ថិតនៅលើកំពូលភ្នំគឺជាមណ្ឌលទេសចរណ៍សម្រាកលំហែកាយ Sun World Ba Na Hills ដោយមានសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកៗ។ រូបថត៖ vietnamnet.vn
ស្ពានមាសគឺជាសំណង់មួយក្នុងចំណោមសំណង់និមិត្តរូបនៃទីក្រុង Da Nang។
រូបថត៖ toquoc.vn
ចំពោះទីក្រុង Da Lat វិញ Channel News Asia ចាត់ទុកថា ទីកន្លែងនេះត្រូវបានគេ ប្រសិទ្ធនាមថាជា "ទីក្រុងប៉ារីសរបស់វៀតណាម" ដែលស្ថិតនៅតំបន់ Tay Nguyen ដ៏បៃតង។
រូបថត៖ amazingourworld.com
Da Lat មានភាពទាក់ទាញបែបអឺរ៉ុប ជាមួយនឹងស្ថានីយរថភ្លើង ព្រះវិហារ និងវីឡាដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរអញ្ចឹង។ (ស្ថានីយ៍រថភ្លើង Da Lat ដែលជាស្ថានីយ៍រថភ្លើងដ៏ ស្រស់ស្អាតបំផុតនៅឥណ្ឌូចិន។ រូបថត៖ tapchikientruc.com.vn)
អាកាសធាតុត្រជាក់ស្រួល និងទេសភាពធម្មជាតិដ៏រ៉ូម៉ុងទិក ជួយទីក្រុង Da Lat ទាក់ ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ bestprice.vn
Da Lat ក៏ជាកន្លែងទេសចរណ៍ដ៏ល្អឥតខ្ចោះមួយសម្រាប់ភ្ញៀវទេសចរដែល ចូលចិត្តអារម្មណ៍ផ្សងព្រេង ជាមួយនឹងល្បែងកម្សាន្តជាច្រើនដូចជា៖ Waterfall, Zipline ជាដើម៕