![]() |
បង្គោលស៊ើន Long Chau ស្ថិតនៅលើប្រជុំកោះ Long Chau ស្រុក Cat Hai មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Hai Phong
![]() |
ក្រឡេកមើលចុះពី បង្គោលស៊ើន Long Chau ប្រជុំកោះ Long Chau ហាក់ដូចជាដុំថ្មដ៏ស្រស់ស្អាតនៅក្នុងទេសភាពដ៏ធំសម្បើម ក្នុងនោះកោះ Long Chau និងបង្គោលស៊ើនជាចំណុចលេចធ្លោ
![]() |
![]() |
ក្រឡេកមើលពីចម្ងាយ បង្គោលស៊ើន Long Chau ឈរដូចវិមានធំសម្បើម នៅលើមេឃ
![]() |
បង្គោលស៊ើន Long Chau មានកម្ពស់ ១០៩,៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រហើយចង្កោមអំពូលភ្លើងអាចបំភ្លឺពីចម្ងាយ ២៧ ម៉ាយ ហើយកប៉ាល់ នាវាដែលមានចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រពី Long Chau នៅតែអាចមើលឃើញពន្លឺ
![]() |
ពីបង្គោលស៊ើន Long Chau អាចមើលឃើញប្រជុំកោះទាំងមូល ងាយស្រួលសម្រាប់សកម្មភាពយាមល្បាត និងណែនាំនាវា ទូកធ្វើដំណើរនៅដែនសមុទ្រ
![]() |
នាវា និងទូកដែលធ្វើដំណើរមកទីនេះនៅពេលយប់ ឬនៅថ្ងៃដែលមានខ្យល់ព្យុះ ទំនងជានឹងបុកជាមួយថ្មប៉ប្រះទឹក ឬរអិលចុះក្រោម ប្រសិនបើមិនមានការណែនាំពីបង្គោលស៊ើន
![]() |
ក្នុងកំឡុងសង្គ្រាម បង្គោលស៊ើន Long Chau និងបង្គោលស៊ើន Hon Dau បានដើរតួនាទីយ៉ាងសំខាន់នៅពេលបង្ហាញផ្លូវដឹកជញ្ជូនអាវុធ និងទំនិញពីខាងជើងទៅកាន់ខាងត្បូង
![]() |
ក្នុងរយៈពេល ១២៩ ឆ្នាំកន្លងទៅ បង្គោលស៊ើន Long Chau នៅតែមានវត្តមាននៅសមុទ្រខាងកើត បំភ្លឺផ្លូវសម្រាប់នាវា និងទូករាប់ពាន់គ្រឿងធ្វើដំណើរ ជំនះពុះពារ ពេលវេលា ធម្មជាតិ សង្គ្រាមរបស់អាមេរិក ហើយក្លាយទៅជាសាក្ខីភាពប្រវត្តិសាស្ត្រការពារអធិបតេយ្យភាពកោះសមុទ្រ Bac Bo របស់វៀតណាមផងដែរ
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ








