
ជារៀងរាល់ខែមេសា ដើមប្រទាលល្ហុងនៅទីក្រុង Hue ចាប់ផ្តើមរីកដុះដាល បង្កើតបាននូវទេសភាពសុខក្សេមក្សាន្តនិងមនោរម្យ ដោយតុបតែងលម្អសម្រាប់ "ទឹកដីកំណាព្យ"។
ដើមប្រទាលល្ហុងត្រូវបានគេស្គាល់ជា “ផ្ការាជ” ដែលផ្សារភ្ជាប់នឹងរូបភាពនៃរាជវង្ស Nguyen នៅអតីតរាជធានី Hue ។
ដើមប្រទាលល្ហុងត្រូវបានចាត់ទុកជា "ផ្ការាជ" ដែលជាផ្កាមួយប្រភេទក្នុងចំណោមផ្កាទាំងប្រាំបួនដែលស្តេច Minh Mang ទ្រង់បញ្ជាឲ្យគេឆ្លាក់រូបលើ Cuu Dinh ដូចជានិមិត្តរូបនៃរាជអំណាចរបស់ទ្រង់។
ផ្កាប្រទាលល្ហុងជាធម្មតារីកដុះដាលនៅចុងខែមីនា និងដើមខែមេសា បង្កើតជាទេសភាពដ៏មនោរម្យនិងសុខក្សេមក្សាន្ត។
ផ្កាប្រទាលល្ហុងបច្ចុប្បន្ន ត្រូវបានដាំដុះនៅកន្លែងជាច្រើនក្នុងអតីតរាជធានី Hue៖ នៅខាងក្រោយវិហារ Thai Hoa ទីធ្លាវិហារ Can Chanh ទល់មុខ Dong Cac នៅក្បែរ Ngu Tien Van Phong ទល់មុខ Co Mat Vien ឬនៅឧទ្យាន Thuong Bac...
ដើមប្រទាលល្ហុងនៅកណ្តាលសួនឧទ្យានបៃតង ហើយនៅចម្ងាយគឺស្ពាន Truong Tien ឆ្លងកាត់ទន្លេ Huong។
ជ្រុងមើលដើមប្រទាលល្ហុងនៅខាងត្បូងនៃទីក្រុង បង្ហាញឱ្យឃើញពីចំណុចប្រសព្វគ្នារវាងអតីតកាលនិងបច្ចុប្បន្ននៃអតីតរាជធានី Hue ។
មែកផ្កាប្រទាលល្ហុងមានដើមតូចៗជាច្រើនបង្កើតជាចង្កោមផ្កា រង់ចាំពន្លឺព្រះអាទិត្យ។
ជាច្រើនឆ្នាំកន្លងមកនេះ ដើមប្រទាលល្ហុងនៅខាងក្រោយវិហារ Thai Hoa បានក្លាយជាកន្លែងថតរុប Check-in ដ៏ពេញនិយមនៅអតីតរាជធានី Hue ជារៀងរាល់រដូវផ្ការីក។
យុវតី-យុវនារីក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាមថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយនឹងផ្កាប្រទាលល្ហុង។
ផ្កាប្រទាលល្ហុង រីកដុះដាលយ៉ាងស្រស់ស្អាតបំផុតនៅចុងខែមេសា និងដើមខែឧសភា នៅពេលដែលស្លឹកជ្រុះ។
សម្រស់ស្អាតនៃផ្កាប្រទាលល្ហុង បានតាក់តែងសម្រាប់ស្ថាបត្យកម្មដ៏ពិសេសនិងប្រណិតនៃកេរ្តិ៍ដំណែលអតីតរាជធានី Hue។
មកដល់អតីតរាជធានី Hue នាពេលនេះ ភ្ញៀវទេសចរណ៍មិនគួររំលងបាននូវព្រំផ្កាប្រទាលល្ហុងដ៏ស្រស់បំព្រងនៅឯ Dai Noi សួនឧទ្យាន Tu Tuong និងទីធ្លា Nghinh Luong Dinh ឡើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ