ផ្កាលីលីត្រូវបានគេស្គាល់ថាជា "ផ្កាខែមេសា" ពីព្រោះផ្កានេះរីកម្តងគត់ក្នុងខែមេសាជារៀងរាល់ឆ្នាំ។

ផ្កាលីលីក៏ត្រូវបានប្រជាជនទីក្រុងហាណូយហៅដោយក្តីស្រលាញ់ជាមួយនឹងឈ្មោះ ផ្កាខែមេសា។។

ផ្កាលីលីត្រូវបានដាំជាជួរយ៉ាងត្រង់។

ផ្កាលីលីនៅពេលថ្ងៃត្រង់។

ខ្យងដេកនៅលើផ្កា។

នៅពេលដែលផ្កាប្រែពីពណ៌ខៀវស្រងាត់ទៅជាពណ៌ស គឺអាចចាប់ផ្ដើមប្រមូលផល។

ផ្កាលីលី ត្រូវបានគេច្រូតកាត់រួចលក់ទៅឲ្យឈ្មួញ ដើម្បីនាំយកទៅលក់ដុំ។

ផ្កាត្រូវបានលក់នៅក្នុងតូបនៅផ្សារផ្កា Quang Ba។

ផ្កាលីលី ១០ ទងមានតម្លៃប្រហែល ៣៥.០០០ ដុង។

ក្នុងខែមេសា យើងបានឃើញរទេះដឹកផ្កាលីលី ហើយជាផ្កាដែលបង្ហាញពីរដូវក្តៅ។ (រូបថត៖ ផ្កាលីលីនៅវិថី Thuy Khue)។

សម្រាប់មនុស្សជាច្រើន ផ្កាលីលី គឺជាផ្កាដែលមិនគួរមើលរំលងប្រចាំឆ្នាំ។ ដូច្នេះពួកគេជ្រើសរើសការរក្សាអនុស្សាវរីយ៍ជាមួយនឹងផ្កាតាមរយៈរូបភាព។

ផ្កាខែមេសាគឺបរិសុទ្ធដូចទឹកចិត្តកុមារ។ រូបថត៖ My Tra/VOV5

សុបិន… (រូបថត៖ My Tra/VOV5)

… គួរឲ្យស្រឡាញ់។

… និងមានមន្តស្នេហ៍ដូចមនុស្សស្រី។ រូបថត៖ My Tra/VOV5

ទោះបីមានអាយុជាង៦០ឆ្នាំហើយក្តី ប៉ុន្តែសេចក្ដីស្នេហាមិនថមថយឡើយ។ លោកស្រី Dam Lien (ស្រុក Bac Tu Liem ទីក្រុងហាណូយ) បានចែករំលែកថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវផ្ការីកមកដល់ លោកស្រីក៏បានទិញផ្កាដើម្បីគយគន់ថតរូប។

ភាពរីករាយនៃខែមេសា ជួនកាលមានលក្ខណៈសាមញ្ញ ដូចជាអាចជ្រើសរើស និងទិញផ្កាសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។

ដូច្នេះហើយ... ផ្កាលីលីជួយស្ត្រីជាច្រើនរក្សាការចងចាំរបស់ពួកគេរាល់ខែមេសា។