
ផ្ទាំងប៉ាណូធំៗដែលផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានដំឡើងនៅជិតទីលានបាឌីញ។

ការតុបតែងលម្អដោយទង់ជាតិ ផ្កា និងពាក្យស្លោកមិនត្រឹមតែរួមចំណែកដល់ការធ្វើឱ្យលំហទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីទទួលខុសត្រូវ និងការយល់ដឹងផ្នែកនយោបាយរបស់ប្រជាជនទីក្រុងហាណូយនៅចំពោះមុខទិវាបុណ្យដ៏អស្ចារ្យរបស់ប្រទេសជាតិផង។

ទង់ជាតិត្រូវបានព្យួរតាមផ្លូវនៅកណ្តាលទីក្រុង...

...រហូតដល់ច្រក់ល្ហក់នីមួយៗ ដែលបង្កើតឡើងបរិយាកាសដ៏ឧឡារិក និងរស់រវើកនៅក្នុងរដ្ឋធានី។



តំបន់ជុំវិញបឹង Hoan Kiem បានបំភ្លឺដោយផ្ទាំងប៉ាណូធំៗ និងអេក្រង់ LED ដែលផ្សព្វផ្សាយអំពីទិវាបុណញ យដ៏ធំរបស់ប្រទេសជាតិ។

អេក្រង់ LED ធំៗនៅតាមខ្សែផ្លូវចរាចរណ៍សំខាន់ៗនៅទីក្រុងហាណូយ ចុះផ្សាយព័ត៌មានអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១។



បដាស្វាគមន៍ថ្ងៃបោះឆ្នោតត្រូវបានព្យួរនៅចំណុចប្រសព្វសំខាន់ៗជាច្រើននៅទីក្រុងហាណូយ ដែលរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មាន និងនាំទិវាបុណ្យរបស់ប្រជាជនទាំងមូល ឱ្យកាន់តែខិតជិតជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានី។

ប្រជាជន និងអ្នកទេសចរអន្តរជាតិ ថតរូប check-in ដោយសប្បាយរីករាយនៅក្រោមផ្ទាំងប៉ាណូឃោសនាអំពីថ្ងៃបោះឆ្នោត នៅលើវិថី Ba Trieu សង្កាត់ Cua Nam។

តំបន់លំនៅដ្ឋាន និងតំបន់ប្រជុំជនជាច្រើនបានបង្ហើយការរៀបចំសម្រាប់ការិយាល័យបោះឆ្នោត បិទបញ្ជីឈ្មោះបេក្ខជន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនា ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបបានយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។
ប្រជាជនតាមដាន និងស្វែងយល់អំពីបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅទីក្រុងហាណូយ។
តំបន់បិទបញ្ជីឈ្មោះបេក្ខជននៅទីតាំងបោះឆ្នោតមួយចំនួននៅទីក្រុងហាណូយ។

នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ អ្នកបោះឆ្នោតទីក្រុងហាណូយ រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស នឹងអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយជ្រើសតាំងសមាជិកសមាជិការសភា ដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងអាណត្តិថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ