នាព្រឹកថ្ងៃទី ៧ មេសា (ថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ) នៅឯកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung (ខេត្ត Phu Tho) ពិធីអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិក ដោយបង្ហាញពីក្រមសីលធម៌ “ផឹកទឹក នឹកប្រភពដើម” របស់ប្រជាជាតិវៀតណាម។
រូបថត៖ VOV
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងខេត្ត Phu Tho បានអុជធូប ថ្វាយផ្កា និងគ្រឿងដង្វាយ ដើម្បីគោរពវិញ្ញាណក្ខន្ធស្ដេច Hung រំលឹកដល់គុណបំណាច់ដ៏មហិមាររបស់បុព្វបុរស ក្នុងការបង្កើតប្រទេសជាតិ។
រូបថត៖ VOV
ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ក៏នៅតែមានមនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសបានមកដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ដើម្បីរំលឹកគុណបំណាច់របស់ព្រះអង្គក្នុងការបង្កើតប្រទេសជាតិ។
រូបថត៖ VTC News
មុននោះ នាយប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ (ពោលគឺថ្ងៃទី ៩ ខែទី៣ តាមច័ន្ទគតិ) នៅបឹងឧទ្យាន Van Lang (ទីក្រុង Viet Tri ខេត្ត Phu Tho) ភ្ញៀវទេសចររាប់ពាន់នាក់បានទស្សនាការបាញ់កាំជ្រួចដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងឱកាសពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០២៥។
រូបថត៖ VTC News
នាព្រឹកថ្ងៃទី ៣ មេសា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស បានរៀបចំក្រុមអាណិកជនវៀតណាម ជិត ៥០ នាក់ ដែលវិលត្រឡប់មកពីប្រទេស និងដែនដីចំនួន ២០ មកអុជធូបនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ទីក្រុង Viet Tri។ (ក្នុងរូបថត៖ គណៈប្រតិភូអាណិកជនវៀតណាម អុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung។ រូបថត៖ Ta Toan/VNA)
នៅព្រឹកថ្ងៃទី៧ ខែមេសា មនុស្សរាប់ពាន់នាក់នៅទីក្រុងហូជីមិញ បានចូលរួម ពិធី
សែនខួបស្តេច Hung ឆ្នាំ ២០២៥ នៅឯវិមានរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ទីក្រុង Thu Duc។ រូបថត៖ Duy Phuong/VOV
ពិធីដង្ហែរគ្រឿងដង្វាយត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់និងឧឡារិក។
រូបថត៖ Duy Phuong/VOV
ថ្ងៃទី ៧ ខែមេសា ទីក្រុង Can Tho បានប្រារព្ធពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥ យ៉ាងឧឡារិកនៅវិហារស្ដេច Hung ខណ្ឌ Binh Thuy។ (ក្នុងរូបថត៖ ក្បួនដង្ហែរគ្រឿងដង្វាយចូលវិហារ។ រូបថត៖ Hong Phuong/VOV)
នំអន្សមជ្រុង - នំ យ៉ៃ និងគ្រឿងដង្វាយដែលមូលដ្ឋាននានាគោរពថ្វាយជូនបុព្វបុរសជាតិ បានបង្ហាញពីប្រពៃណី "ផឹកទឹកនឹកដល់ប្រភពដើម"។ រូបថត៖ Hong Phuong/VOV
ប្រជាជន និងភ្ញៀវទេសចរមកវិហារស្ដេច Hung នៅ Can Tho ដើម្បីបង្ហាញការដឹងគុណចំពោះបុព្វការិជន។ រូបថត៖ Hong Phuong/VOV
ក្នុងឱកាសទិវាសែនខួបស្ដេច Hung ដែរ សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនក៏បានរៀបចំសកម្មភាពជាច្រើន។
លោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវបានឲ្យដឹងថា ពិធីសែនខួបបុព្វការិជនគឺជាសកម្មភាពដ៏មានអត្ថន័យសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ដែលមិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំកូនចៅវៀតណាមនៅឯបរទេសឱ្យយល់ដឹងបន្ថែមទៀតអំពីបុព្វបុរស ប្រទេស និងប្រជាជាតិខ្លួនទៀតផង។
នាព្រឹកថ្ងៃទី ៧ មេសា សមាគមជនវៀតណាមនៅឡាវបានប្រារព្ធធ្វើពិធីសែនខួបស្ដេច Hung យ៉ាងឱឡារិក។ រូបថត៖ VOV-វៀងច័ន្ទ
នាថ្ងៃទី ៧ មេសា សម្ព័ន្ធអង្គការជនវៀតណាមនៅសហព័ន្ធរុស្ស៊ី បានរៀបចំពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥។ រូបថត៖ Dang Cuong/VOV – ម៉ូស្គូ
ពិធីអុជធូបចាប់ផ្ដើមដោយពិធីដង្ហែដង្វាយ។ រូបថត៖ Dang Cuong/VOV – ម៉ូស្គូ
ក្នុងឱកាសទិវាសែនខួបស្តេច Hung ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយស្ថាប័ន និងអង្គការនានា ដើម្បីរៀបចំពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន។ រូបថត៖ Pham Huan/VOV – វ៉ាស៊ីនតោន
ក្នុងសុន្ទរកថាបើក លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់លើអត្ថន័យនៃពិធីសែនខួបស្តេច Hung ជាពិសេសចំពោះប្រជាពលរដ្ឋវៀតណាមដែលកំពុងធ្វើការ សិក្សា និងរស់នៅឆ្ងាយពីមាតុភូមិ និងប្រទេសជាតិ។ រូបថត៖ Pham Huan/VOV – វ៉ាស៊ីនតោន
ក្នុងឱកាសនេះ នាថ្ងៃទី ៦ មេសា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំងរៀបចំពិធីសែនខួបស្តេច Hung ដោយមានការចូលរួមពីបងប្អូនជនរួមជាតិនិងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។ នេះជាលើកទីមួយហើយដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅរដ្ឋធានីប៉ារីស។ (ក្នុងរូបថត៖ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ngo Le Van តាងនាមប្រជាពលរដ្ឋវៀតណាមទាំងអស់នៅបារាំង អុជធូប និងអានសុន្ទរកថារំលឹកវិញ្ញាណក្ខន្ធស្តេច Hung។ រូបថត៖ Nguyen Thu Ha/VNA)