![]() |
| បន្ទាប់ពីភ្លៀងដើមរដូវ នៅលើតំបន់ខ្ពង់រាបពណ៌ស Bac Ha (ខេត្ត Lao Cai) លំហូរទឹកត្រជាក់ពីទឹកជ្រោះចាប់ផ្តើមហូរមក បំពេញវាលស្រែកាំជណ្ដើរពីស្រទាប់មួយទៅស្រទាប់មួយទៀត។ |
![]() |
| រដូវទឹកឡើងមកដល់ ជាសញ្ញានៃការចាប់ផ្ដើមរដូវដាំដុះដំណាំថ្មីដ៏មមាញឹកនៅតំបន់ភ្នំនេះ។ |
![]() |
| វាលស្រែកាំជណ្ដើរត្រូវបានគ្របដណ្ដប់ដោយផ្ទៃទឹកស្រស់ថ្លា ឆ្លុះបញ្ចាំងពន្លឺថ្ងៃ បង្កើតជាផ្ទាំងគំនូរធម្មជាតិដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកណាម្នាក់បានឃើញវាក៏មានការភ្ញាក់ផ្អើល។ |
![]() |
![]() |
| ចាប់ពីខែឧសភា ដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ពេលដែលមានភ្លៀងរដូវក្តៅដំបូងធ្លាក់ចុះ ក៏ជាពេលដែលទឹកហូរមកស្រោចស្រពលើវាលស្រែដែលកំពុងរីងស្ងួតហួតហែង។ |
![]() |
| នៅតំបន់ភ្នំភាគពាយ័ព្យ ក្នុងនោះមានស្រុក Bac Ha ប្រជាជនដាំដំណាំស្រូវតែមួយរដូវក្នុងមួយឆ្នាំប៉ុណ្ណោះ ដោយសារអាកាសធាតុត្រជាក់ និងធនធានទឹកមានកម្រិត។ ដូច្នេះហើយ រដូវទឹកឡើង មិនត្រឹមតែជាពេលវេលាដ៏សំខាន់សម្រាប់ការធ្វើផលិតកម្មកសិកម្មប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពស្រស់ស្អាតប្លែកពីគេសម្រាប់ព្រៃភ្នំភាគពាយ័ព្យទៀតផង។ |
![]() |
| ខុសពីពណ៌មាសត្រចះត្រចង់នៃរដូវស្រូវទុំ រដូវទឹកឡើងមានពណ៌ស្ងប់ស្ងាត់មួយ ប៉ុន្តែនៅតែមានភាពមនោរម្យនិងទាក់ទាញ សម្បូរទៅដោយអត្តសញ្ញាណនៃភូមិភាគពាយ័ព្យ។ |
![]() |
| សម្រាប់បងប្អូនជនជាតិ Mong, Tay និងជនជាតិជាច្រើនទៀតដែលរស់នៅតំបន់ខ្ពង់រាប Bac Ha នេះគឺជាពេលវេលាដ៏មមាញឹក ប៉ុន្តែមានក្ដីសោមនស្សរីករាយបំផុត។ ហ្វូងក្របីឧស្សាហ៍ភ្ជួររាស់ដីនៅលើវាលស្រែកាំជណ្ដើរ ជាកន្លែងដែលម៉ាស៊ីនទំនើបពិបាកទៅដល់។ |
![]() |
| មនុស្សគ្រប់ៗគ្នា សុទ្ធតែចេញទៅស្រែ។ អ្នកខ្លះលើកភ្លឺទំនប់ ខ្លះសាបព្រួស ខ្លះសម្អាតស្មៅ... សូរសំឡេងសើចលាយឡំនឹងសំឡេងទឹកហូរ សំឡេងក្របីដើរលើភក់ បង្កើតជាបទភ្លេងពលកម្មដ៏សាមញ្ញ និងកក់ក្តៅនៅភូមិភាគពាយ័ព្យ។ |
![]() |
| ពូជស្រូវអតិផលជាច្រើនប្រភេទ មិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអង្ករប្រកបដោយគុណភាព ឈ្ងុយឆ្ងាញ់ ជួយប្រជាជននៅតំបន់ខ្ពង់រាបមានស្បៀងអាហារគ្រប់គ្រាន់។ |
![]() |
| ទេសភាពនៃរដូវទឹកឡើងនៅ Bac Ha រំលេចឡើងដូចផ្ទាំងគំនូរមួយ ទាក់ទាញភ្ញៀវទេសចរនិងជាសញ្ញានៃការចាប់ផ្ដើមរដូវដាំដុះដំណាំថ្មីរបស់ប្រជាជននៅតំបន់ខ្ពង់រាប។ |
![]() |
![]() |
| ត្រឹមតែពេលអ្នកដើរមកទីនេះ ឈរកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយគយគន់វាលស្រែកាំជណ្ដើរដែលឆ្លុះបញ្ចាំងពីផ្ទៃមេឃ ពពក និងពន្លឺថ្ងៃ ស្រូបក្លិនភក់ក្លិនស្មៅថ្មី... ទើបអ្នកពិតជាអាចទទួលអារម្មណ៍ពីសម្រស់ដ៏រស់រវើក និងអស្ចារ្យនៃទឹកដីនេះ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












