GapoWork នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកទេស G-Group គឺជាវេទិកាទំនាក់ទំនងផ្ទៃក្នុង និងជំនួយការងារសម្រាប់អាជីវកម្ម និងអង្គការ (រូបថត៖ vietnamnet.vn) |
វេទិកាឌីជីថល GapoWork បំពេញតាមលក្ខណៈវិនិច្ឆ័យជាច្រើនដូចជា ភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។ GapoWork មានមុខងារឆ្លាតវៃ និងងាយស្រួលក្នុងការប្រើប្រាស់ ដូចជាការជជែកជាក្រុម ការផ្សាយបន្តផ្ទាល់ ការហៅជាសំឡេង/វីដេអូ HD ជាមួយនឹងមុខងារការប្រជុំក្រុម Zoom គ្មានដែនកំណត់...។ GapoWork ធានាថា ផ្សាយសារសំខាន់ៗ ត្រឹមត្រូវទៅកាន់មនុស្សត្រូវការ តាមពេលវេលាកំណត់។ GapoWork ជួយអាជីវកម្មបង្កើនការសហការគ្នាជាក្រុម កែលំអរលទ្ធភាពផ្លាស់ប្តូរនិងការពិភាក្សាក្នុងចំណោមសមាជិក ដោយហេតុនេះបង្កើនប្រាក់ចំណូល សន្សំការចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ចាប់តាំងពីការបើកដំណើរការរបស់ខ្លួនក្នុងឆ្នាំ ២០១៩ មក GapoWork មានចំនួនអ្នកប្រើប្រាស់បន្តកើនឡើងជាបន្តបន្ទាប់។ GapoWork បច្ចុប្បន្នត្រូវបានក្រុមហ៊ុនធំៗជាច្រើន ជឿទុកចិត្ត និងប្រើប្រាស់ ដូចជា៖ ABA Cooltrans, F88, HSV Group, Edufit, TechZones...ជាដើម។
ជាមួយនឹងបេសកកម្មដែលបានប្តេជ្ញាចិត្តដើម្បីបញ្ជាក់ថា ជនវៀតណាមអាចបង្កើតផលិតផលដែលតភ្ជាប់និងបម្រើអ្នកប្រើប្រាស់វៀតណាម ហើយ GapoWork គឺជាវេទិកាបច្ចេកវិទ្យាលេខ ១ នៅវៀតណាម នាពេលបច្ចុប្បន្ននេះ ដោយផ្តល់នូវឧបករណ៍សម្រាប់ទំនាក់ទំនងជាក្រុម និងការអភិវឌ្ឍវប្បធម៌សាជីវកម្មដ៏ពេញលេញ។ លោក Ha Trung Kien អគ្គនាយកក្រុមហ៊ុន G-Group ស្ថាបនិក GapoWork បានចែករំលែកថា៖ “ផលិតផល GapoWork ជួយអង្គភាពអាជីវកម្ម ផ្តោតលើការដោះស្រាយបញ្ហាសំខាន់ៗចំនួន ៤។ នោះគឺការបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយហានិភ័យ ការអនុលោមតាមដំណើរការបទប្បញ្ញត្តិ...។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា បរិបទនៅឆ្នាំ ២០២១ បង្ខំឱ្យអាជីវកម្មទៅរកការផ្លាស់ប្តូរឌីជីថល។ ពីមុន នៅពេលដែលនិយាយដល់ការផ្លាស់ប្តូរឌីជីថល គេគ្រាន់តែគិតថាវាជាជម្រើសមួយ ប៉ុន្តែនៅពេលដែលជំងឺរាតត្បាតបានកើតឡើង ការធ្វើឌីជីថលជាបញ្ហាចាប់បង្ខំដើម្បីការស្លាប់រស់។ ថ្មីៗនេះ GapoWork បានសហការជាមួយ Zoom នៅក្នុងទីផ្សារ វៀតណាម ពោលគឺ ខាងយើងបានផ្តល់ជូនស្ទើរតែទាំងស្រុងដោយឥតគិតថ្លៃសម្រាប់អាជីវកម្មដោយប្រើវេទិកាឌីជីថល Zoom ដើម្បីអាចមានការប្រជុំ ឬ តភ្ជាប់ពីចម្ងាយនៅលើវេទិកាឌីជីថល GapoWork តាមរបៀបសាមញ្ញប៉ុន្តែច្បាស់លាស់”។
អាស្រ័យលើស្ថានភាពជាក់ស្តែង នៅវៀតណាម ក៏វេទិកាឌីជីថលស្រដៀងគ្នានឹងបរទេសដែរ ប៉ុន្តែដើម្បីអាចអភិក្រមផ្ទាល់ជាមួយនឹងវេទិកាឌីជីថលទាំងនេះពិតជាពិបាកណាស់ ព្រោះថា platform ទាំងនោះ មិនត្រូវបានបង្កើតឡើងសម្រាប់តែប្រជាជនវៀតណាមនោះទេ ពោលគឺមិនស័ក្តិសម ពិបាកក្នុងការប្រើប្រាស់ និងការចំណាយធំ។ លោកស្រី Bui Thi Xuan Thao នាយកប្រតិបត្តិក្រុមហ៊ុន GapoWork បានឲ្យដឹងថា៖ “តាមពិតទៅ ពេលប្រៀបធៀបវេទិកាឌីជីថល Make in Vietnam ជាមួយវេទិកាឌីជីថលបរទេស អារម្មណ៍របស់អ្នកប្រើប្រាស់តែងតែចង់បានគុណភាពបរទេស ប៉ុន្តែតម្លៃវៀតណាម។ នៅពេលបង្កើតវេទិកា អាជីវកម្មវៀតណាមត្រូវតែមានគោលបំណងធ្វើឱ្យផលិតផលមានគុណភាពដូចផលិតផលបរទេស ប៉ុន្តែមានតម្លៃប្រកួតប្រជែងខ្លាំង។ គុណសម្បត្តិប្រកួតប្រជែងគឺទីមួយ ហើយការឧបត្ថម្ភសេវាកម្មគឺទីពីរ។ ទីបី ដោយសារផលិតផល Make in Vietnam យល់ច្បាស់ពីតម្រូវការរបស់ធុរកិច្ចវៀតណាម ដូច្នេះ ការកែសម្រួល ស្របតាមតម្រូវការរបស់អាជីវកម្មគឺមានភាពសកម្មជាងវេទិកាឌីជីថលបរទេសផងដែរ”។
លោក Ha Trung Kien អគ្គនាយកក្រុមហ៊ុន G-Group ស្ថាបនិក GapoWork (រូបថត៖ vietnamnet.vn) |
នៅឆ្នាំ ២០២១ វេទិកាឌីជីថលបែបទំនាក់ទំនងសាជីវកម្ម GapoWork បានឈ្នះយ៉ាងល្អឥតខ្ចោះនៅក្នុងប្រភេទ "ផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលឆ្នើម" នៅឯកម្មវិធីពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាម ២០២១។ ពានរង្វាន់នេះបញ្ជាក់បន្ថែមទៀតនូវភាពរឹងមាំនៃផ្នែកបច្ចេកវិទ្យា ភាពច្នៃប្រឌិត និងចំណុចលោតផ្លោះនៅក្នុងយុទ្ធសាស្ត្រកសាងវេទិកាឌីជីថលបែបទំនាក់ទំនងផ្ទៃក្នុងរបស់ Make in Vietnam នៃ Gapo Work។ លោក Ha Trung Kien អគ្គនាយកក្រុមហ៊ុន G-Group បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនាំយក GapoWork ទៅកាន់ទីផ្សារអន្តរជាតិ៖ “យើងមានគោលដៅសំខាន់ចំនួន២ ទីមួយគឺផលិតផល និងទីពីរគឺធនធានមនុស្ស។ បើនិយាយពីផលិតផល យើងមានគម្រោងឈានទៅដល់តំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។ យើងក៏បន្តកែលម្អ និងធ្វើបច្ចុប្បន្នភាព ហើយដាក់បំពេញបន្ថែមមុខងារដើម្បីជួយអាជីវកម្មបង្កើនប្រសិទ្ធភាពលំហូរការងារបច្ចុប្បន្ន។ ទាក់ទងនឹងក្រុម យើងបន្តផ្តោតលើការកសាងធនធានមនុស្ស ក៏ដូចជាវប្បធម៌របស់អង្គការ ព្រោះយើងកំណត់ថា នេះជាឆ្អឹងខ្នងនៃអាជីវកម្ម និងជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ”។
នៅក្នុងបរិបទមានជំងឺរាតត្បាតនេះ GapoWork គឺជាឧបករណ៍ដ៏សំខាន់ និងមានប្រសិទ្ធភាពដើម្បីជួយអាជីវកម្មគ្រប់គ្រងប្រតិបត្តិការបុគ្គលិកតាមរបៀបពេញលេញបំផុត។ នៅក្នុងរយៈពេលធម្មតានៃបច្ចុប្បន្ន GapoWork បន្តរួមដំណើរជាមួយអាជីវកម្មដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងអភិបាលកិច្ចទាំងអស់នៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ដើម្បីកុំឱ្យនរណាម្នាក់នៅខាងក្រោយឡើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

