ការផ្ទុកកុងតឺន័រនៅកំពង់ផែ Cai Mep - Thi Vai ។ រូបថត៖ Dong Ha/tuoitre.vn |
នាបច្ចុប្បន្ន ជាមួយនឹងដំណោះស្រាយឌីជីថលនៃកំពង់ផែសមុទ្រ យើងត្រូវតែស្កេនលេខកូដ QR និងផ្ទៀងផ្ទាត់ជាមួយបច្ចេកវិទ្យា AI ក្នុងរយៈពេលត្រឹមតែ ៣ វិនាទី។ រូបថត៖ dientuungdung.vn |
ដូចគ្នានេះដែរ ក្រុមហ៊ុន Smarthub Logistics Technology ក៏បានបង្កើតប្រព័ន្ធអេកូឡូស៊ីមួយ ដើម្បីបំពេញតម្រូវការការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយនៃស្សាហកម្មកំពង់ផែសមុទ្រ។ ពីមុន ការផ្ទៀងផ្ទាត់កុងតឺន័រតាមច្រកទ្វារដោយផ្ទាល់បានចំណាយពេល ៥-៨ នាទី ប៉ុន្តែនាបច្ចុប្បន្ន ជាមួយនឹងដំណោះស្រាយឌីជីថលនៃកំពង់ផែសមុទ្រ យើងត្រូវតែស្កេនលេខកូដ QR និងផ្ទៀងផ្ទាត់ជាមួយបច្ចេកវិទ្យា AI ក្នុងរយៈពេលត្រឹមតែ ៣ វិនាទី។ លើសពីនេះ ដំណោះស្រាយ VSL ក៏ជួយដោះស្រាយបញ្ហានៃការរក្សានិងស្វែងរកទិន្នន័យប្រកបដោយប្រសិទ្ធភាពផងដែរ។ កាលពីមុន ធុរកិច្ចកំពង់ផែត្រូវរៀបចំឃ្លាំងស្តុកទុកឯកសារ ក្នុងរយៈពេល៥ឆ្នាំតាមបទប្បញ្ញត្តិ ដែលធ្វើឲ្យការស្រង់ឯកសារមានការលំបាក។ បន្ទាប់ពីអនុវត្ត VSL ការរក្សាទុកទិន្នន័យនៅលើកុំព្យូទ័រមេរបស់ធុរកិច្ច ឬ បច្ចេកវិទ្យាពពក មានភាពអំណោយផលជាច្រើន ការចំណាយទាប និងការស្វែងរកភ្លាមៗ។
ជាមួយនឹង VSL យើងអាចផ្ទៀងផ្ទាត់ចំនួនកុងតឺន័រដែលចូលទៅកប៉ាល់ដោយប្រើបច្ចេកវិទ្យា AI ។ រូបថត៖ dientuungdung.vn |
ប្រព័ន្ធកំពង់ផែសមុទ្រ និងសេវាភស្តុភារដែលជាប់ទាក់ទងនឹងប្រតិបត្តិការកំពង់ផែសមុទ្រតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ នាពេលកន្លងមក សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រត្រូវបានយកចិត្តទុកដាក់វិនិយោគ រួមទាំងការអនុវត្តបច្ចេកវិជ្ជា និងការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លា បានរួមចំណែកបង្កើតភាពម្ចាសការសម្រាប់វៀតណាម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចពិភពលោក បង្កើនប្រាក់ចំណូល ទាក់ទាញការវិនិយោគបរទេសទៅក្នុងវិស័យភស្តុភារកំពង់ផែសមុទ្រ រួមចំណែកធានាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ លោក Marcello Piazza នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនទំនិញ JAS Worldwide បានអត្ថាធិប្បាយថា៖ “វិស័យភស្តុភាររបស់វៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អ ទៅតាមសន្ទុះកំណើនសេដ្ឋកិច្ច។ ដូច្នេះហើយ ទីផ្សារភស្តុភាររបស់វៀតណាមមានភាពទាក់ទាញខ្លាំង ដែលធ្វើឲ្យវិនិយោគិនបរទេស រួមទាំងក្រុមហ៊ុនរបស់យើងខ្ញុំ និងក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនទៀតក្នុងវិស័យនេះ មកបណ្តាក់ទុនលើការវិនិយោគ។ សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមស្ថិតនៅក្នុងភាពស្វាហាប់នៃអាជីវកម្មវ័យក្មេងជាច្រើន ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីថ្មោងជាច្រើនដែលវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងពង្រាយហេដ្ឋារចនាសម្ព័ន្ធ។ កត្តាទាំងនេះធ្វើឱ្យអ្នកវិនិយោគបរទេសមានអារម្មណ៍សុវត្ថិភាពនៅពេលវិនិយោគនៅវៀតណាម”។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រដែលមានគុណភាពខ្ពស់ និងប្រើប្រាស់ប្រព័ន្ធកំពង់ផែសមុទ្រប្រកបដោយប្រសិទ្ធភាពត្រូវបានចាត់ទុកថាជាតម្រូវការជាមុនសម្រាប់ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយជោគជ័យ ជាពិសេសសម្រាប់ប្រទេសដែលមានការនាំចេញខ្លាំង។ នៅប្រទេសវៀតណាម ការធ្វើឌីជីថលនៃកំពង់ផែសមុទ្រគឺជាតម្រូវការជៀសមិនរួចដើម្បីបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ការដែលសហគ្រាសបច្ចេកវិទ្យាព័ត៌មានក្នុងស្រុកជាច្រើនផ្តល់ទំនុកចិត្តលើដំណោះស្រាយឌីជីថលសម្រាប់ការគ្រប់គ្រង និងរដ្ឋបាល ការទូទាត់តាមអ៊ីនធឺណិត និងការកសាងប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនកំពង់ផែសមុទ្រតាមស្មារតីនៃយុទ្ធសាស្ត្រ Make in Vietnam នឹងជួយឱ្យវិស័យសេដ្ឋកិច្ចកំពង់ផែសមុទ្រនៅវៀតណាមអភិវឌ្ឍ និងធ្វើសមាហរណកម្មប្រកបដោយនិរន្តរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


