![]() |
វិហារ Tay Dang ជាវិហារមួយក្នុងចំណោមវិហារបុរាណវៀតណាមតិចតួច ដែលត្រូវបានអភិរក្សនៅដដែលក្នុងអំឡុងពេល៥០០ឆ្នាំកន្លងមក។ បរិវេណវិហារ Tay Dang មានរាងជាចតុកោណកែង ដែលរួមមានសំណង់ស្នូលចំនួន២នោះគឺខ្លោង ទ្វារធំ Nghi Mon និងប្រាសាទ Dai Bai។ សម្ភារៈសំណង់ស្នូលដែលសាងសង់ ឡើងវិហារនេះគឺឈើខ្នុរ ហើយក្រោយនោះក្នុងដំណើរការជួសជុល គេបានប្រើ ប្រាស់ឈើក្រញ៉ូងបន្ថែមទៀត។ លោក Tran Duc Tai អ្នកមើលថែទាំវិហារ Tay Dang បានអោយដឹងថា៖ “វិហារ Tay Dang ជាទីធ្វើសក្ការៈបូជាព្រះឥន្ទព្រះព្រហ្ម Tan Vien និងឧត្តម សេនីយ៍ពីររូបរបស់ព្រះឥន្ទព្រះព្រហ្ម នោះគឺព្រះបាទ Cao Son និងព្រះបាទ Quy Minh។ ក្រៅពីនោះ វិហារក៏ជាទីធ្វើសក្ការៈបូជាព្រះអាទិទេព ដើម្បីបួងសួងសុំ អោយរដូវអំណោយផល ផងដែរ។ វិហារ Tay Dang ត្រូវបានសាងសង់ឡើង កាលពីឆ្នាំ១៥៤០។ វិហារនេះមានល្វែងធំចំនួន៥និងល្វែងតូចចំនួន២ ហើយបែរ មុខតាមភាគនិរតីមើលទៅភ្នំ Tan Vien។ នៅខាងមុខវិហារគឺបឹងអឌ្ឍច័ន្ទ ដែល ជានិមិត្តរូបរបស់មេឃដី។ បណ្ដារូបចម្លាក់ក្បូរក្បាច់រចនាក្នុងវិហារជារូបចម្លាក់ ព្រះអាទិទេពឬរូបចម្លាក់សត្វក្របី នាគ សេះ និងត្រីគល់រាំង”។
សិល្បៈចម្លាក់និងតុបតែងក្នុងស្ថាបត្យកម្មវិហារ Tay Dinh ត្រូវបានបង្ហាញ តាមរយៈគ្រឿងឈើទាំងស្រុងក្នុងវិហារនេះ។ ស្ទើរតែគ្មានចន្លោះណា នៅលើឈើដែលគ្មានចម្លាក់នោះទេ។ លក្ខណៈវិសេសវិសាលនៃវិហារ Tay Dang ត្រូវបានបង្ហាញតាមរយៈរូបចម្លាក់ពោរពេញទៅដោយអត្តសញ្ញាណប្រជា ប្រិយទាំងនោះ។ រូបចម្លាក់ឈើសរុបជាង១៣០០ចម្លាក់ក្នុងវិហារ Tay Dang មិនមាន លក្ខណៈណាដូចគ្នានោះទេ ហើយក៏មិនត្រូវបានឆ្លាក់ជាស៊ីមេទ្រីគ្នាដូចទៅនឹង វិហារផ្សេងៗនោះឡើយដែរ។ ប្រការនេះបានបង្ហាញនូវបច្ចេកទេសឆ្លាក់នៅ កម្រិតកំពូល ដែលបានបង្កើតឡើងស្នាដៃចម្លាក់ដ៏អស្ចារ្យមែនទែន មិនថាស្នាដៃនេះ ឈរតែឯងឬរួមបញ្ចូលគ្នាក្នុងស្ថាបត្យកម្មទាំងមូលនោះទេ។ រូបចម្លាក់ទាំងនេះ ផ្ដោតទៅលើការពណ៌នារូបភាពសត្វទេពជាច្រើនប្រភេទដូចជា នាគ តោ ក្ដាន់ ហង្ស ដំរី និងសេះ ឬក៏ពណ៌នាសកម្មភាពប្រចាំថ្ងៃរបស់មនុស្សដូចជាការកាប់ ឈើ ការបរបាញ់សត្វខ្លា ការចាប់ពស់ ការសម្ដែងសៀក និងការដាំស្រូវ ជាដើម។
សាស្ត្រាចារ្យ បណ្ឌិត Tran Lam Bien អ្នកស្រាវជ្រាវវប្បធម៌ម្នាក់ បានអោយដឹងថា “នៅមុខវិហារមានរូបដូចក្បាលសត្វខ្លា មានប្រាសាទនៅសង្ខាងដូចដៃខ្លា សសរទាំង៤នៅខ្លោងទ្វារធំដូចធ្មេញខ្លា។ ចំណែកឯបឹងអឌ្ឍច័ន្ទដូចព្រះច័ន្ទ ដំបូលវិហារដូចនិមិត្តរូបនៃផ្ទៃមេឃ នៃកម្លាំងរស់ ហើយសសរក្នុងវិហារបាន បញ្ជូនកម្លាំងរស់នៅចុះនៅឋានកណ្ដាល។ អញ្ចឹង ព្រះអាទិទេព មេឃដីរួមបញ្ចូល គ្នា តាមនោះបង្ហាញនូវបំណងប្រាថ្នារបស់ជីដូនជីតានោះគឺចង់បានរដូវអំណោយ ផលដើម្បីអោយយើងមានជីវភាពរស់នៅសម្បូរធូធារ”។
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

