ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich

សារមន្ទីរគ្រឿងកុលាលភាជន៍បុរមបុរាណទន្លេ Huong បានតាំងបង្ហាញវត្ថុកុលាលភាជន៍បុរាណ Phuoc Tich ជាង ៥ ០០០ ដែលមានអាយុកាលតាំងពីសតវត្សទី ១៧ ទៅ ១៨។ ប្រការនេះជាសក្ខីភាពពីភាពសម្បូរបែបនៃផលិតផលនានារបស់ភូមិកុលាលភាពបុរមបុរាណនៅទឹកដីអតីតរាជធានា។

ដូចទៅនឹងភូមិកុលាលភាជន៍ប្រពៃណីផ្សេងៗទៀតនៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើង Phuoc Tich មានទីតាំងដោះដូរពាណិជ្ជកម្មអំណោយផល ពោលគឺនៅជិតទន្លេ O Lau ផង ហើយមានប្រភពធនធាន អុស និងដីឥដ្ឋ ដើម្បីធ្វើអាជីវកម្មលក់ដូរនៅទូទាំងតំបន់ទៀតផងដូច្នេះហើយកន្លែងនេះបានក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មគ្រឿងកុលាលភាជន៍ដីដុតដ៏ល្បីឈ្មោះ ដោយផ្គត់ផ្គង់ផលិតផលដល់ខេត្ត Thua Thien Hue និងខេត្តជិតខាងនានា។

លោក Nguyen Ba Trung សិប្បករម្នាក់ក្នុងចំណោមសិប្បករទាំង ៤ នៅភូមិកុលាលភាជន៍ Phuoc Tich បានឲ្យដឹងថា៖ ចាប់ពីរជ្ជកាលស្តេច Minh Mang (១៧៩១-១៨៤១) ដល់រជ្ជកាលស្តេច Khai Dinh (១៨៨៥-១៩២៥) ជារៀងរាល់ខែ ភូមិបានថ្វាយដល់រាជវាំង Hue នូវក្អមដីចំនួន ៣០ សម្រាប់ដាំបាយថ្វាយស្តេច។ នៅពេលរីកចម្រើន ភូមិ Phuoc Tich ទាំងមូលមានឡដុតរាប់សិបកន្លែង ដែលត្រូវបានក្រុមគ្រួសារនានាផលិតកម្មជាមួយបរិមាណច្រើន។

“បងប្អូនអ្នកភូមិ Phuoc Tich មានគោលបំណងចង់ស្ដាររបរកុលាលភាជន៍របស់ដូនតាបន្សល់ទុកមក។ នាបច្ចុប្បន្ន យុវជនបានប្រកបរបរផ្សេងៗ ហើយមនុស្សចាស់ជរាមិនអាចធ្វើអ្វីបានឡើយ ត្រឹមតែជួយបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះ។ បើកចង់ស្តារបរកុលាលភាជន៍ឡើងវិញ គឺត្រូវមានធនធានមនុស្ស និងទីផ្សារលក់ទៀតផង”។

លោក Luong Thanh Hien ម្ចាស់ឡកុលាលភាជន៍តែមួយគត់ ដែលនៅសល់ក្នុងភូមិ Phuoc Tich បាននិឲ្យដឹងថា៖ ជាងកុលាលភាជន៍ Phuoc Tich បានទទួលបច្ចេកទេសធ្វើគ្រឿងកុលាលភាជន៍វិចិត្រសិល្បៈ ក្នុងនោះមានផលិតផលជាច្រើន ដែលត្រូវបានបង្កើតរូបរាងតាមរយៈស៊ុម ដូចជាពែងតែ ថូផ្កា គ្រឿងកុសាលភាជន៍តុបតែងផ្ទះ។ ទិសដៅអភិវឌ្ឍន៍ថ្មីដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ក៏ត្រូវបានបើកនៅភូមិរបរផងដែរ។ ភ្ញៀវទេសចរអាចអញ្ជើញទៅទស្សនាភូមិកុលាលភាជន៍ សិក្សាស្រាវជ្រាវ ហើយអនុវត្តន៍ធ្វើកុលាលភាជន៍ ចូលរួមដំណាក់កាលនានា រហូតដល់ពេលសម្រេចរួចរាល់ផលិតផលកុលាកភាជន៍ដីដុត។ លោក Luong Thanh Hien បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ខ្ញុំក៏បានផលិតចេញផលិតផលមួយចំនួនចាប់ពីទំនិញប្រពៃណី រហូតដល់ទំនិញថ្មីថ្មោង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ គេចូល ចិត្តផលិតផលកុលាលភាជន៍ Phuoc Tich ណាស់”។

ស្ដាររបរធ្វើកុលាលភាជន៍នៅភូមិបុរាណ Phuoc Tich

លោក Nguyen Van Phuc ប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ ដើម្បីអភិរក្ស និងពង្រីកតម្លៃភូមិកុលាលភាជន៍បុរមបុរាណនៅក្បែរដងទន្លេ O Lau គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអនុម័តលើផែនការអភិរក្ស ជួសជុលកែលម្អ និងពង្រីកតម្លៃកេរ្កិ៍ដំណែលស្ថាបត្យកម្មសិល្បៈភូមិបុរមបុរាណ Phuoc Tich ៖ “របរធ្វើគ្រឿងកុលាលភាជន៍ប្រពៃណី Phuoc Tich មានតម្លៃអំពីបេតិកភណ្ឌវប្បធម៌ដាច់ដោយឡែក ដែលត្រូវអភិរក្ស និងថែរក្សាយ៉ាងយូរអង្វែងប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ត្រូវអភិវឌ្ឍន៍ ដើម្បីបង្កើតការងាររកស៊ី ក៏ដូចជាប្រភពផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាំងពីមុនមក ខេត្ត សហគមន៍ និងសហគ្រាសមួយចំនួនបានខិតខំប្រឹងប្រែងតភ្ជាប់រវាងបរបប្រពៃណិជាមួយការអភិវឌ្ឍទេសចរណ៍ផងដែរ”។

ក្រៅពីរបរធ្វើកុលាលភាជន៍ប្រពៃណី ភូមិ Phuoc Tich គឺជាភូមិមួយក្នុងចំណោមភូមិបុរមបុរាណទាំង ៤ របស់វៀតណាម ដែលត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលជាតិជាមួយប្រព័ន្ធផ្ទះ ruong បុរមបុរាណ ប្រព័ន្ធកេរ្កិ៍ដំណែល ប្រាសាទ វត្តអារាម ព្រះវិហា កេរ្កិដំណែលវប្បធម៌ចាម្ប៉ា។ របរធ្វើគ្រឿងកុលាលភាជន៍របស់ភូមិបាន និងកំពុងត្រូវបានស្ដារឡើងវិញ ដោយជួយភូមិកុលាលភាជន៍ Phuoc Tich ក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅពេលមកដល់ខេត្ត Thua Thien Hue ម្ដង់ៗ៕