ច្រកចូលព្រះវិហារប្រូតេស្តង់ Plei Mo Nu |
កាលពីមុននេះមិនទាន់មានព្រះវិហារឡើយ បានជាអ្នកភូមិ Plei Mo Nu បានធ្វើសកម្មភាពសាសនាជាបណ្តោះអាសន្ននៅក្នុងផ្ទះរបស់ប្រជាជន។ ដោយមានចំនួនអ្នកកាន់សាសនាប្រូតេស្តង់កាន់តែកើនឡើងៗ ហើយត្រូវបានអ្នកភូមិបានបរិច្ចាគដីធ្លីនោះ សមាគមន៍ប្រូតេស្តង់ បានសម្រេចចិត្តកសាងព្រះវិហារប្រូតេស្តង់ Plei Mo Nu។ នៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៥ ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារប្រូតេស្តង់ Plei Mo Nu បានប្រព្រឹត្តិទៅដោយព្រះជាម្ចាស់ប្រទេសានពរ។ ក្រោយរយៈពេល ៧ ខែនៃការសាងសង់មក សំណង់នេះត្រូវបានសម្រេចជាស្ថាពរ។ នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៧ ក្នុងឱកាស ដែលព្រះវិហារ Plei Mo Nu ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនោះ សមាគមន៍ប្រូតេស្តង់បានប្រារព្ធពិធីសាសនាឧទ្ទិសថ្វាយព្រះវិហារដល់ព្រះជាម្ចាស់។ លោក Puih Blik គ្រូអាចារ្យនៃព្រះវិហារ Plei Mo Nu បានមានប្រសាសន៍ថា៖ “កាលពីមុន ព្រះវិហារនៅក្នុងភូមិបានធ្វើពីសង្កសី បានជាក្ដៅស្អុះស្អាប់ណាស់ ។ ឥឡូវនេះ មានព្រះវិហារដ៏ស្រស់ស្អាតផ្ទាល់ខ្លួនហើយ ធ្វើឲ្យអ្នកភូមិពិតជាមានអារម្មណ៍ត្រេកអរណាស់។ ជាធម្មតានៅទីនេះ សកម្មភាពសាសនាបានប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ និង ៣០ នាទី ដល់ម៉ោង ៨ នឹង៣០ នាទី។ ថ្ងៃពុធគឺធ្វើការអធិស្ឋានពេលព្រឹក ។ ថ្ងៃសុក្រគឺធ្វើការអធិស្ឋាននៅតាមសាខានានា។ នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ក្រុមសាសនានានាបានហាត់ច្រៀងនៅទីនេះ។ ខ្ញុំទើបតែមកដល់ទីនេះនៅឆ្នាំ ២០១៤។ ខ្ញុំបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដល់ប្រជាជន ពោលគឺរស់នៅដោយគោរពព្រះ ស្រឡាញ់មនុស្ស ហើយមិនធ្វើអំពើអាក្រក់” ។
ព្រះវិហារប្រូតេស្តង់ Plei Mo Nu មានទំហំ ៦១០ ម៉ែត្រការ៉េ ដែលស្ថិតនៅទីទួលខ្ពស់ដ៏ធំទូលាយ ព័ទ្ធជំវិញដោយដើមស្រល់ខៀវស្រងាត់ហើយមានខ្យល់អាកាសត្រជាក់ពេញមួយឆ្នាំ។ លំហរវិហារនេះមានទំហំធំទូលាយ ដែលបានតុបតែងលំអរជាមួយក្បូរក្បាច់រចនាជាតិដ៏វិសេសវិសាល។ នៅខាងមុខ និងសង្ខាងព្រះវិហាមានបង្អួច និងទ្វារចេញចូលជាច្រើន ។ នៅខាងក្នុងព្រះវិហារត្រូវបានតុបតែងយ៉ាងស្អាតបាត ជាមួយជួរកៅអីចំនួន ៤ ហើយជួរនីមួយៗមានកៅអីវែងចំនួន ២៥ សម្រាប់មនុស្សចំនួន ៥ នាក់អង្គុយ ហើយមានអេក្រង់ធំៗចំនួន ២ រួមទាំងឧបករណ៍បច្ចេកទេសសំលេង ពន្លឺ និង កង្ហារអគ្គិសនីទំនើបៗ។ បរិវេណព្រះវិហារប្រៀបប្រដូចជាសួនឧទ្យានតូចមួយ ដែលមានដើមឈើបៃតង ផ្កា រុក្ខជាតិលំអ ស្មៅ និងបង់ថ្មអង្គុយ ។ លោក Siu Mor សមាជិកមួយរូបនៃសហគមន៍ប្រូតេស្តង់ បានឲ្យដឹងថា៖ “យើងខ្ញុំមានបរិវេណព្រះវិហាដ៏ស្រស់ស្អាត និងទំនើបៗ។ បរិវេណដើមឈើលំអរនៅជុំវិញព្រះវិហារមានទំហំប្រមាណ ២ ពាន់ម៉ែត្រការ៉េ។ បរិវេណព្រះវិហារមានទំហំ ៥ ០០០ ម៉ែត្រការ៉េ។ ព្រះវិហានេះអាចផ្ទុកបានមនុស្សចំនួនពី ៩០០ ទៅ ១ ០០០ នាក់។ រដ្ឋបានបង្កកល្ខណៈងាយស្រួលដល់ ជីវភាពរស់ប្រចាំថ្ងៃទាំងខាងផ្លូវលោក និងផ្លូវធម៌ដល់យើងខ្ញុំ។ យើងខ្ញុំកំពុងដាក់ពាក្យសុំលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លី និងពង្រីកបរិវេណព្រះវិហារផងដែរ”។
ព្រះវិហារប្រូតេស្តង់ Plei Mo Nu |
ជារៀងរាល់ថ្ងៃពុធនិងថ្ងៃអាទិត្យក្នុងសប្តាហ៍ អ្នកភូមិ Plei Mo Nu បានរួម គ្នាធ្វើ ពិធីបុណ្យសាសនា។ នាបច្ចុប្បន្ននេះ ចំនួនអ្នកភូមិ Plei Mo Nu ដែលបានកាន់សាសនាប្រូតេស្តង់គឺជាង ១ ពាន់នាក់ ហើយសុទ្ធតែជាជនជាតិ Jrai។ ទំនៀមទម្លាប់មនុស្សធម៌មួយរបស់ប្រជាប្រូតេស្តង់នៅភូមិ Plei Mo Nu គឺចូលរួមវិភាគទានជាថវិកានិងអង្ករបន្តិចបន្តួច នៅពេលធ្វើបុណ្យសាសនានៅព្រះវិហា ដើម្បីចែកជូនអ្នកភូមិដែលមានជីវភាពរស់នៅលំបាក ហើយមានថវិកាសម្រាប់ជួសជុលព្រះវិហារ។ ក្នុងពេលប្រជុំជីវភាពជំនឿសាសនាម្តងៗនោះ អ្នកភូមិបានអរព្រះគុណ ដែលបានប្រទានឲ្យសុខភាព និងបញ្ញា។ អ្នកស្រី Rina អ្នកភូមិ Plei Mo Nu ម្នាក់បានចែករំលែកថា៖ “អ្នកភូមិភាគច្រើនបានកាន់សាសនាប្រូតេស្តង់ ។ នៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ទៅហាត់ ច្រៀងបទចម្រៀង។ នៅថ្ងៃអាទិត្យ អ្នកភូមិបានធ្វើបុណ្យសាសនាច្រើនបំផុត ព្រោះថានេះជាថ្ងៃឈប់សម្រាក។ ថ្ងៃអាទិត្យជាថ្ងៃរបស់ព្រះ ។ ថ្ងៃព្រហស្បតិ៍គឺជាថ្ងៃគោរពឪពុកម្តាយ។ នៅពេលធ្វើបុណ្យសាសនា យើងខ្ញុំមានអារម្មណ៍សុខស្រួល ដោយមើលឃើញថាជីវភាពរស់នៅពិតជាស្រស់ស្អាត ហើយរំលឹកខ្លួនឯងធ្វើអំពើរល្អផងដែរ”។
ព្រះវិហារ Plei Mo Nu មានស្ថាបត្យកម្ម Roman តាមលំនាំប្រទេសលោកខាងលិច ប៉ុន្តែមានភាពសុខដុមជាមួយ ក្បូរក្បាច់ចម្លាក់មានលក្ខណៈនៃវប្បធម៌ក្នុងស្រុក។ ព្រះវិហារ Plei Mo Nu មិនត្រឹមតែជាសំណង់ខាងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងត្រូវបាន ចាត់ទុកថាជាគោលដៅទស្សនាដ៏ទាក់ទាញភ្ញៀវទេសចរនៅភូមិ Plei Mo Nu ទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

