ពេលជិះទូកទៅកាន់ពិធីបុណ្យវត្ត Huong ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសត្រជាក់ស្រួលដែលធម្មជាតិនាំមកជូន។ (រូបថត៖ dangcongsan.vn) |
“ចេញដំណើរទៅវត្ត Huong ដែលជាទីកន្លែងស័ក្តិសិទ្ធិបែបនេះ យើងខ្ញុំពិតជារីករាយណាស់។ ជាពិសេស យើងខ្ញុំទៅចំថ្ងៃបើកពិធីបុណ្យ នៅដើមនិទាឃ រដូវ”។
“មានពិធីបុណ្យជាច្រើននៅដើមនិទាឃរដូវ ប៉ុន្តែជារៀងរាល់ឆ្នាំ ក៏យើងខ្ញុំត្រូវទៅកាន់ពិធីបុណ្យនៅវត្ត Huong ជាមុនសិន។ មានអារម្មណ៍ពិសិដ្ឋណាស់ពេលត្រឡប់មកកាន់ទឹកដីនៃព្រះពុទ្ធ”។
“មកកាន់ទឹកដីនៃព្រះពុទ្ធ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយនិងគាប់ចិត្តណាស់”។
ពុទ្ធបរិសទ និងអ្នកទេសចរពីគ្រប់ទិសទី មកដល់វត្ត Huong គឺមកដល់ទីកន្លែងដែលរក្សាទុកតម្លៃវប្បធម៌ប្រពៃណីជាតិជាច្រើន ក៏ដូចជាការធ្វើដំណើរត្រឡប់មកកាន់អាណាចក្រព្រះពុទ្ធវិញផងដែរ។ ព្រះតេជគុណ Thich Minh Hien អនុប្រធានគណៈកម្មការវប្បធម៌នៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្ត Huong មានពុទ្ធដីកាថា៖
“វត្ត Huong មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយបើកទ្វារស្វាគមន៍ និទាឃរដូវថ្មី និងស្វាគមន៍បងប្អូនពុទ្ធបរិសទ និងប្រជាពលរដ្ឋពីគ្រប់ទិសទី មកចូលរួមអបអរពិធីបុណ្យ វត្ត Huong ក្នុងរយៈពេល៣ខែ។ នេះគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រជាជាតិវៀតណាម ដែលពិធីបុណ្យជំនឿ សាសនា និងព្រះពុទ្ធសាសនាបានរួមបញ្ចូលគ្នា”។
មកដល់ទីនេះ មនុស្សគ្រប់គ្នាតែងតែអុជធូបបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន។
"នៅដើមឆ្នាំថ្មី ដូចអ្នកទាំងអស់គ្នា ខ្ញុំសូមបួងសួងសុំសេចក្តីសុខ និងសុភមង្គលក្នុងឆ្នាំថ្មីដល់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ”។
"ខ្ញុំត្រឹមតែមានបំណងថា កូនចៅមានសុខភាពល្អ រៀនសូត្រពូកែ និងប្រកបការងារដោយជោគជ័យ”។
ពុទ្ធបរិស័ទនិងភ្ញៀវទេសចរពីគ្រប់ទិសទី មកកាន់វត្ត Huong ក៏ជាមកកាន់កន្លែងដែលថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ ក៏ដូចជាការធ្វើដំណើរត្រឡប់ទៅកាន់អាណាចក្រព្រះពុទ្ធវិញផងដែរ។ (រូបថត៖ dangcongsan.vn) |
ពិធីបុណ្យវត្ត Huong គឺជាទីកន្លែងប្រមូលផ្ដុំនៃសកម្មភាពវប្បធម៌ជនជាតិដ៏វិសេសវិសាល ដូចជា៖ ការអុំទូក ការច្រៀងអក្សរសិល្ប៍ ការច្រៀង cheo ជាដើម។ ភ្ញៀវទេសចរក៏អាចចាត់ទុកការអង្គុយលើទូកគយគន់ទេសភាពនៃទឹកដីព្រះពុទ្ធ ជាបទពិសោធន៍ដ៏ថ្មីថ្មោងមួយផងដែរ។ នៅថ្ងៃបុណ្យ ទូកយ៉ាងច្រើនសន្ធឹកសន្ធាប់តែងតែគ្របដណ្តប់លើផ្ទៃជ្រោះ Yen។ ពិធីបុណ្យវត្ត Huong គឺជាទីកន្លែងប្រមូលផ្តុំនៃកត្តាវប្បធម៌ សាសនាប្រពៃណីជាច្រើន ព្រមទាំងជាគោលដៅទេសចរខាងវិញ្ញាណដ៏ល្អឥតខ្ចោះនៅដើមនិទាឃរដូវថ្មីផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

