លោក Trinh Huu Tuan អតីតអ្នកផ្សាយព័ត៌មានជាភាសាអង់គ្លេស។ (រូបថត៖ VOV) |
មានកិត្តិយសជាអ្នកផ្សាយព័ត៌មានម្នាក់ក្នុងចំណោមអ្នកផ្សាយព័ត៌មានពីរនាក់ ដែលចូលរួមអានព័ត៌មានជ័យជំនះជាភាសាអង់គ្លេសតាមរលកវិទ្យុ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់លោក Trinh Huu Tuan អតីតអ្នកផ្សាយព័ត៌មានជាភាសាអង់គ្លេស កម្មវិធីផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេងវៀតណាម ដែលបច្ចុប្បន្នជាប៉ុស្តិ៍ផ្សាយភាសាបរទេស (VOV5)។ នៅពេលនោះ កម្មាភិបាល និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅ ទីស្នាក់ការប៉ុស្តិ៍ VOV5 នៅលេខ ៤៥ វិថី Ba Trieu ដើម្បីស្តាប់ព័ត៌មានអំពីជ័យជំនះ ដែលត្រូវបានបញ្ជូនមកពីសមរភូមិជួរមុខ។
ពេលនោះ នៅពាក់កណ្ដាលម្ខាងទៀតនៃអឌ្ឍគោល នៅប្រទេសគុយបា ព័ត៌ មានអំពីជ័យជម្នះថ្ងៃទី ៣០ ខែមេសា ក៏ត្រូវបានអ្នកផ្សាយព័ត៌មាន ២ នាក់គឺលោកស្រី Joan Gandini (ជនជាតិអ៊ីតាលី) និងលោក Robert David Cohen (ជនជាតិអាមេរិក) ដែលជាសហការីពីរនាក់នៃគណៈនិពន្ធកិច្ចការបរទេស អាននៅវិទ្យុ អន្តរជាតិ ឡា ហាវ៉ាណា ប្រទេសគុយបា។
ចំ៥០ឆ្នាំក្រោយមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទិវាបុណ្យដ៏ធំរបស់ ប្រទេសវៀតណាម កំពុងប្រព្រឹត្តទៅម្តងទៀតជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ ជាច្រើនដូចជា៖ កិច្ចសន្ទនាអំពីជ័យជម្នះជាប្រវត្តិសាស្ត្រនៃនិទាឃរដូវឆ្នាំ ១៩៧៥ ការជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្ត្រដែលចូលរួមក្នុងយុទ្ធនាការ កម្មវិធីវប្បធម៌ សិល្បៈ និងការតាំងពិពណ៌... ចំណុចលេចធ្លោគឺពិធីព្យុហយាត្រាអបអរ សាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែល ប្រជាជនវៀតណាមហៅថា “concert ថ្នាក់ជាតិ”។
អ្នកនិពន្ធនិងអ្នកផ្សាយព័ត៌មានរបស់ VOV5 ត្រៀមរៀបចំខ្លឹមសារសម្រាប់កម្មវិធីផ្សាយសម្លេង។ (រូបថត៖ VOV5) |
អ្នកកាសែត Nguyen Hong Van ប្រធានផ្នែកនិពន្ធទទួលបន្ទុកការផលិតកម្មវិធី។ (រូបថត៖ VOV5) |
“នៅថ្ងៃទី ៣០ ខែមេសា យើងខ្ញុំបានផលិតកម្មវិធីផ្សាយសម្លេងពិសេសមួយ ក្រោមប្រធានបទ "ផ្លូវទៅកាន់សន្តិភាព"។ ខ្លឹមសារសំដៅបង្ហាញថា ប្រជាជាតិវៀត ណាមជាប្រជាជាតិស្រឡាញ់សន្តិភាព ព្រមទាំងរំលេចសារនៃសាមគ្គីភាព “ប្រទេស វៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ”។ ប្រជាជាតិទាំងមូលសាមគ្គីគ្នា ស្រុះចិត្តគំនិតតស៊ូដើម្បីសន្តិភាព។ ដើម្បីមានទស្សនៈសត្យានុម័ត យើងខ្ញុំក៏រួមបញ្ចូល ក្នុងកម្មវិធីនូវបទយកការណ៍ជាមួយជនបរទេសដែលនិយាយអំពីសន្តិភាពរបស់វៀតណាម និងការអភិវឌ្ឍដែលវៀតណាមសម្រេចបានបន្ទាប់ពីជ័យជម្នះថ្ងៃទី ៣០ មេសា”។
មិនត្រឹមតែតាមរលកវិទ្យុប៉ុណ្ណោះទេ ព័ត៌មាននិងអត្ថបទក៏ត្រូវបានធ្វើបច្ចុប្បន្ន ភាពនិងបង្ហោះជាបន្តបន្ទាប់លើគេហទំព័រ vovworld.vn ទៀតផង។ (រូបថត៖ VOV5) |
“ក្រុមមាតិកាឌីជីថលរបស់យើងខ្ញុំ ត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីបញ្ជូនព័ត៌មាន ដ៏ល្អបំផុតអំពីពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមជាតិនៅលើផ្លាតហ្វមឌីជីថល។ នាព្រឹកថ្ងៃទី ៣០ មេសា យើងខ្ញុំនឹង រាយការណ៍បន្តផ្ទាល់លើគេហទំព័រ vovworld.vn ក៏ដូចជាធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ នូវរូបភាព និងឃ្លីបអំពីពិធីព្យុហយាត្រានេះ ដើម្បីឲ្យកម្មវិធីផ្សេងៗនៃ VOV5 អាចបកប្រែ និងបង្ហោះភ្លាមៗ តាមនោះបញ្ជូនទៅកាន់មិត្តភក្តិពិភពលោកនូវរូបភាពថ្មីបំផុត និងស្រស់ស្អាតបំផុតនៃទិវាបុណ្យបង្រួបបង្រួមជាតិនៅវៀតណាម។ មុននោះ ចាប់ពីខែមីនាមក ជារៀងរាល់សប្តាហ៍ យើងខ្ញុំក៏បានផលិតបទយកការណ៍ជារូបថត និងវីដេអូឃ្លីបជាទៀងទាត់ ជាមួយនឹងប្រធានបទទាក់ទងនឹងទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិផងដែរ"។
ក្នុងប៉ុន្មានថ្ងៃប្រវត្តិសាស្ត្រនៃខែមេសា សាលធំនៃទីស្នាក់ការ VOV5 ត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតដោយទង់ជាតិនិងផ្កា។ (រូបថត៖ VOV5/Le Chi) |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ




