![]() |
យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគវៀតណាម) ថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមទទួលបានទុនវិនិយោគចុះបញ្ជីជាជាឯតគ្គកម្ម ក្នុងរយៈពេល ៣ ឆ្នាំថ្មីៗនេះ។ ជាក់ស្ដែង គិតដល់ថ្ងៃទី ២០ ខែមិនា ទុនចុះបញ្ជីសរុបថ្មីបណ្ដាក់បន្ថែម និងទុនបណ្ដាក់ទិញភាគហ៊ុនរបស់វិនិយោគិនបរទេសទទួលបាន ១០,៨ ពាន់លានដុល្លារអាមេរិក កើនជាង ៨៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៨។
អំពីវិស័យវិនិយោគ វិនិយោគិនបរទេសបានបោះទុនលើវិស័យចំនួន ១៨ ដែលក្នុងនោះផ្ដោតសំខាន់លើវិស័យកឧស្សាហកម្មកែច្នៃ បន្ទាប់មកគឺវិស័យធ្វើអាជីវកម្មអចលនទ្រព្យ និងវិស័យធ្វើសកម្មភាពជំនាញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
អំពីដៃគូវិនិយោគ មានប្រទេស និងតំបន់ដែនដីចំនួន ៧៤ បានវិនិយោគទុនចូលមកវៀតណាម ក្នុងនោះ ហុងកុង (ប្រទេសចិន) នាំមុខគេ បន្ទាប់មកគឺ សិង្ហបុរី កូរ៉េខាងត្បូង ចិន និងជប៉ុន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
