ចាប់ផ្តើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ (រូបថត៖ UNFPA វៀតណាម) |
នាព្រឹកថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ សមាគមន៍កសិករវៀតណាម និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានចាប់ផ្ដើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សា និង ឥរិយាបទបង្កគ្រោះថ្នាក់ផ្សេងៗទៀតដំណាក់កាល ២០២២ - ២០២៦ ជាមួយថវិកាសរុបចំនួន ៧ លានដុល្លារអាមេរិក។
គម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិលើកទី ១០ របស់ UNFPA សម្រាប់វៀតណាមដំណាក់កាល ២០២២ - ២០២៦។ ក្នុងនាមជាម្ចាស់គម្រោង មជ្ឈឹមសមាគមកសិករវៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍នៅតាមខេត្ត ក្រុងចំនួន ៤ គឺ៖ ទីក្រុងហាណូយ Thanh Hoa Da Nang និង Lam Dong។
គម្រោងនេះនឹងជួយសម្រួលការងារចលនា ផ្ដល់ប្រឹក្សាដល់ការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងច្បាប់សមភាពយេនឌ័រ។ គម្រោងនេះក៏នឹងកសាង និងអនុវត្តន៍រាល់គំនិតផ្តួចផ្តើមផ្លាស់ប្ដូរថ្មី ដោយ ផ្អែកលើប្រព័ន្ធឌីជីថលអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្លាស់ប្តូរអាកប្បកិរិយា សំដៅកៀរគរការចូលរួមពីសហគមន៍ រួមដៃគ្នាទប់ស្កាត់អំពើហិង្សាយេនឌ័រផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
