ទិដ្ឋភាពនៅសិក្ខាសាលាពិគ្រោះយោបល់អំពីសេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្ត ច្បាប់ស្តីពីសមភាពយេនឌ័រ។ (រូបថត៖ VOV) |
“យើងខ្ញុំនឹងមានសិក្ខាសាលាពិគ្រោះយោបល់ចំនួន ៣ ដើម្បីបូកសរុបរយៈពេល ១៥ ឆ្នាំអនុវត្តន៍ច្បាប់ស្តីពីសមភាពយេនឌ័រ និងការពិគ្រោះយោបល់លើបញ្ហាគោល នយោបាយ។ បន្ទាប់ពីបានសម្រេចរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការ អនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ យើងខ្ញុំនឹងកសាងរបាយការណ៍ស្ដីពីផលប៉ះពាល់ នៃគោលនយោបាយ ហើយបន្ទាប់មក នឹងត្រូវកំណត់ឲ្យបានច្បាស់ថា តើគោល នយោបាយណាមួយនឹងត្រូវដាក់បញ្ចូលក្នុងវិសោធនកម្មច្បាប់សមភាពយេនឌ័រ”។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានរួមគ្នាស្នើឡើងគោលនយោបាយជាក់លាក់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្តល់អាទិភាពដល់ក្រុម ងាយរងគ្រោះ រួមមានស្ត្រី និងកុមារនៅតំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាល ស្ត្រីជន ជាតិភាគតិច តំបន់ដែលមានការលំបាកពិសេស; ធានាការបែងចែកថវិកាសម្រាប់ការ អនុវត្តគោលដៅសមភាពយេនឌ័រ ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
