រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រូបថត៖ VOV

រដ្ឋមន្ត្រី លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងស្ថិរភាព និងយូរអង្វែងជាមួយសហរដ្ឋអាមេរិក ដែលស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ទាក់ទងនឹងបញ្ហាអន្តរជាតិ រដ្ឋមន្ត្រី លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកអត្ថប្រយោជន៍ពីតួនាទី និងលក្ខខណ្ឌអំណោយផលរបស់ខ្លួន ដើម្បីរួមជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ លើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងទូទាំងពិភពលោក។

រីឯខ្លួនវិញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមដែលឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបង្ហើយការចរចាពន្ធបដិការក្នុងពេលឆាប់ៗនេះ បង្កើតក្របខ័ណ្ឌមួយសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនេះ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ។ លោក Marco Rubio ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងវេទិកាតំបន់ និងពហុភាគីដូចជា អាស៊ាន G-20 និង APEC៕