លោកស្រី Naly Sisoulith - ភរិយារបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ - ប្រគល់អំណោយដល់ប្រជាជនមានស្ថានផាពលំបាក់ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោកង្វៀន មិញតឹម បានសង្កត់ធ្ងន់ថា វត្ត Phat Tich គឺជាទីសក្ការៈបូជារបស់សហគមន៍ជនវៀតណាមនៅឡាវ ដែលជានិមិត្តរូបនៃភាពជិតស្និទ្ធ និងភាពសុខដុមរមនារវាងព្រះពុទ្ធសាសនា និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ លោកក៏បានបញ្ជាក់ថា ស្ថានទូតវៀតណាមប្រចាំនៅឡាវជានិច្ចកាលយកចិត្តទុកដាក់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសឡាវ។

ពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

ព្រះតេជគុណ ធីច មិញក្វាង ព្រះចៅអធិការវត្ត Phat Tich មានសង្ឃដីការថា៖ “ការងារសប្បុរសធម៌សង្គម គឺជាស្ពានចងមេត្រីភាពមួយ ដើម្បីសហគមន៍ជនវៀតណាមនៅប្រទេសឡាវ យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងធានាថា សហគមន៍ជនវៀតណាមនៅប្រទេសឡាវតែងតែចងចាំថា ខ្លួនជាកុលបុត្រវៀតណាម”