នៅថ្ងៃទី ២២ ខែកុម្ភៈ នៅលើបណ្តាញសង្គម X លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគបរទេស និងជានាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានចាត់ទុកថា សន្តិភាពអាចសម្រេចបានតាមរយៈការសន្ទនា។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍ជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកដោយកាសែត Fox News។ លោក Witkoff បានឲ្យដឹងថា នៅក្នុងជំនួបនានា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin "តែងតែស្មោះត្រង់" ហើយបានចែករំលែកយ៉ាងច្បាស់អំពី "ខ្សែបន្ទាត់ក្រហម" របស់រុស្ស៊ី។ លោក Witkoff បាននិយាយថា លោកបានជួបជាមួយលោកប្រធានាធិបតី Putin ចំនួន ៨ ដង ហើយបានសង្កត់ធ្ងន់ថា ការយល់ច្បាស់ពីគោលជំហរ មូលហេតុ និងគោលដៅរបស់រុស្ស៊ីគឺចាំបាច់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងយូរអង្វែងមួយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រុស្ស៊ី ការចរចាទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែននៅប្រទេសស្វីស អាចចាប់ផ្តើមឡើងវិញនៅដើមសប្តាហ៍នេះ៕
អាជ្ញាធររុស្ស៊ី៖ សន្តិភាពអាចសម្រេចបានតាមរយៈការសន្ទនា
(VOVWORLD) - អាជ្ញាធរសហព័ន្ធរុស្ស៊ីបន្តសង្កត់ធ្ងន់លើតួនាទីនៃការចរចាដោយផ្ទាល់ក្នុងដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន ក្នុងបរិបទដែលការពិគ្រោះយោបល់ត្រីភាគីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អាចនឹងបន្តក្នុងពេលឆាប់ៗនេះ។
●
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ