រូបថត៖ VGP |
សារទូរលេខនេះ តម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចំនួន ១២៣ ដោយផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន ៥ រួមមាន៖ ក្របខ័ណ្ឌច្បាប់; ការគ្រប់គ្រងកងនាវា; ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាននាវានេសាទ; ការតាមដានប្រភពដើមជលផល; ការអនុវត្តន៍ច្បាប់ និងការដោះស្រាយការរំលោភបំពាន ស្របតាមអនុសាសន៍ចំនួន ៥ របស់ EC។
សារទូរលេខនេះបានសង្កត់ធ្ងន់ថា កម្មវិធី សេណារីយ៉ូ និងខ្លឹមសារនៃការងារជាមួយក្រុមអធិការ EC ត្រូវការកសាងយ៉ាងទូលំទូលាយ និងជាក់លាក់ ដោយកំណត់ការទទួលខុសត្រូវច្បាស់លាស់ដល់ភ្នាក់ងារ និងអង្គភាពនីមួយៗក្នុងការរៀបចំឯកសារសម្រាប់របាយការណ៍។ តាមផែនការ ក្រុមអធិការ EC នឹងធ្វើការត្រួតពិនិត្យលើកទី ៥ នៅដើមខែមីនាខាងមុខនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
