នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងពិធីបើក។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា Dien Bien គឺជាទឹកដីដែលប្រមូលផ្ដុំគុណតម្លៃនៃព្រៃភ្នំភាគពាយ័ព្យ ជានិមិត្តរូបអមតៈនៃលទ្ធិវីរបដិវត្តន៍របស់ប្រជាជាតិ។ ជាមួយនឹងជ័យជម្នះប្រវត្តិសាស្ត្រ Dien Bien Phu ដ៏ភ្លូកទឹកភ្លូកដីនៅឆ្នាំ១៩៥៤ នោះ ទឹកដីនៃធម្មជាតិដ៏អស្ចារ្យនេះបានក្លាយជាវីរចម្រៀងនៃឆន្ទៈឯករាជ្យ សេចក្តីប្រាថ្នាសម្រាប់សេរីភាព និងកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ពិធីបុណ្យផ្កាជើងគោ មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាលមួយរបស់ខេត្ត Dien Bien ប៉ុណ្ណោះទេ ថែមទាំងក៏ជាកន្លែងដើម្បីតភ្ជាប់ និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ នៅក្នុងវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណ ឯកភាពនិងចម្រុះរបស់សហគមន៍ជនជាតិទាំង ៥៤ ទៀតផង។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងទាក់ទាញជាច្រើន។ ពិធីបុណ្យគឺជាឱកាសសម្រាប់ប្រជាជន និងភ្ញៀវទេសចរគយគន់សម្រស់ធម្មជាតិ ស្វែងយល់បន្ថែមអំពីសម្រស់វប្បធម៌ ប្រវត្តិសាស្ត្រ ហើយចិញ្ចឹមសេចក្តីស្នេហាចំពោះស្រុកកំណើត មាតុភូមិ និងមោទនភាពជាតិផងដែរ”។
ពិធីបុណ្យផ្កាជើងគោ ឆ្នាំ ២០២៦ ដែលមានប្រធានបទ "ផ្កាជើងគោ - សេចក្តីប្រាថ្នារបស់ Dien Bien" បានបើកកាលពីយប់ថ្ងៃទី ៨ ខែមីនា នៅខេត្ត Dien Bien។ (រូបថត៖ VOV) |
ពិធីបុណ្យផ្កាជើងគោ ឆ្នាំ ២០២៦ បន្តត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយ ដែលឆ្ពោះទៅរកការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីរូបភាព តម្លៃវប្បធម៌ ធនធាន និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺកម្មវិធីសិល្បៈដ៏អស្ចារ្យ ដែលអនុវត្តន៍បច្ចេកវិទ្យាសម្តែងទំនើបៗ; ពិធីបុណ្យ carnaval តាមដងផ្លូវទ្រង់ទ្រាយធំ; មហោស្រពចម្រៀង របាំ និងតន្ត្រីប្រជាប្រិយ; ការប្រកួតកីឡាប្រពៃណី; ការតាំងពិព័រណ៍ ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ និងផ្សារ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

