មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបង្កើតបរិយាកាសសម្រាប់ផ្សព្វផ្សាយ តភ្ជាប់ ឆ្លងបទពិសោធន៍វប្បធម៌ និងទេសចរណ៍វិសេសវិសាលរបស់ទីក្រុងហាណូយ; បើកចេញឱកាសសម្រាប់មូលដ្ឋាននិងសហគ្រាសទេសចរណ៍ ឧទ្ទេសនាមផលិតផលថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៦។ រូបថត៖ Đuc Anh/VOV5 |
មហោស្រពនេះ ត្រូវបានធ្វើឡើងនៅក្នុងទីធ្លាដ៏អំទូលាយ បៃតង និងស្និទ្ធស្នាលជាមួយធម្មជាតិ; បង្កើនសកម្មភាពឆ្លងបទពិសោធន៍ដោយផ្ទាល់ដូចជាការបង្ហាញសិប្បកម្មប្រពៃណី ការភ្លក់តែ ភោជនាហារ និងការផ្លាស់ប្តូរវប្បធម៌។ លើសពីនេះ មហោស្រពក៏បានជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយទេសចរណ៍ និងបទពិសោធន៍ VR360 បញ្ញាសិប្បនិម្មិត និងរ៉ូបូតទទួលភ្ញៀវ; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារនៃទេសចរណ៍បៃតងផងដែរ។
មហោស្រពនេះ មានការចូលរួមពីខេត្ត និងទីក្រុងដូចជា Khanh Hoa, Thai Nguyen, Bac Ninh, Tuyen Quang, Nghe An, Gia Lai និង Quang Ninh បានបង្កើតបទពិសោធន៍ដ៏គយួរឲ្យទាក់ទាញជាច្រើន ទាក់ទងនឹងទេសចរណ៍ និងម្ហូបអាហារនៃមូលដ្ឋានទាំងនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
