លោក អគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលោក ឃើត អឹម ខេមប៊ែល អតីតអនុរដ្ឋមន្ត្រីការបរទេសទីមួយនៃសហរដ្ឋអាមេរិក (រូបថត៖ ថុង ញ៉ាត់/TTXVN)

នារសៀលថ្ងៃទី២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក អញ្ជើញថ្លែងនៅក្នុងពិធីជួបពិភាក្សាជាមួយលោក ឃើត អឹម ខេមប៊ែល អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើ ឱ្យលោក ឃើត ខេមប៊ែល បន្តដើរតួនាទីជាស្ពានគួរជាទីទុកចិត្ត រវាងវៀតណាម និងសហរដ្ឋអាមេរិក សហគមន៍ធុរកិច្ច និងដៃគូអន្តរជាតិ; ផ្តល់ការវិភាគជាយុទ្ធសាស្ត្រលើនិន្នាការសេដ្ឋកិច្ច បច្ចេក វិទ្យា និងគោលនយោបាយសកល; បង្កើនការតភ្ជាប់រវាងធុរកិច្ចអាមេរិក និងវិនិយោគិនជាយុទ្ធសាស្ត្រជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលស្អាត; លើកទឹកចិត្តធុរកិច្ចអាមេរិកឱ្យពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម ដោយផ្សាភ្ជាប់ជាមួយនឹងការកែលម្អស្តង់ដារអភិបាលកិច្ច និងតម្លាភាពទីផ្សារ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនគឺជាភាពជោគជ័យរបស់វៀតណាម។ វៀតណាមមានបំណង សហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ ដោយចែករំលែកការទទួលខុសត្រូវ និងអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

រីឯខ្លួនវិញ លោក ឃើត អឹម ខេមប៊ែល បានថ្លែងថា សហគមន៍ធុរកិច្ច និងដៃគូអាមេរិក វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម ដោយចាត់ទុកវៀតណាមជាគោលដៅយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សកល និងនវានុវត្តន៍; បញ្ជាក់ពីការត្រៀមខ្លួន ក្នុងការបន្តអមដំណើរ និងគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ៕