អគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានគណៈប្រតិភូចូលរួមសម័យប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា (រូបថត៖ REUTERS/Kevin Lamarque) |
កិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាព មានការចូលរួមពីប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេសជាង ៥០ ដែលជាប្រទេសសមាជិកស្ថាបនិក និងអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាសន្តិភាព។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ប្រធា នាធិបតីអាមេរិក លោកដូណាល់ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយបញ្ជាក់ពីការគោរពយ៉ាងជ្រាលជ្រៅរបស់លោក ចំពោះវៀតណាម ដែលជាប្រទេសដ៏គួរឱ្យកោតសរសើរ ដែលមានតួនាទី និងឥទ្ធិពលកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះបង្ហាញថា កិត្យានុភាពអន្តរជាតិរបស់វៀតណាមកំពុងត្រូវបានពង្រឹងឥតឈប់ឈរ ហើយសមត្ថភាពស្ថាបនាសន្តិភាពរបស់វៀតណាមត្រូវបានបណ្តាប្រទេសមហាអំណាច និងមិត្តភក្តិអន្តរជាតិទទួលស្គាល់និងគោរពផងដែរ។
ក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ូស បេគីស្ថាន ប្រធានាធិបតីអាស៊ែបៃហ្សង់ ប្រធានាធិបតីកាហ្សាក់ស្ថាន; នាយករដ្ឋមន្ត្រីកម្ពុជា អាមេនី ហុងគ្រី ប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក...។
នៅក្នុងជំនួបជាមួយលោកអគ្គលេខាបក្ស តូ ឡឹមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដោយផ្ទាល់របស់លោកអគ្គលេខាបក្ស ក្នុងកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា ប្រការនេះបង្ហាញពីតួនាទី និងឋានៈកាន់តែសំខាន់របស់វៀតណាមនៅលើឆាកអន្តរជាតិ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសកល។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានអញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Jamieson Greer; អញ្ជើញជូបជាមួយលោក Kurt M. Campbell អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក; និងបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក និងកម្មាភិបាល ភ្នាក់ងារតំណាងវៀតណាមនៅសហរដ្ឋអាមេរិក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
