ទូកនេសាទនៅតំបន់សមុទ្រ Mui Ne ខេត្តឡឹមដុង។ រូបថត៖ Khoa Diem/VOV-តំបន់តីង្វៀន

គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង បានស្នើឱ្យមន្ទីរកសិកម្ម និងបរិស្ថាន ដឹកនាំនិងណែនាំអនុនាយកដ្ឋានជលផលនិងកោះសមុទ្រ ធ្វើការស្ថិតិនិងចងក្រងបញ្ជីពេញលេញនៃនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការនៅក្នុងឃុំនីមួយៗ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស Phu Quy ដែលមាននាវានេសាទ ធ្វើការត្រូវពិនិត្យ និងចាត់ថ្នាក់នាវានេសាទទាំងអស់ដែលមិនបំពេញតាមតម្រូវការ ដោយនាំពួកគេទៅកាន់កំពង់ផែនេសាទដែលត្រូវបានកំណត់; រាយការណ៍ជាសាធរណៈនៅក្នុងសហគមន៍ ហើយសម្គាល់ បិទជិត មិនទុកឧបករណ៍នេសាទលើនាវា និងហាមឃាត់យ៉ាងម៉ឺងម៉ាត់មិនឱ្យចេញទៅសមុទ្រសម្រាប់ប្រតិបត្តិការ។ ការងារទាំងនេះត្រូវតែបញ្ចប់មុនថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។

បញ្ជាការយោធាខេត្ត និងបញ្ជាការកងការពារព្រំដែនខេត្ត ត្រូវពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទដែលចូលនិងចេញពីកំពង់ផែ រួមទាំងតំបន់ឆ្នេរសមុទ្រផងដែរ; ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវនាវានេសាទដែលមិនបំពរញលក្ខណ្ឌប្រតិបត្តិការ មិនឱ្យចេញទៅសមុទ្រ; រៀបចំការយាមល្បាត និងការត្រួតពិនិត្យនៅច្រកចូលទន្លេ និងសមុទ្រ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹង៕