សរុបមក ក្រោយរយៈពេល៦ថ្ងៃនៃបុណ្យតេតប្រពៃណី ខេត្តក្វាងនិញ បានស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ដោយទទួលប្រាក់ចំណូលទេសចរណ៍សរុបប្រហែលជិត ១.៦៥០ពាន់លានដុង (ជិត ៦៧លានដុល្លារអាមេរិក)។
ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុងរយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី។ រូបថត៖ Vu Mien/VOV-ភាគឦសាន |
គោលដៅទេសចរណ៍ដ៏ពេញនិយមនៅខេត្តក្វាងនិញ រួមមាន៖ ឈូងសមុទ្រហាឡុង សារមន្ទីរក្វាងនិញ និងតំបន់កេរ្តិ៍ដំណែលវប្បធម៌និងសាសនាដូចជា Yen Tu វត្ត Cua Ong វត្ត Cai Bau តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Bach Dang និងតំបន់កេរ្តិ៍ដំណែលរាជវង្សត្រឹន។
លោក Antonio Fratino ភ្ញៀវទេសចរម្នាក់មកពីប្រទេសអ៊ីតាលី បានចែករំលែកថា៖ “កោះថ្មនៅឈូងសមុទ្រហាឡុងមានលក្ខណៈពិសេសជាមួយនឹងរូបរាងជាច្រើនដែលមិនអាចមើលឃើញនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ ខ្ញុំក៏បានឆ្លងបទពិសោធន៍បុណ្យតេតដ៏ពិសេសនៅទីនេះ ដោយបានឃើញទំនៀមទម្លាប់ប្រពៃណីវៀតណាម។ ទាំងអស់នេះ សុទ្ធតែថ្មីថ្មោង និងគួរឱ្យចាប់អារម្មណ៍ណាស់”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
