លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ ឡៃហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពិនិត្យឡើងវិញនិងកាត់បន្ថយពន្ធ និងថ្លៃសេវាទាក់ទងនឹងប្រេងសាំង ដើម្បីឧបត្ថម្ភដល់អាជីវកម្មនិងប្រជាជន ដែលត្រូវដាក់ជូនមុនថ្ងៃទី ២០ ខែមីនា។ ប្រសិនបើក្នុងករណី ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត ត្រូវពិនិត្យឡើងវិញ និងចងក្រងរបាយការណ៍ ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណាលើការបែងចែកថវិកា សម្រាប់ជួយស្ថិរភាពតម្លៃប្រេងសាំង។ ជាមួយគ្នានោះ បង្កើតគោលនយោបាយដើម្បីធានាបាននូវស្ថិរភាពនៃផលិតកម្ម អាជីវកម្ម និងជីវភាពរបស់ប្រជាជន ដោយកាត់បន្ថយផលប៉ះពាល់; ក្រសួង និងវិស័យពាក់ព័ន្ធត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តវិធានការដើម្បីគ្រប់គ្រង និងស្ថិភាពតម្លៃប្រេងសាំង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
