សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Nguyen Nhung/VOV1

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការដឹកនាំបានឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់ពិធីរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមកំពុងត្រូវបានដាក់ពង្រាយជាបន្ទាន់ ប្រកបដោយភាពស៊ីសង្វាក់គ្នា និងស្របតាមកាលវិភាគដែលបានដាក់ចេញ។ ការងារឃោសនាសម្រាប់ពិធីនេះ ត្រូវបានអនុវត្តន៍យ៉ាងល្អ បង្កើតបាននូវឥទ្ធិពលយ៉ាងទូលំទូលាយ អប់រំមនោគមវិជ្ជា ជាពិសេសដល់ជំនាន់យុវជន ឆ្ពោះទៅរកពិធីនេះ។

កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រារព្ធពិធីបុណ្យនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ ក្នុងរយៈពេល ៣ ឆ្នាំ ២០២៣-២០២៥ ។ រូបថត៖ Nguyen Nhung/VOV1

ថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu ប្រធានគណៈកម្មាធិការដឹកនាំ បានស្នើឱ្យបណ្តាក្រសួង ផ្នែក ស្ថាប័នមជ្ឈិម និងទីក្រុងហាណូយបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូន ដើម្បីធានាឲ្យពិធីនេះបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ការងារផ្សព្វផ្សាយនិងឃោសនាត្រូវធានាឱ្យមានការរីកសាយភាយយ៉ាងទូលំទូលាយទាំងក្នុងស្រុកនិងបរទេស ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នានាដែលបានប្រព្រឹត្តិទៅនៅតាមមូលដ្ឋាន ក្រសួង និងផ្នែក; វិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍វៀតណាមត្រូវសម្របសម្រួលផែនការផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍៕