ពិធីបើកពិធីបុណ្យផ្សារ Vieng និទាឃរដូវឆ្នាំ២០២៦។ (រូបថត៖ VOV) |
សិប្បការិនីឆ្នើម Tran Thi Hue អ្នកមើលថែវិហារសក្ការៈបូជា Phu Day បានឲ្យដឹងថា ផ្សារ Vieng ជាកន្លែងបង្ហាញ ឧទ្ទេសនាម និងលក់ដូរផលិតផល របស់របរប្រើប្រាស់ជាច្រើនប្រភេទដូចជា៖ ដើមពូជ ឧបករណ៍កសិកម្ម គ្រឿងសិប្បកម្មវិចិត្រសិល្បៈ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។
“ពីមុន ផ្សារ Vieng មានឈ្មោះថា ផ្សារ Thien Tien ផ្សារ Trời ដែលមានន័យថា ផ្សារមាសរបស់ព្រះម៉ែ។ នេះជាផ្សារប្រពៃណីដែលប្រជាជនមកពីទូទាំងប្រទេស រួមទាំងជនជាតិចិនផងដែរ មកលក់ដូរទំនិញដើម្បីសុំសំណាងល្អ។ យប់ថ្ងៃទី ៧ ខែមិកសិរតាមច័ន្ទគតិ យើងបានបាញ់កាំជ្រួចដើម្បីអបអរសាទរការបើកផ្សារឆ្នាំ ២០២៦”។
ផ្សារ Vieng និទាឃរដូវ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីទូទាំងប្រទេស។ (រូបថត៖ VOV) |
ឆ្នាំនេះ ផ្សារ Vieng និទាឃរដូវ ត្រូវបានដំឡើងកម្រិតទៅជាពិធីបុណ្យមួយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិកសិរ។ លោក Tran Minh Hoan លេខាគណៈកម្មាធិការបក្សឃុំ Vu Ban ខេត្តនិញប៊ិញ បានមានប្រសាសន៍ថា ផ្សារ Vieng មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ជាប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ បង្ហាញពីការទទួលមរតកជាបន្តបន្ទាប់ក្នុងដំណើរអភិរក្ស និងលើកកម្ពស់តម្លៃខាងវិញ្ញាណនិងវប្បធម៌តាំងពីយូរលង់មករបស់ស្រុកកំណើតទៀតផង។
ពិធីបុណ្យផ្សារ Vieng និទាឃរដូវ មិនត្រឹមតែជាផ្សារសម្រាប់បួងសួងសុំសំណាងល្អប៉ុណ្ណោះទេ ថែមទាំងក៏ជាទីកន្លែងជួបជុំគ្នានៃប្រពៃណី និងភាពទំនើប ជាកន្លែងសម្រាប់ប្រមូលផ្ដុំនិងរីកសាយភាយតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃវប្បធម៌ប្រជាប្រិយវៀតណាមទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

