មកុដរបស់ស្តេច ប៉ូ ក្លុង ម៉ូ ណៃ (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

មានទីតាំងស្ថិតនៅលើច្រាំងខាងស្តាំនៃទន្លេ ឡួ ចម្ងាយប្រហែល ៣០០ ម៉ែត្រពីផ្លូវជាតិលេខ ១ សារមន្ទីរឃ្លាំងសម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមនៅក្នុងភូមិ ទិញ មី ឃុំ ហុង ថៃ ខេត្តឡឹម ដុង ទាក់ទាញក្រុមភ្ញៀវទេសចរជាច្រើនមកទស្សនា។ កន្លែងនេះតាំងបង្ហាញវត្ថុបុរាណដើមជាង ១០០ ដែលបង្កប់ទៅដោយតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជនជាតិចាម។ លោក លឺ កួក ធៀន ដែលជាកូនចៅរបស់រាជវង្សចាម បានឲ្យដឹងថា៖ “សម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមត្រូវបានកំណត់ថា មានតាំងពីសតវត្សរ៍ទី ១៧មក។ យើងបានបែងចែកវាជា ៨ ផ្នែកសម្រាប់តាំងបង្ហាញ ហើយផ្នែកពិសេសបំផុតគឺផ្នែកទី ១ ដែលមានមកុដធ្វើពីមាសរបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ និងមហេសីរបស់ព្រះអង្គ ដែលតែងតែប្រើប្រាស់ក្នុងពិធីបុណ្យទាននានា”។

លើសពីនេះ សម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមក៏រួមបញ្ចូលទាំងការតាំងពិព័រណ៍អំពីអាវុធ ឧបករណ៍ភ្លេង វត្ថុបុរាណសាសនា ក្រណាត់ចរបាប់ និងក្រណាត់មានប្រភពពីបរទេស សេរ៉ាមិច ក្រដាស និងឈើ។ សម្រាំងនីមួយៗមានសម្ភារៈ សិប្បកម្ម និងមុខងាររៀងៗខ្លួន… បង្កើតស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលឆ្លុះបញ្ចាំងពីសោភ័ណភាពរបស់រាជវង្សចាមបុរាណ។ បច្ចុប្បន្ន សម្រាំងនេះត្រូវបានរក្សាទុកដោយគ្រួសាររបស់ត្រកល់វង្សានុវង ង្វៀន ធី ថេម ដែលជាកូនចៅរបស់រាជវង្សចាម។ លោក លឺ កួក ធៀន បានបន្ថែមថា៖ “សំលៀកបំពាក់របស់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ មហេសី ព្រះនាង និងបុត្រីរបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ បង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងជនជាតិចាម និងក្រុមជនជាតិដទៃទៀត។ លើសពីនេះ ព្រះរាជក្រឹត្យរបស់ព្រះបាទ មិញ ម៉ាង (១៧៩១-១៨៤១) និងព្រះបាទធៀវ ទ្រី) (១៨០៧-១៨៤៧) និងព្រះមហាក្សត្រដទៃទៀត ទទួលស្គាល់ការចូលរួមចំណែករបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ ក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន”។

ស្ទីលម៉ូដសក់របស់ម្ចាស់ក្សត្រី (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

ក្នុងរយៈពេលពីរឆ្នាំ (២០២៣-២០២៤) សារមន្ទីរខេត្ត ឡឹម ដុង (កាលពីមុនគឺសារមន្ទីរប៊ិញ ធ្វួន) បានសម្របសម្រួលជាមួយក្រុមគ្រួសារដើម្បីធ្វើការស្ទង់មតិ ការស៊ើបអង្កេត ប្រមូលព័ត៌មាន និងធ្វើសារពើ ភ័ណ្ឌកាតាឡុកនៃវត្ថុបុរាណ ដើម្បីអនុវត្តន៍ការសាងសង់គំរូ "ឃ្លាំងបើក ចំហសម្រាប់ការសម្រាំងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌រាជវង្សចាម" និងដំឡើងទូតាំងបង្ហាញសម្រាប់អភិរក្សវត្ថុបុរាណ។ នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ សារមន្ទីរបានដាក់ឱ្យដំណើរការគំរូ "ឃ្លាំងសម្រាំងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌រាជវង្សចាម" ដោយភ្ជាប់ជាមួយដំណើរទេសចរណ៍បេតិកភណ្ឌវប្បធម៌ចាមក្នុងមូលដ្ឋាន។ ពេលកំពុងទស្សនា លំហរតាំងពិព័រណ៍ លោកស្រី ង្វៀន ធី ថាំ អតីតនាយិកាសារមន្ទីរនារីភាគខាងត្បូង ទីក្រុងហូជីមិញ បានចែករំលែកថា៖ “ក្នុងបរិយាកាសគ្រួសារ ឆ្លងកាត់ពេលវេលា… ការប្រមូលផ្ដុំនេះត្រូវបានរក្សាទុក។ ខ្ញុំជឿថា នេះគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលសក្តិសមទទួលបានការគោរព”។

លោក វ៉ូ ង៉ុក ហៀប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង (ទីបីពីឆ្វេង) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរគ្រួសាររាជវង្សចាមក្នុងពិធីបុណ្យ Katê ឆ្នាំ ២០២៥ (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

ដើម្បីជួយអ្នកស្រុក និងភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពី "ឃ្លាំងសម្រាំងប្រមូលផ្តុំបេតិកភណ្ឌវប្បធម៌រាជវង្សចាម" ខេត្តឡឹមដុងបានដំឡើងម៉ាស៊ីនស្កេនលេខកូដ QR ដើម្បីណែនាំពីសម្រំាងនេះ។ លោកស្រី លឺ ថៃ ទ្វៀន អនុប្រធានសារមន្ទីរ ឡឹមដុង បានឲ្យដឹងថា៖ "ទាក់ទងនឹងវត្ថុបុរាណនៅក្នុង "ឃ្លាំងសម្រាំងប្រមូលផ្តុំបេតិកភណ្ឌវប្បធម៌រាជវង្សចាម" បន្ទាប់ពីសាងសង់គំរូដើម្បីបង្ហាញវត្ថុបុរាណ និងភ្ជាប់បម្រើភ្ញៀវទេសចរ ក្រុមគ្រួសារបានយល់ព្រមឱ្យអង្គភាពសម្របសម្រួលជាមួយសាកលវិទ្យាល័យ ផាន ធ្វៀត ដើម្បីធ្វើឌីជីថលវត្ថុបុរាណតំណាងចំនួន ២០ នៅឆ្នាំ ២០២៦នេះ”។

ឆ្លងកាត់ពេលវេលា ស្ថាប័នមុខងារនានារបស់ខេត្ត ឡឹម ដុង បានអនុវត្តសកម្មភាពដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃសម្រាំងប្រមូលដែលបានរៀបរាប់ខាងលើ។ លោក វ៉ូ ថាញ់ ហួរ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ឡឹមដុងបានឲ្យដឹងថា ខេត្តនឹងស្រាវជ្រាវ និងវិនិយោគ លើទីតាំងសម្រាប់តាំងបង្ហាញ ដើម្បីធានាលក្ខខណ្ឌក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ សំដៅបំពេញតម្រូវការមកទស្សនានិងស្វែងរករបស់ភ្ញៀវទេសចរ។
វ៉ូ ថាញ់ ហួរ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ឡឹមដុងពិនិត្យវត្ថុបុរាណនៅតំបន់តាំងពិព័រណ៍របស់គ្រួសាររាជវង្សចាម (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

“មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ មានបំណង រួមជាមួយក្រុមគ្រួសារ ដើម្បីនាំយកសម្រាំងវត្ថុបុរាណទាំងនេះទៅកាន់វត្ត ប៉ូ ក្លុង ម៉ូ ណៃ ដើម្បីណែនាំ និងដាក់តាំងបង្ហាញ។ មន្ទីរនឹងធ្វើការជួសជុលគ្រឿងបរិក្ខារ និងសាងសង់ផ្ទះតាំងពិព័រណ៍ដោយធានាសន្តិសុខ និងសុវត្ថិភាព។ ដំបូងឡើយ យើងនឹងរង់ចាំការយល់ព្រមពីក្រុមគ្រួសារ ដើម្បីបន្តការងារនេះ។ ប្រសិនបើយើងនាំយកទៅវត្ត ប៉ូ ក្លុង ម៉ូ ណៃ យើងអាចថែរក្សា និងលើកកម្ពស់តម្លៃរបស់វត្ថុទាំងនេះកាន់តែច្រើនថែមទៀត”។

ការសាងសង់គំរូវប្បធម៌រាជវង្សចាម ដែលភ្ជាប់ជាមួយនឹងដំណើរទេសចរណ៍បេតិកភណ្ឌវប្បធម៌ បានរួមចំណែកដល់ការស្តារ ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រជាជនចាម ដែលរួមចំណែកដល់ការលើកកំពស់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជន៕